ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​កំពុង​ឈឺក្បាល​រឿង​លោក​លឹ​ម ទា​ឡេ​ង ធ្វើ​របង​សាលា​ខ្មែរ​-​ចិន

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​និង​កំពុងធ្វើការ​ពិនិត្យ និង​ពិភាក្សា​រក​ដំណោះ​ស្រាយ ជុំវិញ​ករណី​ម្ចាស់​គម្រោង​សាងសង់​«​សាលា​ខ្មែរ​-​ចិន​លាន​ហួរ​»​ធ្វើ​របង​រំលោភ​យក​ផ្លូវ​សាធារណៈ​មួយ​ផ្នែក នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ន៍​លំនៅ​ឋាន​មួយ​កន្លែង នៅ​ខាងជើង​ផ្សារ​ទំនើប «​ភូ​ពុ​យ​» ស្ថិត​ក្នុងភូមិ​ចំការ​​សំរោង​១ សង្កាត់​ចំការ​សំរោង…

ខេត្តបាត់ដំបង ​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​និង​កំពុងធ្វើការ​ពិនិត្យ និង​ពិភាក្សា​រក​ដំណោះ​ស្រាយ ជុំវិញ​ករណី​ម្ចាស់​គម្រោង​សាងសង់​«​សាលា​ខ្មែរ​-​ចិន​លាន​ហួរ​»​ធ្វើ​របង​រំលោភ​យក​ផ្លូវ​សាធារណៈ​មួយ​ផ្នែក នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ន៍​លំនៅ​ឋាន​មួយ​កន្លែង នៅ​ខាងជើង​ផ្សារ​ទំនើប «​ភូ​ពុ​យ​» ស្ថិត​ក្នុងភូមិ​ចំការ​​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។

មន្ត្រី​រដ្ឋបាល​ក្រុង​បាន​និយាយ​ថា លោក​លឹ​ម ទា​ឡេ​ង ម្ចាស់​គម្រោង​សាងសង់​ «​សាលា​ខ្មែរ-ចិន​លាន​ហួរ​» ត្រូវ​បាន​គេ​រាយ​ការ​ណ៍ថា បាន​ធ្វើ​របង​រំលោភ​លើ​ផ្លូវ​សាធារណៈ ប្រហែល​១​ភាគ​៣ នៃ​ទំហំ​ផ្លូវ ដែល​មាន​ទទឹង​៥​ម៉ែត្រ នៅ​ចំណុច​ខាងលើ ដែល​ជា​តំបន់​កំពុង​មានការ​អភិវឌ្ឍ​លំនៅ​ឋាន​ ។ ហើយ​ពេល​នេះ​ មន្ត្រី​រដ្ឋ​បាន​សាលាក្រុង និង​មន្ត្រី​ជំនាញ​ដីធ្លី បាន​ចុះ​ទៅ​ពិនិត្យ និង​កំពុង​ពិភាក្សា​រក​វិធី​ដោះស្រាយ​ហើយ​។

ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី និង​មាន​លំនៅ​ឋាន​នៅ​ជាប់​នឹង​ដងផ្លូវ​នោះ​បាន​និយាយ​ថា លោក​លឹ​ម ទា​ឡេ​ង ម្ចាស់​គម្រោង​សាងសង់​«​សាលា​ខ្មែរ-ចិន​លាន​ហួរ​»នោះ បាន​ប្រើប្រាស​គ្រឿងចក្រ​ជីក​កកាយ​រំលោភ​យក​ផ្លូវ​សាធារណៈអស់​ជិត​មួយ​ចំហៀង​ផ្លូវ ដើម្បី​ធ្វើ​របង​បេតុង​រឹង​មាំហ៊ុម​​ព័ទ្ធ​ទីតាំង​ដី​ដែល​ត្រូវ​សាងសង់​សា​លា​​របស់​គាត់​។ ពេល​នេះ ​ក្រុម​ជាង​កំពុង​តែ​បន្ត​ការ​សាងសង់​របង​ថ្ម​នោះ​នៅឡើយ បើ​ទោះជា​គេ​បាន​ស្នើ​ឲ្យ​មានការ​ដោះស្រាយ​សិន​ក្ដី ក៏​លោក​លឹ​ម ទា​ឡេ​ង មិន​បង្អង់​សកម្មភាព​សាងសង់​ដែរ​។

ជុំវិញ​ការ​ចោទប្រកាន់​នេះ លោក លឹ​ម ទា​ឡេ​ង ម្ចាស់​គម្រោង​សាងសង់​«​សាលា​ខ្មែរ-ចិន ​លាន​ហួរ​» ហាក់​មិន​បាន​បកស្រាយ​លំអិត​អំពី​ការ​រំលោភ​បំពាន​ដី​ផ្លូវ​សាធារណៈ​ខាងលើ​នេះ​ទេ​ ។ លោក​បាន​លើក​ហេតុ​ផល​យ៉ាង​ខ្លី​ មក​ពន្យល់​ថា «​ខ្ញុំ​មិន​បាន​ធ្វើ​របង​រំលោភ​លើ​ផ្លូវ​ទេ​… ខ្ញុំ​វាស់ដី​ខ្ញុំ​ធ្វើ​របង​ត្រិ​ម​តែ​ដី​របស់ខ្ញុំ និង​ធ្វើ​ត្រឹម​​តែ​ទំហំ​ដី​របស់ខ្ញុំ​ ។ អ្នក​នៅ​ខាងក្រោយ​នោះ សុទ្ធតែ​អ្នកមាន​លុយ បើ​គេ​ចង្អៀត​ផ្លូវ គេ​អាច​ពង្រីក​ផ្លូវ​រុញ​បន្ត​ៗ​គ្នា​ទៅ​… ដូច្នេះ ​ខ្ញុំ​ធ្វើ​របង​ត្រិ​ម​តែ​ទំហំ​ដី​ខ្ញុំ​ទេ​»​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ បើ​តាម​មន្ត្រី​រដ្ឋបាល​ក្រុងបាន​និយាយ​ថា បើ​តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង របង​ថ្ម​របស់​​លោក​លឹ​ម ទា​ឡេ​ង ពិតជា​ធ្វើ​រំលោភ​បំពាន​លើ​ផ្លូវ​សាធារណៈ​នោះ​មែន តែ​ពេល​នេះ ​មន្ត្រី​ជំនាញ កំពុង​​រក​ដំណោះស្រាយ​ហើយ​ ។ ប៉ុន្តែ​មន្ត្រី​រូប​នេះ បាន​ផ្ដល់​ជា​គំនិត​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ធ្វើ​ដំណើរ​ចេញចូល​លើ​ដងផ្លូវ​ខាងលើ​នេះ គួរតែ​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​អាជ្ញាធរ ដើម្បី​ងាយ​ស្រូល​សម្រាប់​អាជ្ញា​ធរ ចុះ​ពិនិត្យ​និង​រក​ដំណោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ