ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ឧស្ម័ន​ចេញពី​រោងចក្រ​មួយ ​មនុស្ស​ជាច្រើន​នាក់​​រង​គ្រោះ​​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ យោង​តាម​តុល្យការ​មួយ​ដែល​នៅ​បណ្ដោះអាសន្ន​នៅឡើយ​ថា ការ​ធ្លាយ​ឧស្ម័ន​ក្នុង​រោងចក្រ​គីមី​មួយ​នៅ​ភាគ​អាគ្នេយ៍​ឥណ្ឌា កាលពី​ថ្ងៃ​ទី​៧ ខែ​​ឧសភា ឆ្នាំ​២០២០ ​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​យ៉ាងតិច​៧​នាក់​ និង​បណ្ដាល​ឲ្យ​មនុស្ស​ដល់​ទៅ​ប្រមាណ​ជា​១.០០០​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​គ្រោះថ្នាក់​នោះ​មាន​ទិដ្ឋភាព​សែន​ទារុណ…

ប្រទេស​ឥណ្ឌា ៖ យោង​តាម​តុល្យការ​មួយ​ដែល​នៅ​បណ្ដោះអាសន្ន​នៅឡើយ​ថា ការ​ធ្លាយ​ឧស្ម័ន​ក្នុង​រោងចក្រ​គីមី​មួយ​នៅ​ភាគ​អាគ្នេយ៍​ឥណ្ឌា កាលពី​ថ្ងៃ​ទី​៧ ខែ​​ឧសភា ឆ្នាំ​២០២០ ​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​យ៉ាងតិច​៧​នាក់​ និង​បណ្ដាល​ឲ្យ​មនុស្ស​ដល់​ទៅ​ប្រមាណ​ជា​១.០០០​នាក់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយ​គ្រោះថ្នាក់​នោះ​មាន​ទិដ្ឋភាព​សែន​ទារុណ ព្រោះ​មនុស្ស​ម្នា​ដ៏​ច្រើន​ដួល​ដេក​សន្លប់​បាត់ស្មារតី​នៅ​តាម​ដង​វិ​ថី​។

ការ​ធ្លាយ​ឧស្ម័ន​នោះ​កើត​មាន​កាលពី​ពេល​យប់ ក្នុង​រោងចក្រ​គីមី​មួយ​ជា​របស់​ក្រុមហ៊ុន​LG POLYMERS ជា​សាខា​នៅ​ឥណ្ឌា​របស់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​LG CHEMICALS​មា​នទី​តាំងនៅ​ជាយក្រុង​ឧស្សាហកម្ម​និង​កំពង់​ផែ​វី​សាខា​ប៉ាត​ណា​ម ក្នុង​រដ្ឋ​អាន​ដ្រា​ប្រា​ដេ​ស្ត​។ បណ្ដា​រូបភាព​បង្ហាញ​សាកសព​មនុស្ស​ឬ​សត្វ នៅ​រាយ​ប៉ាយ​តាម​ដង​វិ​ថី​មួយ​ឬ​នៅ​ចិញ្ចើមថ្នល់​។

វី​ដេ​អូ​មួយ​ចំនួន​បង្ហាញ​បណ្ដា​មនុស្ស​ពុល​កំពុង​ក្អក​និង​ក្អួត​នៅ​លើ​ដី​។ គ្រោះថ្នាក់​នេះ​កើត​មាន​នា​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឹ ម៉ោង​ក្នុងស្រុក បណ្ដាល​ឲ្យ​ប្រជាជន​ផ្អើល​ជ្រួយ​ច្របល់ ហើយ​អាជ្ញាធរ​បាន​ជម្លៀស​មនុស្ស​ចេញ​រវាង​ពី​៣.០០០​ទៅ​៤.០០០​នាក់ ពី​បណ្ដា​ភូមិ​ស្ថិត​នៅ​ក្នុង​រង្វង់​ពី​១​ទី​១,៥​គីឡូម៉ែត្រ​ជុំវិញ​រោងចក្រ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ