ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​លី​កា និង​ស្វាមី​បង្អួត​ភាព​ផ្អែមល្ហែម​ពេល​កំពុង​ពពោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រ៉ុ​ក អ្នក​នាង ម៉ូ​លី​កា ក្រោយ​ពេល​រៀប​ការ​បាន​ប៉ុន្មាន​ខែ​មក ទទួល​បាន​ដំណក់ឈាម​កូនស្រី​១ ត្រៀម​ទទួល​នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ នាង​ត្រូវ​បាន​ស្វាមី…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រ៉ុ​ក អ្នក​នាង ម៉ូ​លី​កា ក្រោយ​ពេល​រៀប​ការ​បាន​ប៉ុន្មាន​ខែ​មក ទទួល​បាន​ដំណក់ឈាម​កូនស្រី​១ ត្រៀម​ទទួល​នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។ នាង​ត្រូវ​បាន​ស្វាមី ដ៏​សង្ហារ​របស់​នាង​ស្រឡាញ់​ថ្នាក់ថ្នម ហើយ​បាន​បង្អួត​សម្រស់​ពពោះ ដាក់​គេឯង​យ៉ាង​គួរ​ឱ្យ​ទាក់ទាញ​។

ក្រោយ​ពេល​ឈប់​បម្រើ​សិល្បៈ អ្នក​នាង ម៉ូ​លី​កា បាន​ងាក​ទៅ​រកស៊ី​ខាង​ជំនួញ​ឡេ ប្រកបដោយ​ជោគជ័យ​។ ម៉ូ​លី​កា បាន​ឲ្យ​ដឹង​ថា ពេល​នេះ​សុខភាព​របស់​នាង​ល្អ​ប្រសើរ​ទេ ទោះជា​ពពោះ​កូន​ដំបូង​ក្ដី ប៉ុន្ដែ​នាង​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​ទៀងទាត់​នៅ​មន្ទីរពេទ្យ អ៊ីចឹង​ហើយ​អត់​មាន​បញ្ហា​បារម្ភ​ច្រើន​ឡើយ​។ ដោយឡែក​អាជីវកម្ម​របស់​នាង​ហាង​នៅ​ដំណើរការ​ជា​ធម្មតា ហើយ​នាង​ផ្ទាល់​ក៏​នៅ​លក់ដូរ​ដូច​មុន​ដែរ តែ​បាន​កូនចៅ​ជួយ​ច្រើន​ពេល​នាង​មាន​ផ្ទៃពោះ​នេះ​។

ទាក់ទង​ការ​ត្រៀម​សម្រាលកូន​វិញ ម៉ូ​លី​កា បាន​ឲ្យ​ដឹង​ថា នាង​នឹង​មិន​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​ក្រៅ​ស្រុក​នោះ​ទេ គឺ​ជ្រើសរើស​មន្ទីរពេទ្យ​ក្នុងស្រុក ព្រោះ​មិន​ចង់ទៅ​ឆ្ងាយ​ដោយសារ​តែ​កូ​វី​ដ​១៩ នៅ​មិន​ទាន់​ស្ងាត់​។ នាង​ថា ពេល​នេះ​កូនស្រី​ក្នុង​ផ្ទៃ​របស់​នាង​មាន​សុខភាព​ល្អ​ប្រសើរ ហើយ​គេ​មាន​អាយុ​ជាង​៦​ខែ​ហើយ​។

ម៉ូ​លី​កា ក៏​បាន​បង្ហាញ​រូបភាព​ពោះធំ ហើយ​នាង​ត្រូវ​បាន​ស្វាមី​លោក​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន ស្រលាញ់​ថ្នាក់ថ្នម​នាង​យ៉ាង​មាន​ក្ដី​សុខ​ខ្លាំង​ណាស់ ដូច​ជា លោក​ឆា​នុ​ន បាន​អោប​ថើប​ផ្ទៃពោះ​របស់​នាង ក៏​ដូច​ជា​បាន​ថើប​កូនស្រី​ផ្ទាល់​ផង​ដែរ​។ ទោះជា​យ៉ាងណា នាង​មិន​ទាន់​ប្រាប់​ថា មន្ទីរពេទ្យ​ក្នុងស្រុក​មួយ​ណា​ដែល​នាង​នឹង​ជ្រើសរើស​សម្រាប់​កូន​ទី​១​នេះ​ឡើយ តែ​តាម​គម្រោង​នាង​អាច​សម្រាល​នៅ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា ខាង​មុខ​នេះ​ហើយ​។

គួរ​រំលឹក​ថា ម៉ូ​លី​កា អតីត​តារាចម្រៀង​ផលិតកម្ម Rock បាន​រៀប​ការ​ជាមួយ​តារា​សម្ដែង​ហុង មា​នុ​ណ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​សាង​ស្នេហា​ជាមួយ​គ្នា​ជាង​៣​ឆ្នាំ​មក​។ គូស្នេហ៍​តារា​១​គូ​នេះ រកស៊ី​មាន​ជីវភាព​ធូរធា​ខ្លាំង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ តាំងពី​ពួក​គេ​បាន​ចាប់ដៃ​គ្នា​មក​ពេល​នេះ​មានផ្ទះ​, ហាង និង​ជិះ​រថយន្ដ​ទំនើប​ៗ​ទៀត​ផង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ