ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឈ្លាសវៃ​រមែង​បំពេញការងារ​មិន​ច្របូកច្របល់

3 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ការងារ​ជោគជ័យ​មិនមែន​បាន​មក​ដោយ​ការ​អុជ​ទៀន​ធូប​បួងសួង បន់ស្រន់​សុំ​ពរ​ជ័យ​ពី​ទេវតា ឬ​អាទិទេព ឬ​ក៏​ព្រះសម្មាសម្ពុទ្ធ​នោះ​ទេ គឺ​បាន​មក​អំពី​ការ​ចេះ​បែង​ចែក​ការងារ​ឱ្យ​បាន​ច្បាស់លាស់​ដោយ​ខ្លួនឯង និង​ប្រព្រឹត្ត​ដោយ​សេចក្តី​អត់ធន់​រហូត​រួចរាល់​ដោយ​យក​ការ​ព្យាយាម​ជា​ធំ ។ អ្នក​ដែល​ធ្វើការ​មិន​ច្របូកច្របល់ គឺជា​អ្នក​ឈ្លាសវៃ​ក្នុង​ការងារ…

នៅ​ក្នុង​មង្គលសូត្រ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សម្តែង​ថា ការងារ​ជោគជ័យ​មិនមែន​បាន​មក​ដោយ​ការ​អុជ​ទៀន​ធូប​បួងសួង បន់ស្រន់​សុំ​ពរ​ជ័យ​ពី​ទេវតា ឬ​អាទិទេព ឬ​ក៏​ព្រះសម្មាសម្ពុទ្ធ​នោះ​ទេ គឺ​បាន​មក​អំពី​ការ​ចេះ​បែង​ចែក​ការងារ​ឱ្យ​បាន​ច្បាស់លាស់​ដោយ​ខ្លួនឯង និង​ប្រព្រឹត្ត​ដោយ​សេចក្តី​អត់ធន់​រហូត​រួចរាល់​ដោយ​យក​ការ​ព្យាយាម​ជា​ធំ ។

អ្នក​ដែល​ធ្វើការ​មិន​ច្របូកច្របល់ គឺជា​អ្នក​ឈ្លាសវៃ​ក្នុង​ការងារ ចេះ​បែងចែក​ប្រភេទ​ការងារ​ឱ្យ​ដាច់​ដោយ​ឡែ​ក​​ពី​​គ្នា និង​បំពេញ​កិច្ចការ​នោះ​ឱ្យ​ស្រេច​រួចរាល់​គឺ​មិន​ទុក​ការងារ ឬ​ទម្លាក់​ការងារ​ចោល​កណ្តាល​ទី​ឡើយ ។
បើជា​អ្នកដឹកនាំ​អង្គភាព​ស្ថាប័ន​ក៏​គប្បី​ដាក់​ការងារ​ឱ្យ​ចំ​ទិស​ដៅ និង​ត្រូវ​តាម​វិជ្ជាជីវៈ​នៃ​បុគ្គលិក​នីមួយ​ៗ​ផង​ដែរ​ទើប​ទទួលផល​ល្អ ។

សេចក្តី​ដូច​ពោល​មកនេះ ឈ្មោះ​ថា​ជា​ការងារ​មិន​ច្របូកច្របល់ និង​នាំ​មក​នូវ​សេចក្តីចម្រើន​ជោគជ័យ​ជាក់​ជា​មិន​ខាន ។​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ