ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សុ​ជាតិ ប្រាប់​ដំណើររឿង​ជីវិត​គ្រួសារ ពេល​ដឹង​ហើយ​អាណិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្នាមញញឹម ដែល​អ្នក​នាង​គង់ សុ​ជាតិ បង្ហាញ​នៅ​តាម​ឆាក​តន្ត្រី និង​នៅ​តាម​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន សុទ្ធតែ​ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​គិត​ថា អ្នក​នាង​ពិតជា​មាន​ក្តី​សុខ​បំផុត ដែល​ជោគ​ជ័យ​ទាំង​ជីវិត​គ្រួសារ…

រាជធានី​ភ្នំពេញ ៖ ស្នាមញញឹម ដែល​អ្នក​នាង​គង់ សុ​ជាតិ បង្ហាញ​នៅ​តាម​ឆាក​តន្ត្រី និង​នៅ​តាម​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន សុទ្ធតែ​ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​គិត​ថា អ្នក​នាង​ពិតជា​មាន​ក្តី​សុខ​បំផុត ដែល​ជោគ​ជ័យ​ទាំង​ជីវិត​គ្រួសារ និង​ការងារ​។ ទោះបីជា​បែប​ណា​ក្តី អ្នក​នាង គង់ សុ​ជាតិ នៅ​តែ​បង្ហាញ​នូវ​ភាព​ស្មុគស្មាញ បើ​ទោះជា​គេ​មើល​ថា អ្នក​នាង​ជួប​តែ​ជីវិត​សុភមង្គល​មែន​ប៉ុន្តែ​រឿង​ខ្លះ​ធ្វើ​ឱ្យ​អ្នក​នាង​ផ្ទាល់​ចង​ចាំ​ពេល​នឹកឃើញ​ម្តង​ៗ​។

រហូត​មក​ទល់​ពេល​នេះ ពិធី​ការិនី គង់ សុ​ជាតិ នៅ​តែ​មានឈ្មោះ​ក្តោប​ក្តាប់​ទីផ្សារ​ការងារ​ណែន​ដៃ មិន​ចាញ់​ប្អូន​ៗ​ជំនាន់​ក្រោយ​ឡើយ​។ អ្នក​នាង ត្រូវ​គេ​ឱ្យ​ងារ​ថា «​ផ្កា​រីក​គ្រប់​រដូវ​»​។ ក្រោយ​វិល​ចូល​ស្ថានីយទូរទស្សន៍​ធំ​ជាមួយ​ស្វាមី​មក សន្ទុះ​ការងារ​របស់​អ្នក​នាង និង​ស្វាមី ជា វិបុល ក៏​កាន់​តែ​ហក់​ឡើង​។ ម្ល៉ោះហើយ​១​ស​ប្តា​ហ៍​ៗ​ស្ទើរតែ​រក​ពេល​សម្រាក​សម្រាប់​ជីវិត​ឯកជន​គ្មាន​។ រីឯ​ចំណងស្នេហា​ជាង​៧​ឆ្នាំ​នេះ សុ​ជាតិ ទទួល​បាន​ចំណងដៃ​កូនស្រី​ម្នាក់​យ៉ាង​ស្រស់​ស្អាត ឈ្មោះ​ជា សុ​ជាតិ​នារី ហៅ​ដូ​រី អាយុ​ជាង​៣​ឆ្នាំ​ផង​ដែរ​។

អ្នក​នាង គង់ សុ​ជាតិ ដែល​មាន​វិធី​ចេះ​រក្សា​សម្រស់​ឱ្យ​នៅ​តែ​ក្មេង​បាន​យូរ​លើក​ឡើង​ថា សម្រាប់​ជីវិត​គ្រួសារ និង​ការងារ​របស់​អ្នក​នាង គឺ​ទទួល​បាន​នូវ​ភាពល្អ​ប្រសើរ ដូចដែល​បានឃើញ​ជាក់​ស្តែង​។ បើ​និយាយ​ដល់​ជីវិត​ប្តី​ប្រពន្ធ​មិនមែន​ចេះ​តែ​ល្អូកល្អិន អូន​បង​ស្វី​ត​ៗ​រាល់​ម៉ោង រាល់ពេល​នោះ​ទេ គឺ​ដូច​តែ​ប្តី​ប្រពន្ធ​ទូទៅ​អ៊ីចឹង ។

ជឿ​​ទៅ​ចាន​ក្នុង​រាវ​គង់​រណ្តំ ចង្កៀង​ផ្ទះ​អ្នក​ណា​ភ្លឺ​ផ្ទះ​អ្នក​នោះ​។ សំខាន់​យើង អន់ចិត្ត​គ្នា ឬ​អារម្មណ៍ មិនល្អ​គួរតែ​យក​ភាព​ត្រជាក់​ដាក់ខ្លួន ថយ​មួយ​ជំ​ហ៊ាន ហើយ​និយាយ​គ្នា​តាម​សម្រួល រក​វិធី​ដោះស្រាយ​នោះ ស្ថាន​ការ​ក៏​ស្ងប់​រលត់​ទៅ​វិញ​។

អ្នក​នាង​បន្ត​ថា ការ​ប្រឡូក​ក្នុង​សិល្បៈ​ប្រមាណ​២០​ឆ្នាំ​នេះ ពោរពេញ​ដោយ​ភាព​តស៊ូ ជួប​ប្រទះ​រឿងរ៉ាវ​ជា​ច្រើន​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​យើង​។ មាន​ពេល​មួយ​មក​ពី​បំពេញការងារ ដើម្បី​ឱ្យ គ្រួសារ​លូតលាស់ ឈឺ​ផង​ជា​ផង​ចេះ​តែ​ខំ​។

លុះ​មក​ដល់​ផ្ទះ កូនស្រី​គ្នា​នៅ​តូច មិនសូវ​មាន​យើង​នៅ​ក្បែរ ក៏​ចេះ​តែ​គិត​ថា យើង​មិន​ស្រឡាញ់ ទៅ​បាត់​ៗ រហូត​ពោល​ពាក្យ​ថា «​ម៉ាក់​អត់​ស្រឡាញ់​កូន​ទុក​កូន​ចោល​» ពេល​ឮ​ដូចនេះ​នាង​អួល​ដើម​.​ក​តែ​ម្តង ហើយ​ប្រាប់​ទៅ​កូន​វិញ​ថា កុំ​និយាយ​ចឹ​ង​ម្តាយ​ស្រឡាញ់​កូន ម៉ាក់​ខំ​ម៉ាក់​ប្រឹង ដើម្បី​ឱ្យ​កូន​បាន​រៀន មាន​លុយ​បង់​សាលា​កូន កុំ​និយាយ​ចឹ​ង ម៉ាក់​មិន​សប្បាយចិត្ត​ទេ​។

អ្នក​នាង​បន្ត​ទៀត​ថា លុះ​កូន​ៗ​ទាំង​៣​ធំ​ឡើង គាត់​យល់​ច្រើន ហើយ​អាណិត​យើង​ខំ មិន​ហ៊ាន​គិត​ខឹង​ម្តាយ​ដូច​ពី​មុន​ទ​។ ពេល​ខ្លះ​ចង់​សម្រាក​ពី​សិល្បៈ តែ​មក​ពី​មាន​បងប្អូន​ត្រូវការ ក៏​ចេះ​តែ​ខំ ព្រោះ​ពេលវេលា​ទៅ​មុខ ឱកាសល្អ​មាន​តែ​ម្តង​កុំឱ្យ​របូត ចាប់​ឱ្យ​ជាប់​។

ម្ល៉ោះហើយ​ការងារ​លុយ​តិច ឬ​ច្រើន ត្រូវ​តែ​ទៅ​ទទួលខុសត្រូវ ។ ទោះ​ពេល​ខ្លះ​ជិះ​ម៉ូតូ ឌុ​ប បំពេញការងារ​ក៏​ទៅ ព្រោះ​ម្ចាស់​កម្មវិធី​ឱ្យ​តម្លៃ​យើង​ៗ​ត្រូវ​គោរព​គាត់​។ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ