ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បា.ញ់​បង្ហោះ​កាំជ្រួច​យក្ស​ បញ្ជូន​យានអវកាស​ ​ទៅកាន់​​ទី​អវកាស

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ស៊ីន​ហួ​ថា ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៥ ​ខែឧសភា ឆ្នាំ ២០២០ ​បាន​បាញ់​​កាំជ្រួច​យក្ស​ LONGUE…

ប្រទេស​ចិន ៖ យោង​តាម​ស៊ីន​ហួ​ថា ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​៥ ​ខែឧសភា ឆ្នាំ ២០២០ ​បាន​បាញ់​​កាំជ្រួច​យក្ស​ LONGUE MARCHE -5B ដែល​បញ្ជូន​ទៅ​កាន់​ទី​អវកាស នូវ​យានអវកាស​អាច​ដាក់​មនុស្ស​ជំនាន់​ថ្មី​មួយ និង​យានអវកាស​សម្រាប់​ដឹក​ជញ្ជូន​អាច​វិល​ត្រឡប់​មក​វិញ​ធ្វើតេស្ត​សាកល្បង​មួយ​។

ការ​បាញ់​បង្ហោះ​ប្រកបដោយ​ជោគជ័យ​នោះ ជា​ដំណាក់កាល​ទី​៣ នៃ​កម្មវិធី​អវកាស​មាន​មនុស្ស​ជិះ​របស់​ចិន ដែល​គ្រោង​បង្កើត​ស្ថានីយ​អវកាស​មួយ​។ នេះ​ជា​ការ​អះអាង​របស់​ទីភ្នាក់ងារ​ហោះហើរ​អវកាស​បញ្ជូន​មនុស្ស​ទៅ​របស់​ចិន CMSA​។

កាំជ្រួច​យក្ស​ពណ៌​ស​នោះ​បាន​ហោះ​ចេញពី​មជ្ឈមណ្ឌល​បាញ់​កាំជ្រួច​អវកាស​វេន​ចាង នៅ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​កោះ​ហៃ​ណា​ន នា​វេលា​ម៉ោង​១៨​ម៉ោង​ក្នុងស្រុក​។ ប្រមាណ​ជា​៤៨៨​វិនាទី​ក្រោយមក យានអវកាស​ដែល​អាច​ដាក់​មនុស្ស​សម្រាប់​ពិសោធ​ន៍ែ​ពុំ​ទាន់​ដាក់​មនុស្ស​និង​យាន​ដឹក​ជញ្ជូន​អាច​វិល​ត្រឡប់​វិញ បាន​បំបែក​ចេញពី​កាំជ្រួច​ហើយ​ចូល​ក្នុង​តារាវិថី​ដែល​បាន​គ្រោងទុក​។

ផលិត​ជា​ពិសេស​សម្រាប់​កម្មវិធី​អវកាស​មាន​មនុស្ស​ជិះ​របស់​ចិន កាំជ្រួច​LONGUE MARCHE -5B នឹង​ប្រើប្រាស់​ជា​ពិសេស​សម្រាប់​បាញ់​បញ្ជូន​បណ្ដា​ឧបករណ៍​បង្កើត​ស្ថានីយ​អវកាស​មួយ​។ កាំជ្រួច​នេះ​មាន​ប្រវែង​ដល់​ទៅ​៥៣,៧​ម៉ែត្រ ដែល​ស្មើនឹង​កម្ពស់​អគារ​១៨​ជាន់​មួយ​។ វា​មាន​ជាន់​កណ្ដាល​មួយ​មាន​វិ​ជ្ជ​មាត្រ​ដល់​៥​ម៉ែត្រ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ