ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុ​ល ដា​វី និយាយ​រឿង​រៀប​ការ​២​ឆ្នាំ​ហើយ​​មិន​ទាន់​មានកូន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​កុ​ល ដា​វី ប្រាថ្នា​មានកូន​ដំបូង​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​នាង​បាន​ចូល​រោងការ​ជាមួយ​តារាចម្រៀង​លោក​សុខ រក្សា ប៉ុន្មាន​ឆ្នាំ​មក​ហើយ ។ តារា​ទាំង​ពីរ​ដួង​បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​ប្រមាណ​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណឹង​ពពោះ​នៅឡើយ​ទេ…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​កុ​ល ដា​វី ប្រាថ្នា​មានកូន​ដំបូង​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​នាង​បាន​ចូល​រោងការ​ជាមួយ​តារាចម្រៀង​លោក​សុខ រក្សា ប៉ុន្មាន​ឆ្នាំ​មក​ហើយ ។

តារា​ទាំង​ពីរ​ដួង​បាន​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​ប្រមាណ​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណឹង​ពពោះ​នៅឡើយ​ទេ ខណៈ​តារា​បាន​ចូល​រោងការ​ដំណាល​នាង និង​ក្រោយ​នាង​សុទ្ធតែ​មានកូន​អស់​ទៅ​ហើ​យ ។ យ៉ាងណា​ក្ដី​កុ​ល ដា​វី បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នាង​មិន​ចង់​ពន្យារ​ពេល​យូរ​ទៀត​ឡើយ ។ នាង​មាន​គម្រោង​នឹង​យក​កូន​នៅ​ដំណាច់ឆ្នាំ​នេះ ។

កុ​ល ដា​វី និយាយ​ថា «​នាង​ខ្ញុំ​ពិតជា​ចង់​មានកូន​ជា​ចំណងដៃ​ឲ្យ​បាន​ឆាប់ ព្រោះ​វ័យ​កាន់តែ​ច្រើ​ន បើ​ទោះបីជា​នាង​ខ្ញុំ​កំពុង​មាន​ទីផ្សារ​សិល្បៈ​ច្រើន​ក៏​ដោយ ។ កូន​គឺជា​សេចក្តី​ប៉ងប្រាថ្នា​រវាង​នាង​ខ្ញុំ និង​ស្វាមី ប៉ុន្តែ​ការ​មានកូន​នៅ​ពេល​ណា​នោះ​នាង​ខ្ញុំ​មិន​ទាន់​អាច​និយាយ​បាន​ទេ តែ​រំពឹង​នៅ​ក្នុងឆ្នាំនេះ »​។

ជា​ការ​កត់សម្គាល់​នៅ​ពេល​មានការ​សាកសួរ​ពី​សារព័ត៌មាន​ជា​បន្តបន្ទាប់​នោះ កុ​ល ដា​វី តែងតែ​អស់​សំ​ណេ​ី​ច និង​បញ្ជាក់​ថា នាង​ពិតជា​ចង់​មានកូន​ឆាប់ ហើយ​អាច​នឹង​មាននៅ​ឆ្នាំ​នេះ ។
កុ​ល ដា​វី និង​តារាចម្រៀង​សម្បុរ​ស្រអែម​លោក​សុខ រក្សា ក្រោយ​ពេល​បាន​ចូល​រោងការ​រយៈ​ពេល​២​ឆ្នាំ​មកនេះ កុ​ល ដា​វី បន្ថយ​ភាព​សិច​ស៊ីរបស់​ខ្លួន ដោយ​ធ្វេ​ី​ខ្លួន​បែប​សមរម្យ​ខុស​ពី​ពេល​មុន ។

បើទោះបីជា​វ័យ​កាន់តែ​ច្រើន​ក្តី កុ​ល ដា​វី នៅ​តែ​មាន​ទីផ្សារ​សិល្បៈ​ដដែល ខណៈ​ពេល​ដែល​លោក​សុខ រក្សា ហាក់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ ដោយ​ចូល​ប​ម្រើ​ការងារ​ក្រប​ខណ្ឌ​រដ្ឋ​វិញ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ