ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ កំពុង​បង្ក​បញ្ហា​ឱ្យ​មហាសមុទ្រ

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ខណៈ​ដែល​កូ​វី​ដ​១៩ កំពុង​តែ​ធ្វើបាប​មនុស្ស​លើ​ពិភព លោក ពេល​នេះ​វា​ក៏​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​មហាសមុទ្រ​ដែរ ដោយសារ​តែ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​។ ម៉ាស់​ការពារ ស្រោមដៃ…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ខណៈ​ដែល​កូ​វី​ដ​១៩ កំពុង​តែ​ធ្វើបាប​មនុស្ស​លើ​ពិភព លោក ពេល​នេះ​វា​ក៏​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​មហាសមុទ្រ​ដែរ ដោយសារ​តែ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​។

ម៉ាស់​ការពារ ស្រោមដៃ និង​សម្លៀក​បំពាក់​ការពារ ដែល​មនុស្ស​ប្រើប្រាស់​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​គេ​ឃើញ​ថា ជា​កត្តា​ជម្រុញ​ឱ្យ​មានការ​ផលិត​ប្លា​ស្ទិ​ក​ជា​ច្រើន ដែល​ជា​តម្រូវការ​ចាំបាច់​ពី​សំណាក់​រដ្ឋាភិបាល​ក្នុង​ការ​ផ្គត់ផ្គង់​ឱ្យ​ប្រជាជន​ក៏​ដូច​ជា​ពេទ្យ​។

ផលិតកម្ម​បែប​នេះ គឺ​ចាំបាច់​។ ប៉ុន្តែ​ប្លា​ស្ទិ​ក​ទាំងអស់​ត្រូវ​បាន​បញ្ចប់​នៅ​កន្លែង​ណាមួយ ហើយ​អ្នក​ធ្វើ​យុទ្ធនាការ​បរិស្ថាន​បារម្ភ​ថា វា​គ្រាន់តែ​ចំណុច​តូច​មួយ​នៃ​បញ្ហា​ធំ​ប៉ុណ្ណោះ​។ នេះ​ដោយសារ​តែ​វា​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​សំណល់​ប្លា​ស្ទិ​ក ដែល​គ្រប់​គ្នា​កន្លង​មក​បាន​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​។

បញ្ហា​នេះ វា​កើតឡើង​រាប់​តាំងពី​ការ​បោះចោល​ស្រោមដៃ​កៅស៊ូ និង ម៉ាស់​ជា​ច្រើន​សន្ធឹកសន្ធាប់​ក្រោយ​ពី​ប្រើប្រាស់​រួច​។ នេះ​នៅ​មាន​សម្លៀក​បំពាក់​ការពារ ដែល​ពាក់​ដោយ​ក្រុម​អ្នកធ្វើការ​ជួរ​មុខ​ថែម​ទៀត​។ វា​ជា​បញ្ហា​សុខភាព ហើយ​ក៏​ជា​បញ្ហា​បរិស្ថាន​ផង​ដែរ​។

ផល​ប៉ះពាល់​នៃ​និន្នាការ​ទាំងនោះ​អាច​បង្ក​បញ្ហា​ជា​ច្រើន​ឆ្នាំ​សម្រាប់​មហាសមុទ្រ ដែល​បាន​បំពុល​រួច​ហើយ​នា​ពេល​កន្លង​មក​។ លោក Nick Mallos មក​ពី​អង្គការ Ocean Conservancy ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ប្រាប់ CNN ថា​៖ «​យើង​ដឹង​ថា ការ​បំពុល​ប្លា​ស្ទិ​ក​គឺជា​បញ្ហា​​សកលលោក​។ ប៉ុន្តែ​យើង​បានឃើញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន របស់​ឧស្សាហកម្ម​ក្នុង​ការ​ទាញ​យក​នូវ​វឌ្ឍនភាព​ដ៏​អស្ចារ្យ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​»​។

លោក Mallos បន្ថែម​ថា​៖ «​យើង​ចាំបាច់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ថា តើ​យើង​ត្រូវធ្វើ​យ៉ាង​ណា ក្រោយ​ពេល​កូ​វី​ដ​ត្រូវ​បាន​បញ្ចប់?​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ