ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​រយៈ​ពេល​២​ថ្ងៃ​ រក​ឃើញ​យានយន្ត​ល្មើស​ច្បាប់ចរាចរណ៍ជាង៤​ពាន់​​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី៣ ខែឧសភា និង​ថ្ងៃ​ទី​៤ ខែឧសភា​ ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​អនុវត្តន៍​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​នគរបាល​ចរាចរណ៍​អនុវត្ត​ច្បាប់​ទូ​ទាំង​ប្រទេស បាន​រក​ឃើញ​យានយន្ត​ល្មើសច្បាប់​​ចរាចរណ៍​ចំនួន​៤៥១៥​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី៣ ខែឧសភា និង​ថ្ងៃ​ទី​៤ ខែឧសភា​ ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​អនុវត្តន៍​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក សមត្ថកិច្ច​នគរបាល​ចរាចរណ៍​អនុវត្ត​ច្បាប់​ទូ​ទាំង​ប្រទេស បាន​រក​ឃើញ​យានយន្ត​ល្មើសច្បាប់​​ចរាចរណ៍​ចំនួន​៤៥១៥​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ ៣៣៨៧​គ្រឿង និង​រថយន្ត​១១២៨​គ្រឿង​ ។

សម្រាប់​បទល្មើស​ម៉ូតូ គឺ​ភាគច្រើន​មិន​ពាក់មួក​សុវត្ថិភាព​, អត់​កញ្ចក់​, បើកប​ញ្ច្រស និង​ល្មើស​ផ្សេង​ៗ​។ ដោយឡែក​បទល្មើស​រថយន្ត ភាគច្រើន​អត់​ខ្សែក្រវាត់ បើក​លើស​ល្បឿន ផ្ទុក​លើស​ចំណុះ និង​អត់​ផ្លា​ក​លេខ​ជាដើម​។

បើ​សរុប​យានយន្ត​ល្មើសច្បាប់ចរាចរណ៍​​ទាំង​រយៈពេល​៤​ថ្ងៃ (​ថ្ងៃ​ទី​១-៤ ខែឧសភា​) មាន​ចំនួន ៩៧៥១​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន ៧៤៩៤​គ្រឿង និង​រថយន្ត​២២៥៧​គ្រឿង​ ។

​គេ​មើលឃើញ​ថា ការ​ចាប់ផ្តើម​អនុវត្តន៍​វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ ហាក់​មានការ​មិន​យល់ចិត្ត​គ្នា​ច្រើន​រវាង​អ្នក​ដាក់​ចេញ​គោលការណ៍ និង​អ្នក​អនុវត្តន៍​នៅ​តាម​គោលដៅ​នានា ពោល​អ្នក​អនុវត្តន៍​នៅ​តាម​គោលដៅ​ហាក់​បាន​ធ្វើ​ពី​គោលការណ៍​ណែនាំ​។

ជាក់ស្តែង​ជា​គោលការណ៍​តម្រូវ​ឱ្យ​យកចិត្តទុកដាក់​ទៅ​លើ​បទល្មើស​ចំនួន​៧ (​មិន​ពាក់​សុវត្ថិភាព​, មិន​គោរព​ភ្លើង និង​ផ្លា​ក​សញ្ញា​ចរាចរណ៍​, ល្មើស​ក្នុង​ការ​បត់ ការ​វ៉ា​ជែង​, ការ​ដឹក​លើស​ចំណុះ​, ស្រវឹង​, គ្មាន​ផ្លា​ក​លេខ និង​ទូរស័ព្ទ​ពេល​បើកបរ​) សម្រាប់ទោ​ចក្រយានយន្ត ត្រីចក្រយានយន្ត និង​ម៉ូតូ​កង់​៤ និង​បទល្មើស​ចំនួន​៩ សម្រាប់​យានយន្ត​ធុ​ល​ស្រាល និង​យានយន្ត​ធុន​ធ្ងន់ (​ល្មើស​ល្បឿន​, ស្រវឹង​, គ្មាន​បណ្ណ​បើកបរ​, មិន​គោរព​ភ្លើង និង​ផ្លា​ក​សញ្ញា​ចរាចរណ៍​, ល្មើស​ក្នុង​ការ​បត់ ការ​វ៉ា​ជែង​, មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​, ការ​ដឹក​លើស​ចំណុះ​, គ្មាន​ផ្លា​ក​លេខ​/​ប័ណ្ណ​សម្គាល់​យានយន្ត​ និង​ទូរស័ព្ទ​ពេល​បើកបរ​)​៕ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ