ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្លុតចិត្ត​ផង យំ​លែង​ចេញ​ផង ពេល​​ឃើញ​អណ្តាតភ្លើង​ឆក់យ​កកូន​តូច​​ទាំង​ទ្វេ

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​កន្លែង ត្រូវ​អា​គ្គិ​ភ័យ​លេប​ត្របាក់​ខូចខាត​អស់ទាំង​ស្រុង ហើយ​ថែម​ទាំង​ឆក់​យកអាយុ​ជីវិត​ក្មេង​២​នាក់​យ៉ាង​អាណោចអាធ័ម​ទៀត​ផង ក្នុង​ពេល​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែឧសភា…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​កន្លែង ត្រូវ​អា​គ្គិ​ភ័យ​លេប​ត្របាក់​ខូចខាត​អស់ទាំង​ស្រុង ហើយ​ថែម​ទាំង​ឆក់​យកអាយុ​ជីវិត​ក្មេង​២​នាក់​យ៉ាង​អាណោចអាធ័ម​ទៀត​ផង ក្នុង​ពេល​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំង​២០២០ ស្ថិត​ក្នុងភូមិ​រំយោល ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ខាងលើ​នោះ បាន​បង្ក​ឱ្យ​ឆាបឆេះ​កូន​ក្មេង​តូច​ៗ​ចំនួន​២​នាក់​ក្នុង​អណ្តាតភ្លើង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​បំផុត​តែ​ក្នុង​មួយប៉ប្រិចភ្នែក ហើយ​ក្នុង​នោះ​មានកូន​បង ភេទ​ស្រី អាយុ​៤​ឆ្នាំ និង​កូន​ប្អូន ភេទ​ប្រុស អាយុ​២​ឆ្នាំ​ផង​ដែរ ។

ហើយ​ម្ចាស់ផ្ទះ​ត្រូវជា​ម្តាយ​នោះ​ឈ្មោះ ជី​ន សុ​ជាតិ អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ទំពួន រស់នៅ​ភូមិ​អូរ​ជុំ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ឯ​ប្តី​មិន​ទាន់​បាន​ស្គាល់ឈ្មោះ​នៅឡើយ​។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ការ​ឆាបឆេះ​ក្នុង​យប់​កើតហេតុ​នេះ គឺ​បណ្តាល​មក​ពី​ផ្ទះ​របស់​គាត់​ប្រកប​​របរ​លក់​សាំង ខណៈ​ពេល​នោះ​មាន​ម៉ូយ​មក​ចាក់​សាំង រូប​គាត់ (​ម្តាយ​) បាន​ប្រើ​ឱ្យ​កូន​យក​អី​មក​បំភ្លឺ ស្រាប់តែ​កូន​គាត់​បាន​យក​ភ្លើងទៀន​មក ក៏​បណ្តាល​ឱ្យ​អណ្តាតភ្លើង​ទាន ប៉ះ​ជាមួយនឹង​ចំហាយ​សាំង​ផង​នោះ ធ្វើ​ឱ្យ​ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

ក្នុង​ពេល​នោះ​ផង​ដែរ ក៏​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច ដោយ​ប្រើ​រថយន្ត​អស់​ចំនួន​៣​គ្រឿង​ទើប​រលត់​ទៅ​វិញ ប៉ុន្តែ​ជា​អកុសល​កូន​តូច​ទាំង​២​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​រួច​ហើយ​នោះ ដើម្បី​ជួយ​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព និង​សម្រួល​ដល់​ជីវ​ភា​ភ​ផង​នោះ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា​នេះ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​អូរ​ជុំ បាន​ដឹកនាំ​ដោយ​លោក ធូ ឃឿ អភិបាលស្រុក ជា​ប្រធាន​ប្រតិបត្តិ​អនុ​សាខា​កាកបាទក្រហម​ស្រុក​អូរ​ជុំ នាំ​យក​ថវិកា​ចំនួន​៥០០.០០០​រៀល និង​អង្ករ​៥០​គីឡូក្រាម រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ផង​ដែរ មក​ជួយ​ឧ​ប​ត្ថ​ម​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​ធ្វើ​បុណ្យសព​បងប្អូន​កូន​ក្មេង​តូច​ទាំង​២​នាក់​ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នោះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ