ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរណភាព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី គឺ​បាត់បង់​ពុទ្ធសាសនិក​មួយ​រូប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ក្នុង​សារលិខិត​រំលែក​ទុក្ខ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ក្រុម​គ្រួសារ​ចំពោះ​មរណភាព​របស់​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ក្នុង​សារលិខិត​រំលែក​ទុក្ខ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ក្រុម​គ្រួសារ​ចំពោះ​មរណភាព​របស់​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី បាន​សម្តែង​សមាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​សោកស្តាយ​ជាទី​បំផុត ។

ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​ក្រុម​គ្រួសារ​ដែល​បាន​បាត់​មាតា ជីដូន ជីដូន​ទូត ដ៏​មាន​ព្រហ្ម​វិហារធម៌​មួយ​រូប ។ សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​បន្ត​ថា មរណភាព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី គឺជា​ការ​បាត់បង់​ពុទ្ធសាសនិក​មួយ​រូប ដែល​មាន​សទ្ធា​ជ្រះថ្លា​យ៉ាង​ក្រៃ​លែង​ក្នុង​ព្រះធម៌ និង​បាន​បូជា​កម្លាំងកាយ​ចិត្ត និង​ធនធាន​ពេលវេលា ព្រមទាំង​ខិតខំ​តស៊ូ​គ្រប់​កាលៈទេសៈ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការងារ​មនុស្សធម៌ និង​ទ្រទ្រង់​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ឲ្យ​មានការ​រីក​ចម្រើន​ជា​ដរាប​រៀង​មក ។

អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី បាន​ទទួលមរណភាព​កាលពី​ព្រលឹម​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៩៦​ឆ្នាំ ដោយ​ជរាពាធ ។ សព​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​សម្តេច​នាយក​រដ្ឋមន្ត្រី​នៅ​ក្បែរ​វិមាន​ឯករាជ្យ ។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន បាន​បួងសួង​សូម​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី បាន​អញ្ជើញ​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម​ជម្រាប​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន និង សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង​សំ​រិ​ន បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី ដោយ​ផ្ទាល់ នៅ​ភូមិ​គ្រឹះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ