ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 បំផ្លាញ​ការងារ​ដល់​២០,២៣៦​លាន​ក្នុង​ខែមេសា​ នៅ​អា​មេ​​រិ​ក

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​តាមដានប្រចាំ​ប្រចាំខែ​របស់​ក្រុមហ៊ុន​សេវាកម្ម​ចំពោះ​សហ​គ្រាស ADP ចេញផ្សាយ​នា​ថ្ងៃ​ទី​៦ ឧសភា ថា ការងារ​ក្នុង​ផ្នែក​ឯកជន​ត្រូវ​បាន​បាត់បង់​យ៉ាងច្រើន​ក្នុង​ខែមេសា ដោយសារ​បណ្ដា​វិធានការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ទប់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស…

សហរដ្ឋអាមេរិក ៖ យោង​តាម​ការ​តាមដានប្រចាំ​ប្រចាំខែ​របស់​ក្រុមហ៊ុន​សេវាកម្ម​ចំពោះ​សហ​គ្រាស ADP ចេញផ្សាយ​នា​ថ្ងៃ​ទី​៦ ឧសភា ថា ការងារ​ក្នុង​ផ្នែក​ឯកជន​ត្រូវ​បាន​បាត់បង់​យ៉ាងច្រើន​ក្នុង​ខែមេសា ដោយសារ​បណ្ដា​វិធានការ​បង្ខាំង​មនុស្ស​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ទប់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19 ជាមួយ​ការ​បាត់បង់​ការងារ​ដល់​ទៅ​២០,២៣៦ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ ADP គូសបញ្ជាក់​ថា នោះ​ជា​តួលេខ​ប្រកបដោយ​គ្រោះ​មហន្តរាយ​មួយ
ហើយ​មិន​ទាន់​បាន​គិត​គ្រប់​ពេញ​មួយ​ខែ​នោះ​ផង ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១២ មេ​សា ។ ពួក​អ្នកវិភាគ
គិត​ថា ការងារ​ដែល​បាត់បង់​ក្នុង​ខែមេសា​អាច​មាន​សរុប​ដល់​២១,៥​លាន​ទល់​នឹង​១៤៩.០០០​ក្នុង​ខែមីនា ។ ក្នុង​ខែមេសា​ការងារ​ដែល​បាត់បង់​ប៉ះពាល់​ដល់​គ្រប់​ប្រភេទ​នៃ​សហគ្រាស ។ សហ
គ្រាស​ធុន​តូច​ដែល​មាន​និយោជិត​ក្រោម​៥០​នាក់ បាត់បង់​ការងារ​ប្រមាណ​ជា​៦​លាន សហ​គ្រាស​​ធុន​មធ្យម​មាន​និយោជិត​លើស​ពី​៥០០​នាក់ បាត់បង់​ការងារ​ប្រមាណ​ជា​៨,៩៦​លាន

លោក AHU YILDIRMAZ សហ​នាយក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់ ADP ក្នុង​សេចក្ដី
ប្រកាស​​មួយ​ថ្លែង​ថា ការ​បាត់បង់​ការងារ​ច្រើន​បែប​នេះ​ពិតជា​ពុំដែល​មាន​សោះ​នៅ​សហរដ្ឋ
អា​មេ​រិ​ក ។ ចំនួន​សរុប​នៃ​ការងារ​ដែល​បាត់បង់ សម្រាប់​ខែមេសា​តែ​មួយ​មាន​លើស​ទ្វេ្វ​ដង​នៃ
ចំនួន​ការងារ​សរុប​ដែល​បាត់បង់​កាលពី​សម័យ សេដ្ឋកិច្ច​ស្រុត​ចុះ​ខ្លាំង​ទៅ​ទៀត គឹ​ផ្នែក​សេវាកម្ម
ដែល​បាត់បង់​ការងារ​ច្រើន​ជាងគេ​ដល់​ទៅ​ជាង​១៦​លាន ។ ពាក់កណ្ដាល​នៃ​ការងារ​ដែល​បាត់​បង់ទាក់ទិន​ផ្នែ​ទេសចរណ៍​និង​សណ្ឋាគារ ។

តាម​របាយការណ៍​នេះ​ថា បណ្ដា​សហគ្រាសឧស្សាហកម្ម​និង​សំណង់​បាត់បង់​ការងារ​ដល់​៤,២លាន ក្នុង​នោះ​ជាង​ពាក់កណ្ដាល​ក្នុង​ផ្នែក​សំណង់​និង​ជិត​១,៧​លាន ក្នុង​ឧស្សាហកម្ម​កម្មន្តសាល ។

បណ្ដា​សេដ្ឋកិច្ចវិទូ​គិត​ថា ការងារ​ដល់​ទៅ​២៨​លានឯណោះ​បាត់បង់​ក្នុង​ខែមេសា​ដោយសារ​ការ​បិទ​ជា​ទូទៅ​នៃ​សហគ្រាស​ដើម្បី​ទប់​ការ​ឆ្លង​វីរុស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ