ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ចំនួន​២​ រង​ផល​​​ប៉ះ​ពាល់​ ព្រោះ​​តែភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​ចំនួន៧​ខ្នង​បាន​រង​ការ​បំផ្លាញ ខណៈ​មាន​ភ្លៀង​លាយឡំ​ដោយ​​ខ្យល់​កន្ត្រាក់​ប៉ះពាល់​២​ស្រុក​ដែល​មានភូមិសាស្ត្រ​ជាប់​គ្នា កាល​ល្ងាច​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ គឺ​ស្រុក​ស្វាយចេក និង​ស្រុក​ភ្នំស្រុក ។…

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​ចំនួន៧​ខ្នង​បាន​រង​ការ​បំផ្លាញ ខណៈ​មាន​ភ្លៀង​លាយឡំ​ដោយ​​ខ្យល់​កន្ត្រាក់​ប៉ះពាល់​២​ស្រុក​ដែល​មានភូមិសាស្ត្រ​ជាប់​គ្នា កាល​ល្ងាច​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ គឺ​ស្រុក​ស្វាយចេក និង​ស្រុក​ភ្នំស្រុក ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក ថ្លែង​ថា នៅ​ពេល​មាន​ភ្លៀង
លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​នេះ បាន​ប៉ះពាល់​ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខូចខាត​ផ្ទះ​៦​ខ្នង ខ្លះ​ប៉ើង​ដំបូល និង​ខ្លះ​បាក់ ។

ចំណែក​លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក ថ្លែង​ថា ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់
បាន​ប៉ះពាល់​ឃុំ​ពន្លៃ ដែល​ស្ថិត​នៅ​ជាប់​ស្រុក​ស្វាយចេក បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​១​ខ្នង​ដោយ​ប៉ើង​ដំបូល​អស់ទាំង​ស្រុង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។

គួរ​រំឭក​ថា នៅ​ខេត្តបន្ទាយមានជ័យ នា​ដើមឆ្នាំ​២០២០​នេះ បាន​រង​គ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់​ជា​ច្រើន​លើក បណ្តាល​ឱ្យ​ខូចខាត​ផ្ទះសម្បែង​ជា​ច្រើន​រយ​ខ្នង និង​​​មានករណី​​រន្ទះបាញ់​​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​ និង​របួស​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ