ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសាខបូជា​រំលឹក​ដល់​ព្រឹត្តិការណ៍​ធំ​ទាំង​៣​នៃ​ព្រះពុទ្ធ

3 ឆ្នាំ មុន

បរិស័ទ​ក្នុង​ប្រទេស​ទាំងឡាយ​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​បាន​នាំ​គ្នា​ធ្វើ​វិសាខបូជា​នៅ​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ​តាំងពី​បុរាណកាល​តរៀង​មក ដើម្បី​រំលឹក​ដល់​គុណ​ដ៏​បរិសុទ្ធ​របស់​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង ។ វិសាខបូជា​គឺជា​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា​ដែល​ប្រទេស​កម្ពុជា​បាន​ចាត់​ទុក​ថា​ជា​បុណ្យ​ជាតិ ។ មិនតែប៉ុណ្ណោះ​ប្រទេស​ជា​ច្រើន​ដែល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​និង​ទទួលស្គាល់​វិសាខបូជា​ថា​ជា​បុណ្យ​អន្តរជាតិ​ទៀត​ផង ។ បុណ្យ​វិសាខបូជា​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ដំណើរ​ជីវិត​របស់​ព្រះ​បរម​សាស្តា​គឺ ១-​ព្រះ​អង្គ​ប្រសូត…

បរិស័ទ​ក្នុង​ប្រទេស​ទាំងឡាយ​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​បាន​នាំ​គ្នា​ធ្វើ​វិសាខបូជា​នៅ​ថ្ងៃពេញបូណ៌មី​ខែ​ពិសាខ​តាំងពី​បុរាណកាល​តរៀង​មក ដើម្បី​រំលឹក​ដល់​គុណ​ដ៏​បរិសុទ្ធ​របស់​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង ។

វិសាខបូជា​គឺជា​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា​ដែល​ប្រទេស​កម្ពុជា​បាន​ចាត់​ទុក​ថា​ជា​បុណ្យ​ជាតិ ។ មិនតែប៉ុណ្ណោះ​ប្រទេស​ជា​ច្រើន​ដែល​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​បាន​អនុម័ត​និង​ទទួលស្គាល់​វិសាខបូជា​ថា​ជា​បុណ្យ​អន្តរជាតិ​ទៀត​ផង ។

បុណ្យ​វិសាខបូជា​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ដំណើរ​ជីវិត​របស់​ព្រះ​បរម​សាស្តា​គឺ ១-​ព្រះ​អង្គ​ប្រសូត ២-​ត្រាស់​ដឹង ៣- ទ្រង់​ចូល​ព្រះ​និព្វាន ។

ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ ៦២៣​ឆ្នាំ​។ នៅ​ពេល​មាន​ព្រះ​ជន្ម​២៩​ឆ្នាំ​ក៏​បាន​យាង​ទៅ​សាង​ផ្នួស ។

ក្រោយ​ក្លាយ​ខ្លួន​ជា​អ្នកបួស​អស់​រយៈពេល ៦​ឆ្នាំ ព្រះ​អង្គ​ក៏​បាន​ត្រាស់​ដឹង​ធម៌​ក្នុង​លោក កា្ល​យ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀប​ភ្លឺ ។

ទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅ​ពេល​​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​៨០​ឆ្នាំ ។

បើ​តាម​ការ​ពិនិត្យ​សេចក្តី​នេះ​យើង​ឃើញ​ថា ព្រះ​បរមគ្រូ​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ​ដូច​គ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​ ។

អាស្រ័យ​ដោយ​លក្ខណៈ​ដ៏​ពិសេស​នៃ​បុណ្យ​វិសាខបូជា​ដូច​ពោល​មកនេះ លោក​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាស​នា​បាន​កំណត់ទុកក្នុង​គម្ពីរ​សាសនា​ថា​ជា​មហា​មង្គល​អភិលក្ខិតកាល គឺជា​ថ្ងៃ​មហា​មង្គល​ដ៏​អស្ចារ្យ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ