ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ប្រកាសថ្ងៃប្រគល់រង្វាន់រថយន្តទំនើប Porsche ដល់អ្នកឈ្នះទី២ ជាផ្លូវការហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅថ្ងៃសៅរ៍ ទី ៩ ខែឧសភា នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា…

នៅថ្ងៃសៅរ៍ ទី ៩ ខែឧសភា នេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា នឹងរៀបចំពិធីប្រគល់រង្វាន់រថយន្តទំនើបស៊េរីចុងក្រោយបំផុត Porsche Macan ដល់អ្នកមានសំណាងគាស់ឈ្នះទី ២ របស់ខ្លួនជាផ្លូវការ ។

នាយិការផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកស្រី គង់ កុសល បានឱ្យដឹងថា ៖ «យើងនឹងប្រគល់រថយន្ត Porsche Macan ដល់លោក ពុំ ឆុង អ្នកឈ្នះរង្វាន់រថយន្តទី ២ នៅលើឆាកប្រគំតន្រ្តី Cambodia Brew The Beat ដោយធ្វើឡើងនៅស្ទូឌីយោហង្សមាស»។

គួរជម្រាបជូនថា ពិធីប្រគល់រង្វាន់រថយន្តពីស្រាបៀរ កម្ពុជា នឹងត្រូវផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ