ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើលងាយ​ប្រេត​ព្រោះ​អាច​ជា​អ្នក​មានគុណ​យើង

3 ឆ្នាំ មុន

ប្រេត​គឺជា​សត្វ​ក្នុង​អបាយភូមិ​មួយ​ប្រភេទ​ដែល​មាន​រូបរាង​កាយ​មហា​អាក្រក់ បើ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា បាន​បង្ហាញ​ថា អ្នក​ដែល​ទៅ​កើតជា​ប្រេត ដោយសារ​តែ​អំពើ​បាបកម្ម​ដែល​ពួក​គេ​បាន​សាង​កាល​នៅ​អត្តភាព​ជា​មនុស្ស ។ សេចក្តី​នេះ​បើ​យើង​ពិនិត្យ​តទៅ​នឹង​បានឃើញ​ថា ភាគច្រើន​នៃ​អំពើ​បាប​ដែល​ពួក​គេ​បាន​ធ្វើ​នោះ គឺ​ដោយសារ​តែ​ការ​ប្រកបការងារ​ដើម្បី​រក​ទ្រព្យសម្បត្តិ​ទៅ​ចិញ្ចឹម​កូន ប្រពន្ធ…

ប្រេត​គឺជា​សត្វ​ក្នុង​អបាយភូមិ​មួយ​ប្រភេទ​ដែល​មាន​រូបរាង​កាយ​មហា​អាក្រក់ បើ​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា បាន​បង្ហាញ​ថា អ្នក​ដែល​ទៅ​កើតជា​ប្រេត ដោយសារ​តែ​អំពើ​បាបកម្ម​ដែល​ពួក​គេ​បាន​សាង​កាល​នៅ​អត្តភាព​ជា​មនុស្ស ។ សេចក្តី​នេះ​បើ​យើង​ពិនិត្យ​តទៅ​នឹង​បានឃើញ​ថា ភាគច្រើន​នៃ​អំពើ​បាប​ដែល​ពួក​គេ​បាន​ធ្វើ​នោះ គឺ​ដោយសារ​តែ​ការ​ប្រកបការងារ​ដើម្បី​រក​ទ្រព្យសម្បត្តិ​ទៅ​ចិញ្ចឹម​កូន ប្រពន្ធ ប្តី ។

ហេតុផល​ដែល​យើង​អាច​និយាយ​ថា ភាគច្រើន​នៃ​បុគ្គល​ដែល​កើតជា​ប្រេត​នោះ គឺ​កើត​ដោយសារ​កូន ឬ​ប្រពន្ធ ប្តី ហើយ​ប្រេត​ទាំងនោះ​អាច​ជា​អ្នក​មានគុណ​ចំពោះ​យើង​ដោយ​ប្រការ​ណាមួយ​ផង​ក៏​ថា​បាន ។

ដូចនេះ​ក្នុង​នាម​យើង​ជា​ញាតិ​ជា​កូនចៅ​ដែល​មានជីវិត​ហើយ​ពួក​គាត់​ត្រូវ​ធ្លាក់​នរក ប្រេត​ដោយសារ​យើង បែរជា​យើង​មិន​បាន​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ជួយ​ពួក​គាត់​វិញ នោះ​យើង​នឹង​មានឈ្មោះ​ថា ជា​បុគ្គល​អកតញ្ញូ​ហើយ ព្រោះ​ការ​មិនដឹង​គុណ ឬ​មិន​បាន​តបគុណ​ចំពោះ​អ្នក​ដែល​មានគុណ​លើ​ខ្លួន ។

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​បង្រៀន​ថា ភាព​ជា​បុគ្គល​អកតញ្ញូ​រមែង​ជា​ហេតុ​នាំ​មក​នូវ​សេចក្តី​វិនាស ព្រោះ​ត្រូវ​បណ្តាសា​ពួក​ប្រេត​ទាំងនោះ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ