ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៀងគរ​ប្រមូលប្រាក់​៧,៥​ពាន់​លាន​អឺ​រ៉ូ​សម្រាប់​ផលិត​វ៉ាក់សាំង​មួយ

3 ឆ្នាំ មុន

ប្រទេស​បែ​ល​ហ្ស៊ី​ក ៖ សន្និសីទ​តាម​បែប​តេឡេ​ខេន​ហ្វេ​រេ​ន​មួយ​របស់​ពិភពលោក ត្រូវ​បាន​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​៤ ឧសភា នៅ​ក្រុង​ព្រុ​ច​សែ​លបែ​ល​ហ្ស៊ីក ពី​សំណាក់​សហភាព​អឺរ៉ុប ដោយ​មានការ​​ចូលរួម​រហូត​ដល់​ស្ត្រី​តារាចម្រៀង​ម៉ា​ដូ​ណា លោក​ប៊ី​ល ហ្គេ​ត…

ប្រទេស​បែ​ល​ហ្ស៊ី​ក ៖ សន្និសីទ​តាម​បែប​តេឡេ​ខេន​ហ្វេ​រេ​ន​មួយ​របស់​ពិភពលោក ត្រូវ​បាន​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​៤ ឧសភា នៅ​ក្រុង​ព្រុ​ច​សែ​លបែ​ល​ហ្ស៊ីក ពី​សំណាក់​សហភាព​អឺរ៉ុប ដោយ​មាន
ការ​​ចូលរួម​រហូត​ដល់​ស្ត្រី​តារាចម្រៀង​ម៉ា​ដូ​ណា លោក​ប៊ី​ល ហ្គេ​ត និង​ភរិយា លោកស្រី​មី​លី​ន​ដា
បណ្ដា​ព្រះ​អង្គ​ម្ចាស់ ព្រះមហាក្សត្រ​១​អង្គ បណ្ដាប្រធានាធិបតី​និង​ប្រមុខរដ្ឋ​ព្រមទាំង​តំណាង​ប្រទេស​នានា ។

សន្និសីទ​នេះ​ក្នុង​គោលបំណង​កៀងគរ​ប្រមូលប្រាក់​សម្រាប់​ផ្ក​ត់​ផ្គង់​ដល់​ការ​ស្រាវជ្រាវ​និង​ការ​ផលិត​វ៉ាក់សាំង​មួយ​ប្រឆាំង​វីរុស​COVID-19 ដោយពេល​នេះ​អាច​ប្រមូលប្រាក់​បាន​ដល់​ទៅ​៧,៤​ពាន់​លាន​អឺ​រ៉ូ​ហើយ ។

សហរដ្ឋអាមេរិក​ក៏​ដូច​ជា​រុ​ស្ស៊ី និង​ឥណ្ឌា​មិន​បាន​ចូលរួម ក្នុង​សន្និសីទ​បែប​អន​ឡាញ​រយៈពេល
៣​ម៉ោង​នោះ​ឡើយ ។ ប្រធាន​គណៈកម្មាធិការអឺរ៉ុប លោកស្រី URSULA VON DER LEYEN
ថ្លែង​ទាំង​ញញឹម​ថា យើង​បាន​ទទួល​ប្រាក់​រហូត​ដល់​៧,៤​ពាក់​លាន​អឺ​រ៉ូ ។ តារាចម្រៀង​ម៉ា​ដូ​ណា​ជា​អ្នក​ធ្វើ​អំណោយ​ចុង​ក្រោយ​គេ​ជាមួយ​ទឹកប្រាក់១​លាន​ដុល្លារ ។ ទិស​ដៅ​គឹ​ចង់​ប្រមូលប្រាក់​ឲ្យ​បាន៧,៥​ពាន់​លាន​អឹ​រ៉ូ ដែល​ត្រូវជា​៨​ពាន់​លាន​ដុល្លារ ។

ចំនួន​នោះ​នឹង​អាច​សម្រេច​បាន​តែ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត ព្រោះ​តួ​ក​គី ម៉ូ​ណា​កូ និង​ធនាគា​រវិ​និ
យោគ​អឺរ៉ុប​នៅ​ពុំ​ទាន់​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​នៃ​ការ​រួមចំណែក​របស់​ពួក​គេ​នៅឡើយ ។

ប្រទេស​ចិន​ជា​កន្លែង​លេច​ចេញ​វីរុស​នោះ​មុនគេ បាន​សន្យា​ផ្ដល់​ប្រាក់​៤៥,៦​លាន​អឹ​រ៉ូ ។ អាហ្វ្រិក
ខាងត្បូង​ជា​តំណាង​ទ្វីបអាហ្វ្រិក សន្យា​ផ្ដល់​ប្រាក់​១,១​ពាន់​លាន​អឺ​រ៉ូ ហើយ​តំបន់​អា​មេ​រិ​កឡា​ទី​ន​សន្យា​ផ្ដល់​ប្រាក់​តែ​ពុំ​ទាន់​បញ្ជាក់​ពី​តួលេខ​នៅឡើយ តាម​រយៈ​តំណាង​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ។ គណៈកម្មាធិការ​អឺរ៉ុប​បាន​ធ្វើការ​កៀងគរ​ប្រមូល​មូលនិធិ​នោះ ដោយ​សន្យា​ផ្ដល់​ប្រាក់​១​ពាន់​លាន​អឺ​រ៉ូ បន្ទាប់​មក​បារាំង​សន្យា​ផ្ដល់​៥០០​លាន​អឺ​រ៉ូ អា​ល្លឺ​ម៉​ង់​៥២៥​លាន​អឺ​រ៉ូ នាំ​ឲ្យ​ក្នុង​ផៃ្ទ​សហភាព​អឺរ៉ុប ទឹកប្រាក់​ដែល​សន្យា​ផ្ដល់​ឲ្យ​មាន​លើស​ពី​២ពាន់​លាន​អឺ​រ៉ូ ។

លោកស្រី URSULA VON DER LEYEN អះអាង​ថា វ៉ាក់សាំង​មួយ​គឹ​ជា​ភ័ព្វវាសនា​ល្អ​រួម​របស់​យើង ដែល​អាច​យកឈ្នះ​វីរុស​នេះ​បាន ។ យើង​ត្រូវ​ផលិត​វ៉ាក់សាំង​មួយ ហើយ​ចែកចាយ​វា​គ្រប់​ទីកន្លែង​លើ​ពិភពលោក ហើយ​យើង​ត្រូវធ្វើ​ឲ្យ​តម្លៃ​របស់​វា​ពុំ​មាន​ខ្ពស់កប់ពពក ។

ការ​ផ្ដួចផ្ដើម​គំនិត​នោះ​សហរដ្ឋអាមេរិក​មិន​គាំទ្រ ដោយ​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ដែល​មាន​ជម្លោះ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​នោះ​បាន​លើក​ពី​ឆន្ទៈ​របស់​លោក​ចង់​ឲ្យ​អា​មេ​រិ​ក​មាន​វ៉ាក់សាំង​ដោយ​ខ្លួនឯង​មួយ​នា​ចុងឆ្នាំ​នេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ