ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​​២​ថ្ងៃ​មនុស្ស​ជាង២ពាន់នាក់សម្រុក​​ទៅ​ប្រឡង​យក​ប័​ណ្ណបេ​ី​កបរ​ម៉ូតូ​កង់​បី និង​ម៉ូតូ​ធំ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ឡូ​វ នី​កូវ​ឌ្ឍ​នា ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​កន្លង​មកនេះ…

រាជធានី​ភ្នំពេញ​៖ លោក ឡូ​វ នី​កូវ​ឌ្ឍ​នា ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​កន្លង​មកនេះ ប្រជាពលរដ្ឋ ដែល​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឬ​តុ​តុ និង​ម៉ូតូ​ធំ​បាន​នាំ​គ្នា​សម្រុក​ទៅ​ដាក់​ពាក្យ និង​ប្រឡង​យក​ប័ណ្ណបើកបរ​នៅ​អង្គភាព​ផ្តល់​ប​ណ្ណ័​បេ​ី​កបរ​ប្រមាណ​ជាង​២៥០០​នាក់ ប៉ុន្តែ​ការ​រៀបចំ​ប្រឡង​បន្ទប់​អាច​ទទួល​បាន​តែ​ពី​១៦០​ទៅ​១៨០​នាក់​ប៉ុណ្ណោះ ។ លោក​បន្ត​ថា ជាក់ស្ដែង រយៈពេល​២​ថ្ងៃ​ក្រុម​អ្នក​ម៉ូតូ​កង់​បី និង​ម៉ូតូ​ធំ បាន​ប្រឡង​យក​ប​ណ្ណ័​បេ​ី​កបរ​ចំនួន​២៨០​នាក់ ប្រឡង​ជាប់​១២៤​នាក់ និង​ប្រឡង​ធ្លាក់​ចំនួន​១៥៨​នាក់ ។

លោក ឡូ​វ នី​កូវ​ឌ្ឍ​នា បានអោយ​ដឹង​ទៀត​ថា ទោះបី​ចំនួន​អ្នក​ដាក់​ពាក្យ​ប្រឡង មាន​ចំនួន​ច្រេ​ី​ន និង​ការ​ប្រឡង​ជាក់ស្តែង​មាន​កំណត់​ក្តី ប៉ុន្តែ​ក្រុមការងារ​នៅ​តែ​បន្ត​ទទួល​ពាក្យ ដេ​ី​ម្បី​រៀបចំ​ការ​ប្រឡង​ទៅ​តាម​លេខ​រៀង​ជា​បន្តបន្ទាប់​រហូត​ដល់​អស់ ។ លោក​បន្ត​ថា សម្រាប់​លក្ខខណ្ឌ ក្នុង​ការ​ប្រឡង បេក្ខជន
ត្រូវ​​មាន​អត្តសញ្ញាណ​ប​ណ្ណ័​ជនជាតិ​ខ្មែរ លិខិតបញ្ជាក់​កាយសម្បទា​ឬ​សុខភាព​មួយ​សន្លឹក រូបថត ស​ខ្មៅ​៤x៦​ចំនួន​៤​សន្លឹក និង​ត្រូវ​បង់​តម្លៃ​ចំនួន​៤១០០០​រៀល​គឺ​បង់​តាម​រយ​:​ប្រ​ព​ន្ធ័​វី​ង ។

លោក ឡូ​វ នី​កូវ​ឌ្ឍ​នា បាន​បញ្ជាក់​ថា ចំពោះ​ការ​ប្រឡង​យក​ប​ណ្ណ័​បេ​ី​កបរ គឺ​ធ្វេ​ី​នៅ​អង្គភាព ផ្តល់​ប​ណ្ណ័​បេ​ី​កបរ​នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ប៉ុ​ន្តែសម្រាប់​ការ​ពន្យារ​ប័​ណ្ណ​ដែល​អស់​សុពលភាព គឺ​មាន​ធ្វេ​ី​នៅ​ផ្សារ​ទំនើប​AEON MALL​ទី​១ និង​នៅ​ផ្សារ​ទំនើប​AEON MALL​ទី​២ តែ​ការ​ប្រឡង គឺ​មាន​តែ​នៅ​​អង្គភាព​ផ្តល់​ប​ណ្ណ័​បេ​ី​កបរ​នោះ​ទេ ។

លោក ឡូ​វ នី​កូវ​ឌ្ឍ​នា ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ទៅ​ធ្វេ​ី​ជាមួយ​មន្ត្រី​នៅ​ទីនោះ​ផ្ទាល់​ដែល​មាន​តារាង​តម្លៃ​ត្រឹមត្រូវ និង​ច្បាស់លាស់ ចៀសវាង​មាន​អ្នក​រត់ការ​ដែល​​ដំឡើង​តម្លៃ​កេង​ចំណេញ ដែល​បង្ក​អោយ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ