ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បង្កើន​តម្លៃ​ខ្លួន​ក្នុង​កំឡុង​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ពេល​ដែល​មាន​គ្រោះភ័យ​កើត​មាន​ឡើង ជា​ទូទៅ​មនុស្ស​ភាគច្រើន​តែងតែ​ចាប់ផ្តើម​ចលាចល ប៉ុន្តែ​ពេល​ដែល​គ្រោះ​ទាំងនោះ​ត្រូវ​បាន​រំលង​ផុត​ហើយ ឱកាស​ថ្មី​ៗ​នឹង​កើត​មាន​ឡើង ។ ឱកាស​ទាំងនោះ​អាច​ជា​ឱកាស​អាជីវកម្ម​ដូច​ជាទី​ផ្សារ​ថ្មី​ៗ ឬ​ការ​ផ្លាស់​ប្តូរ​នៃ​អាកប្បកិរិយា​របស់​អតិថិជន​ជាដើម ។ ប្រសិនបើ​អ្នកជា​អាជីវករ​ដែល​មានបទពិសោធន៍ ពេល​នេះ​អាច​ជា​ពេល​ល្អ​ក្នុង​ការ​បង្កើន​តម្លៃ​ខ្លួន​ដោយ​ជួយ​អ្នក​ដទៃ​ឆ្លង​ផុត​កូ​វី​ដ…

ពេល​ដែល​មាន​គ្រោះភ័យ​កើត​មាន​ឡើង ជា​ទូទៅ​មនុស្ស​ភាគច្រើន​តែងតែ​ចាប់ផ្តើម​ចលាចល ប៉ុន្តែ​ពេល​ដែល​គ្រោះ​ទាំងនោះ​ត្រូវ​បាន​រំលង​ផុត​ហើយ ឱកាស​ថ្មី​ៗ​នឹង​កើត​មាន​ឡើង ។ ឱកាស​ទាំងនោះ​អាច​ជា​ឱកាស​អាជីវកម្ម​ដូច​ជាទី​ផ្សារ​ថ្មី​ៗ ឬ​ការ​ផ្លាស់​ប្តូរ​នៃ​អាកប្បកិរិយា​របស់​អតិថិជន​ជាដើម ។

ប្រសិនបើ​អ្នកជា​អាជីវករ​ដែល​មានបទពិសោធន៍ ពេល​នេះ​អាច​ជា​ពេល​ល្អ​ក្នុង​ការ​បង្កើន​តម្លៃ​ខ្លួន​ដោយ​ជួយ​អ្នក​ដទៃ​ឆ្លង​ផុត​កូ​វី​ដ ១៩ តាម​វិធីសាស្ត្រ​ខាងក្រោម ៖

១. ផ្តល់​ដំបូន្មាន​ច្បាស់លាស់
ការ​ផ្តល់​អាទិភាព​លើ​សុខភាព​ជា​ដំបូន្មាន​ល្អ​ហើយ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ អ្នក​ដទៃ​ចង់​ស្តាប់​នូវ​ដំបូន្មាន​ដែល​អាច​ជួយ​ពួក​គេ​ក្នុង​កាលៈទេសៈ​ណាមួយ​ដូច​ជា​ពេល​ដែល​អតិថិជន​ជៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន​ព្រោះតែ​កូ​វី​ដ ១៩ ជាដើម ។
ដំបូន្មាន​ដែល​ល្អ​បំផុត​ក្នុង​កំឡុង​ពេល​នេះ​រួម​មានគំនិត​អាជីវកម្ម​ថ្មី​ៗ​ដែល​អាច​នឹង​មាន​សក្តានុពល​បន្ទាប់​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ និង​ដំបូន្មាន​ក្នុង​ការ​ជួយ​អាជីវករ​ដទៃ​ឲ្យ​ផ្លាស់​ប្តូរ​ការ​ប្រកប​អាជីវកម្ម​ជាដើម ។

២. រក្សា​ភាព​ស្មោះត្រង់
មនុស្ស​ចូល​ចិត្ត​ភាព​ស្មោះត្រង់ មិនមែន​មនុស្ស​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ​ទាំងស្រុង​ទេ ។ មនុស្ស​ជា​ច្រើន​ត្រូវការ​ជំនួយ​ក្នុង​កំឡុង​ពេល​នេះ​ប៉ុន្តែ​ពួក​គេ​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​ទាក់ទង​មក​អ្នក ។ ដោយហេតុ​ដូចនេះ អ្នក​គួរតែ​ទាក់ទង​ទៅ​ពួក​គេ​មុន​ខ្លះ​ដែរ ។ ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​ល្អ​ក្នុង​ការ​កសាង​ទំនាក់ទំនង​ទេ តែ​រឿង​ដែល​ត្រឹមត្រូវ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​ដែល​មាន​អាសន្ន​ដែរ ។

៣. ផ្សព្វផ្សាយ​ពី​ឈ្មោះ​របស់​អ្នក​អន​ឡាញ
បុគ្គល​ដែល​ជោគជ័យ​មាន​មនុស្ស​ដែល​ស្អប់​ពួក​គេ​ច្រើន​ប្រហាក់ប្រហែល​នឹង​មនុស្ស​ដែល​ចូល​ចិត្ត​ពួក​គេ​ដែរ ។ បើ​អ្នក​តាមដាន​មើល​បុគ្គលិក​ជោគជ័យ​ចែករំលែក​អ្វីមួយ​លើ​ប្រព័ន្ធ​សង្គម អ្នក​នឹង​មើលឃើញ​ថា​តែងតែមាន​ក្រុម​មនុស្ស​ដែល​ចាំ​រិះគន់ និង​ជេរ​ប្រមាថ​គ្រប់ពេលវេលា ។

ប៉ុន្តែ​តម្លៃ​ខ្លួន​អ្នក​មិន​អាច​កើនឡើង​ទេ​ប្រសិនបើ​អ្នក​មិន​ផ្សព្វផ្សាយ​ពី​ខ្លួនឯង​ឲ្យ​បាន​ច្រើន​ដូច​ជា​ការ​ចែក​រំ​លែ​មតិយោបល់ និង​ការ​ជួយ​ដល់​សហគមន៍​ខ្លួន​ឲ្យ​ឆ្លង​ផុត​កូ​វី​ដ ១៩ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ