ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ប្រេស៊ីល មាន​ផ្ទុក​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ឧត្តមសេនីយ៍ឯក Otávio Santana do Rêgo…

ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ឧត្តមសេនីយ៍ឯក Otávio Santana do Rêgo Barros ដែល​ជា​អ្នកនាំពាក្យ​ផ្លូវការ​របស់​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពី​បាន​ធ្វើតេស្ត​វិជ្ជមាន​។

យោង​តាម​សេចក្តីថ្លែងការណ៍​បានឱ្យ​ដឹង​ថា លោក Rêgo Barros បាន​ធ្វើតេស្ត​វិជ្ជមាន ដែល​បញ្ជាក់​ថា មាន​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ច័ន្ទ​។ ក្រុមការងារ​របស់​គាត់​បាន​និយាយ​ថា លទ្ធផល​ត្រូវ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រ៍ ហើយ​បាន​បញ្ជាក់​ថា នា​ពេល​នេះ លោក​កំពុង​តែ​សម្រាក​នៅផ្ទះ និង​បាន​វិវត្តន៍​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ​។

យោង​តាម​សេចក្តីថ្លែងការណ៍ គាត់​មិន​បាន​បង្ហាញ​ពី​រោគ​សញ្ញា​ណាមួយ​ដែល​គួរ​ព្រួយបារម្ភ​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ប្រេ​ស៊ី​ល នៅ​ពេល​នេះ​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប ១២៥,២១៨​ករណី ករណី​ឆ្លង​ថ្មី ១០,៥០៣​ករណី ករណី​បាត់បង់​ជីវិត​សរុប ៨,៥៣៦​ករណី ករណី​បាត់បង់​ជីវិត​ថ្មី ៦១៥​ករណី និង​ករណី​ជា​សរុប ៤៨,២២១​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ