ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់​តែ​បើកហាង​លក់​ស្រា​វិញ ​មនុស្ស​ភ្លូក​ទឹក​ភ្លូក​ដី​​ជាក់​.ក​​គ្នា​​ទៅ​ទិញ​

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ពួក​អ្នក​ញៀន​ស្រា​កាលពីថ្ងៃ​ទី​៤ ឧសភា បាន​ផ្អើល​ជាន់ករ​គ្នា ឈរ​បន្តកន្ទុយចាំ​ទិញ​ស្រា នៅ​មុខ​បណ្ដា​ហាង​លក់​ស្រា​នៅ​ប្រទេស​ឥណ្ឌា​ដែល​អនុញ្ញាត​ឲ្យ​បើក​វិញ​៤០​ថៃ្ងក្រោយ​ការ​បិទ​ជាមួយ​វិធាន​បង្ខាំង​មនុស្ស ។ ហាងស្រា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​វិញ​ក្រោយ​ការ​បន្ធូរបន្ថយ​ការ​រិ​ត​ត្បិត ។…

ប្រទេស​ឥណ្ឌា ៖ ពួក​អ្នក​ញៀន​ស្រា​កាលពីថ្ងៃ​ទី​៤ ឧសភា បាន​ផ្អើល​ជាន់ករ​គ្នា ឈរ​បន្តកន្ទុយ
ចាំ​ទិញ​ស្រា នៅ​មុខ​បណ្ដា​ហាង​លក់​ស្រា​នៅ​ប្រទេស​ឥណ្ឌា​ដែល​អនុញ្ញាត​ឲ្យ​បើក​វិញ​៤០​ថៃ្ង
ក្រោយ​ការ​បិទ​ជាមួយ​វិធាន​បង្ខាំង​មនុស្ស ។ ហាងស្រា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​វិញ​ក្រោយ​ការ​បន្ធូរបន្ថយ​ការ​រិ​ត​ត្បិត ។

បណ្ដា​ហាង​ស្រា​ក្នុង​ប្រទេស​ដ៏​ធំ​នោះ ជាមួយប្រជាជន​១,៣​ពាន់​លាន​នាក់ បាន​ត្រូវ​បិទ​ចាប់​តាំង​ពី​ដំណាច់​ខែមីនា​មក ដោយសារ​ការ​រិ​ត​ត្បិតនានា សំដៅ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស
COVID-19 ។ ក៏​ទោះបីជា​តម្រូវ​ឲ្យ​គោរព​គម្លាតសង្ក​មរ​វាង​បណ្ដា​អ្នកទិញ​ស្រា ក៏​មាន​ផ្ទុះ​ការ​ប្រជ្រៀត​ជាន់​គ្នា​នៅ​មុខ​ហាង​ស្រា​ជា​ច្រើន កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ។

បណ្ដា​អ្នក​ញៀន​ស្រា​ដែលពាក់​ម៉ាស បាន​ឈរ​បន្តកន្ទុយ​គ្នា​យ៉ាង​វែង​ចាំ​ទិញ ហើយ​មានការ​ច្រាន​គ្នា នាំ​ឲ្យ​ប៉ូលិស​បិទ​ហាង​ក្នុងតំបន់​មួយ​ចំនួន​ហើយ​បំបែកពួក​អ្នក​ញៀនស្រា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ