ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! មេរោគ​កូ​វី​ដ​១៩ អាច​រស់នៅ​លើ​លុយ​បាន​បួន​ថ្ងៃ

3 ឆ្នាំ មុន

តើ​មេរោគ​កូ​វី​ដ អាច​រស់នៅ​លើ​លុយ​បាន​រយៈពេល​ប៉ុន្មាន ? ការ​សិក្សា​ស្រាវជ្រាវ មួយ​របស់​សកល​វិទ្យាល័យ​ហុងកុង បាន​បង្ហាញ​ថា វា​អាច​រស់នៅ​លើ​លុយ​បាន​ចំនួន​យ៉ាងតិច​ពីរ​ថ្ងៃ ។ ការ​ស្រាវជ្រាវ​នោះ​និយាយ​ថា មេរោគ​កូ​វី​ដ…

តើ​មេរោគ​កូ​វី​ដ អាច​រស់នៅ​លើ​លុយ​បាន​រយៈពេល​ប៉ុន្មាន ? ការ​សិក្សា​ស្រាវជ្រាវ មួយ​របស់​សកល​វិទ្យាល័យ​ហុងកុង បាន​បង្ហាញ​ថា វា​អាច​រស់នៅ​លើ​លុយ​បាន​ចំនួន​យ៉ាងតិច​ពីរ​ថ្ងៃ ។

ការ​ស្រាវជ្រាវ​នោះ​និយាយ​ថា មេរោគ​កូ​វី​ដ រស់នៅ​លើ​លុយ​បាន​ពីរ​ថ្ងៃ ហើយ​វា​នឹង​ងាប់​អស់រលីង​នៅ​ត្រឹម​រយៈពេល​បួន​ថ្ងៃ ។

ព័ត៌មាន​នេះ​អាច​នឹង​ជំរុញ​អោយ​មានការ​ប្រយ័ត្នប្រយែង​បន្ថែម​ទៀត ទាក់ទង​នឹង​ការ​កាន់​លុយ ។ វា​ក៏​អាច​ជា​ការ​ជំរុញ​អោយ​មានការ​ទូទាត់​តាម​ទូរស័ព្ទ​ដោយ​មិនបាច់​ប្រើ​ក្រដាសប្រាក់​ផង​ដែរ ។

មេរោគ​កូ​វី​ដ​១៩ ក៏​អាច​ទុំ​នៅ​លើ​ម៉ាស​មុខ​បាន​រហូត​ដល់​មួ​យស​ប្តា​ហ៍ ។ នេះ​បើ​តាម​ស្រាវជ្រាវ​របស់​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ហុងកុង (HKU) ។

ដូច្នេះ​វា​សំខាន់​ណាស់​ដែល​ថា ប្រសិនបើ​អ្នក​ពាក់​ម៉ាស អ្នក​មិន​ត្រូវ​ប៉ះ​របាំង​ខាងក្រៅ​ទេ ។ ម៉ាស​ដែល​ពាក់​ហើយ​គួរ​ឆាប់​យក​ទៅ​បោះចោល​ក្នុង​ធុងសំរាម ដើម្បី​ចៀសវាង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ។

របាយការណ៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ The Lancet ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ