ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា ​​អនុប្រធាន​និង​សមាជិក​សហ​គមន៍​នេសាទ​កំពង់ព្រះ​គគីរ ក្រោយ​ប្រព្រឹត្ត​បទ​ល្មើស

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​ខេត្តកំពង់ឆ្នាំង ដែល​សមាជិក​សហគមន៍​នេសាទ​​ជា​អ្នក​ការពារ​ធនធាន​ជលផល បែរជា​មានទោស​ទណ្ឌ​ដោយសារ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ទៅ​វិញ ។ ជាក់ស្តែង អនុប្រធាន​សហគមន៍​ម្នាក់​និង​សមាជិក​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ម្នាក់…

ខេត្តកំពង់ឆ្នាំង ៖ នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​ខេត្តកំពង់ឆ្នាំង ដែល​សមាជិក​សហគមន៍​នេសាទ​​ជា​អ្នក​ការពារ​ធនធាន​ជលផល បែរជា​មានទោស​ទណ្ឌ​ដោយសារ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ទៅ​វិញ ។

ជាក់ស្តែង អនុប្រធាន​សហគមន៍​ម្នាក់​និង​សមាជិក​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ម្នាក់ បាន​ត្រូវ​សាលាដំបូង​ខេត្ត​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ពី​បទ«​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​និង​កំហែង​យក​» ប្រព្រឹត្ត​​នៅ​ក្នុងភូមិ​សាស្ត្រឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ កាលពី​អំឡុង​ដើមឆ្នាំ​២០២០​កន្លង​ទៅ។

បើ​តាម​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ឲ្យ​ដឹង​ថា អនុប្រធាន​និង​សមាជិក​សហ​គមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ ម្នាក់​ឈ្មោះ ឈួ​ន រ៉ា អនុប្រធាន​សហគមន៍ និង​ម្នាក់​ទៀត​ឈ្មោះ ឆាយ ធាង សមាជិក​សហគមន៍ ។ ក្រោយ​ពី​ចាប់​ឃាត់ខ្លួន និង​សាកសួរ​អស់​រយៈពេល​២​ថ្ងៃ ទើប​លោក អ៊ិតសុធា ព្រះរាជអាជ្ញា និង​លោក សុខ ឧត្តម ចៅ
ក្រម​សាលាដំបូង​ខេត្ត សម្រេច​ឃុំខ្លួន​ជន​ទាំង២​នាក់​ដាក់​ពន្ធនាគារ​នា​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា។

សូម​រំឭក​ថា ក្រោយ​ពី​មាន​អំពើ​ចាប់​បង្ខាំង​មនុស្ស​កំហែង​យក​ប្រាក់​នេះ ជន​រង​គ្រោះ​២​នាក់​ដែល​ជា​ឪពុកមា​និង​ក្មួយ បាន​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​និង​នគរបាល​ស្រុក​បរិបូណ៌ ។ បន្ទាប់​មក ពួក​គេ​ទាំង​២​នាក់​បាន​ផ្តល់​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា កាលពី​អំឡុង​ដើមឆ្នាំ​២០២០​នេះ នា​យប់​មួយ​ពួក​គេ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ឈុ​ន សុវណ្ណ អាយុ​៣០​ឆ្នាំ ជា​ឪពុក​មាន និង​ម្នាក់​ទៀត​ឈ្មោះ ឆូត ឆេ​ន អាយុ​១៤​ឆ្នាំ ជា​ក្មួយ រស់នៅ​ភូមិ​ប្រឡាយ​មាស បាន​ទៅ​ចង​សន្ទូច​នៅ​ទន្លេ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់ព្រះ​គគីរ ។

នា​យប់​នោះ បន្ទាប់​ពី​ចង​សន្ទូច​ហើយ ពួក​គេ​ទាំង​២​នាក់​បាន​បើកកាណូត​ទៅ​ផឹក​សុ​ី​នៅ​តូប​មួយ ។ ពេល​កំពុង​អង្គុយ​ផឹក​នោះ ស្រាប់តែ​ឮ​សន្ធឹក​កាណូត​បើក​ដេញ​គ្នា បន្តិច​ក្រោយមក ស្រាប់តែ​មាន​កាណូត​មួយ​គ្រឿង​មាន​គ្នា​ច្រើន​នាក់​បាន​មក​ដល់​កន្លែង​ដែល​ខ្លួន​កំពុង​អង្គុយ​ផឹក ហើយ​ចុះ​ឆែកឆេរ​រុករក​របស់របរ​អ្វី​មិនដឹង ។

លុះ​ក្រោយ​ពេល​រក​មិនឃើញ ពួក​គេ​ក៏​ស្រែកថា ៖ «​សំណាង​ហើយ​អ្ហែង អញ​រក​មិនឃើញ​» ហើយ​កាណូត​នោះ​រៀបនឹង​ចេញ​ទៅ​វិញ​ហើយស្រាប់តែ​មាន​កាណូត​១​គ្រឿង​ទៀត​មក​ដល់
ហើយ​ស្រែក​ប្រាប់​ថា​«​ឆែក​រក​ម្តងទៀត​» ។​បន្ទាប់​មក ពួក​គេ​បាន​យក​អាំង​វែ​រ​ទ័​រ​ក្បែរ​កាណូ​តរបស់​ខ្លួន ហើយ​ពួក​គេ​ប្រកែក​ថា មិនមែន​របស់​ខ្លួន​ទេ តែ​ក៏​ត្រូវ​ពួក​គេ​ចាប់​វាយ​និង​ចងដៃ​ក្រពាត់​ទៅ​ក្រោយ ដោយ​ចោទ​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹ​ត្តបទ​ល្មើស​ឆក់​ត្រី ហើយ​ប្រាប់​ថា ឥឡូវ​ពួក
គេ​មិន​រាយការណ៍​ទៅ​មេ​ទេ តែ​ត្រូវ​បង់ប្រាក់​១ក្បាលទូក​១​ពាន់​ដុល្លារ ។

ក្រោយ​ពី​មានការ​អង្វរករ ពួក​គេ​ក៏​ព្រមយក​មួយ​ក្បាលទូក​១​លាន​រៀល គឺ​ទូក​២​គ្រឿង​ពួក​គេ​យក​អស់​២​លាន​រៀល ហើយ​ហាម​ប្រាប់​នរណា ទាំងអស់ ។ ក្នុង​ចំណោម​មនុស្ស​ទាំងនោះ គេ​ស្គាល់​មនុស្ស​៣​នាក់​គឺ ១-​ឈ្មោះ ឈួ​ន រ៉ា ២-ឈ្មោះ ឆាយ ធាង និង​៣-​ឈ្មោះ លែ​ន ម៉ៅ​។

ទាំងនេះ​ជា​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ នៅ​ថ្ងៃកើតហេតុ ។ ចំណែក​ជនជាប់ចោទ​ទាំង​២​នាក់ គឺ​ឈ្មោះ ឈួ​ន រ៉ា និង ឈ្មោះ ឆាយ ធាង ភ្នា​ក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ តែ​កន្លង​ទៅពួក​គេ​ធ្លាប់​ឆ្លើយ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាលថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បែប​នេះ​ទេ ។

ទោះជា​យ៉ាងនេះ​ក្តី ទាំង​ព្រះរាជអាជ្ញា​និង​ចៅក្រម ក្រោយ​ការ​សាកសួរ​រក​ឃើញ​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់ ទើប​សម្រេច​ចោទប្រកាន់​និង​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ