ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​បាល់ទាត់​តួ​ក​គី​ប្រកាស​កាលបរិ​ច្ឆេទ​ចាប់ផ្តើម​លី​គ​ឡើង​វិញ

3 ឆ្នាំ មុន

ប្រទេស​តួ​ក​គី​ ៖ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​តួ​ក​គី (TFF) លោក Nihat Ozdemir បាន​ប្រកាស​ថា ការ​ប្រកួត​ក្របខ័ណ្ឌ Turkish…

ប្រទេស​តួ​ក​គី​ ៖ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​តួ​ក​គី (TFF) លោក Nihat Ozdemir បាន​ប្រកាស​ថា ការ​ប្រកួត​ក្របខ័ណ្ឌ Turkish Super Lig នឹង​ចាប់ផ្តើម ប្រកួត​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១២ ខែ មិថុនា​ខាង​មុខ​នេះ រួម​ជាមួយនឹង​សកម្មភាព​បាល់ទាត់​ទាំងអស់​នៅ​ក្នុង​ប្រទេស ដែល​ត្រូវ​បាន​ផ្អាក​កាលពី​ថ្ងៃ​ទី ១៨ ខែមីនា ដោយសារ​ការ​រាតត្បាត​ពី​វីរុស​កូ​វី​ដ​-១៩ ។

តួ​ក​គី គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ចុង​ក្រោយ ដែល​បាន​ផ្អាក​សកម្មភាព​កីឡា ដោយ​អង្គភាព​គ្រប់គ្រង​ភាគច្រើន​បាន​បញ្ឈប់​ការ​ប្រកួត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

TFF ចង់​បញ្ចប់​រដូវ​កាល​នេះ​នៅ​ថ្ងៃ​ទី ២៦ ខែ កក្កដា ដើម្បី​ត្រៀមខ្លួន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Champions League ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Atatürk Olympic ក្នុង​ទីក្រុង Istanbul នៅ​ក្នុង​ខែសីហា​ខាង​មុខ ។

លោក Ozdemir បាន​មាន​ប្រសាសន៍​ថា ក្រសួងសុខាភិបាល និង​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ នឹង​ទទួល​បន្ទុក​ក្នុង​ការ​កំណត់​លក្ខខណ្ឌ និង​គោលការណ៍​ណែនាំ​ផ្សេង​ៗ​សម្រាប់​ការ​ប្រកួត ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន ។

ក្រឡេក​មក​មើល​តារាង​ពិន្ទុ​នៃ​ក្របខ័ណ្ឌ Turkish Super Lig ក្រុម Trabzonspor កំពុង​ឈរ​នៅ​កំពូល​តារាង​ដោយ​គ្រាប់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង ក្រោយ​មាន ៥៣​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ​២ İstanbul Başakşehir ៕ (ដកស្រង់​ចេញពី cbssports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ