ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសដែល​​ខឹង​ប្រពន្ធ​មិន​មក​ផ្ទះ​ រឿង​ម៉ឹម​អេង លេប​ថ្នាំ​ពុល​សម្លាប់ខ្លួន​នោះ​បាន​ស្លាប់​ហើយ

15 ឆ្នាំ មុន

​ខេត្តស្វាយរៀង​ ៖ ​បុរស​ដែល​លេបថ្នាំ​​ពុល​ប៉ុនប៉ង​​សម្លាប់ខ្លួន ដោយ​សារ​តែ​ខឹង​ប្រពន្ធ​​មិនមក​ផ្ទះ​ ពាក់ព័ន្ធ​​នឹង​រឿងម៉ឹម​អេងនោះ​បាន​ស្លាប់​​​ហើយ កាលពី​​វេលាម៉ោង​​​៩​ព្រឹក​ថ្ងៃទី​​​២៤ មីនា ​២០១១ ​ពីព្រោះ​​ជាតិពុល​​បានជ្រាប​​សព្វ​ប្រាណ និង​ចូលដល់​​​បេះ​ដូងទៅហើយ ម្យ៉ាង​ទៀត​​ហួសលទ្ធ​ភាព​​ដែលគ្រូពេទ្យ​​ព្យាបាល​។​

សូម​​រំលឹក​ថា បុរស​ម្នាក់​​តូច​ចិត្ត​ដ្បិត​​ប្រពន្ធ​មិន​ឱ្យម៉ឹម​​​អេង​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន ​​កាលពី​ថ្ងៃទី​២៣ មីនា ​២០១១ ​វេលាម៉ោង​​​៣​និង​​៣០នាទី​រសៀល​​​នៅ​ភូមិ​​ស្វាយ​តា​ភ្ល ​​ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ។ជនធ្វើអត្តឃាត​​​ឈ្មោះ​​​គង់ ថាវី ​អាយុ​​២២​ឆ្នាំ ​មានទីលំនៅ​​ភូមិ​​-ឃុំ​​កើត​ហេតុ​​ខាង​លើ ។ បើ​តាម​​ស្ត្រីម្នាក់​​ឈ្មោះ​​​ដក់ សា​រួន ​អាយុ​​៤៨​​ឆ្នាំ ​​ត្រូវជា​​បង​ថ្លៃ ​បានប្រាប់​កោះ​សន្តិ​ភាព​​ថា ​បុរ​សគិត​ខ្លី​​​គង់​​ ថាវី​ ​នេះ​មានប្រពន្ធ​​​ឈ្មោះ​​ត្រប់ អាយុ​២៣​ឆ្នាំ ​ជា​កម្មការិនី​​​រោងចក្រ​កាត់ដេរ​​ ស្ថិត​នៅ​ភូមិ​សាមគ្គី​​ សង្កាត់ស្វាយ​​តឿ ក្រុង​​ស្វាយ​រៀង ​​។

កាលពី​វេលា​ម៉ោង​​​៥​ល្ងាច​​ បុរស​ជាប្តី​​​បាន​ជិះម៉ូតូ​ទៅ​ទទួល​​ប្រពន្ធ​​ពី​​រោង​ចក្រ​​​ឌុប​ត្រឡប់​​មក​​ផ្ទះវិញ លុះ​​ដល់​​ភូមិ​សាលា​រៀន ​ឃុំបាសាក់ ​ប្រពន្ធ​​ឱ្យ​​ប្តី​​ឌុប​​​ចូលលេង​​ផ្ទះ​ម្តាយ​ ពេលនោះ​ប្តី​​និយាយ​ថា ​កុំ​អី​​​…​ប្រញាប់​​​ទៅ​ផ្ទះ​យើងវិញ​ ព្រោះ​បង​ឃ្លាន​ម៉ឹម! ​ពេល​នោះ​​ប្រពន្ធ​​និយាយ​​ថា ចូល​ផ្ទះ​ម្តាយតែ​​មួយភ្លែ​តទេ ​​…​ប្តីក៏យល់​ព្រម ​ពេលអង្គុយ​​លេង​បានមួយ​ស្របក់ ប្តីក៏​​និយាយ​​តឿន​ប្រពន្ធ​ទៀត​​ថា ​ប៉ុណ្ណឹង​បានហើយ​​ប្រញាប់​ទៅ​ផ្ទះ​ ផ្ទះគ្មាន​​អ្នកណា​នៅ​ទេ ។ កូន​យើង​​ បង​ផ្ញើ​​បងស្រី​​ឱ្យមើល​​​​ប្រញាប់​ទៅ​ ​បង​ឃ្លាន​ម៉ឹម ។ ទំនង​ជា​​ប្រពន្ធ​​​ស្តាប់ច្រឡំ ឬ​ក៏​ប្តីនិយាយ​​ច្រឡំ​​ក៏​​មិនដឹង​?…ប៉ុន្តែ​សម្រាប់​ប្រពន្ធ​​​​វិញ​ឮ​ថា ​ប្តី​និយាយ​ឃ្លានម៉ឹម ​ទើប​​មិនព្រម​ត្រឡប់​​ទៅផ្ទះ​​ជាមួយប្តី​ ខ្លាច​ប្តី​ម៉ឹមៗ… រួច​​ធ្វើ​អ្វីៗ​ទៀត… ​ម្យ៉ាង​នាង​កំពុង​អស់​​កម្លាំង​ចេញពីធ្វើការ​​រោង​ចក្រ​​​ផង ក៏​​តម្អក់​មិនទៅ​​ជា​មួយ​ប្តី ។

​ការ​ពិត​នាង​មានកូន​តូច​អាយុ​​៥ខែ ​នៅឯ​ផ្ទះ ប្រពន្ធទៅ​​ធ្វើការ​​រោងចក្រ​​ទុក​កូន​តូច​​ឱ្យប្តី​​មើល​នៅ​ផ្ទះ ​កូនតូច​ម៉ឹម​ដោះ​ម្តាយ​​បាន​តែ​​ពេលព្រឹក ​និង​ពេល​ល្ងាច​​ប៉ុណ្ណោះ ​ទើប​កូន​ឃ្លានម៉ឹម ​តែ​ដោយ​​​​សារ​ប្រពន្ធយល់​ច្រឡំ ​ឬ​ក៏​ប្តី​​ចង់ម៉ឹម​​​មែន ​ទែន ក៏​មិន​​ដឹង?​ ​ទើប​​​មិនព្រមត្រឡប់​ទៅ​ផ្ទះ​ជា​មួយ​ប្តី ។ ​បុរស​ជា​ប្តី​បានជិះ​ម៉ូតូ​​ត្រឡប់​ទៅផ្ទះ​វិញ​ម្នាក់​ឯង ​ហើយ​​ផ្ទះម្តាយ និង​ផ្ទះខាង​ប្តី​នេះ​នៅ​ចម្ងាយ​​២គីឡូម៉ែត្រពីគ្នា ​ពេល​បុរស​ជា​ប្តី​​ទៅ​ដល់​ផ្ទះ​អង្គុយ​តូចចិត្ត​​នឹងប្រពន្ធ​​មិនព្រម​​ត្រឡប់​​មក​ផ្ទះ​​​ជាមួយខ្លួន ក៏គិតខ្លី​​យកថ្នាំ​បំពុល​​សត្វល្អិត​​បាញ់ស្រូវ​ផឹក​​អស់ជិត​កន្លះ​​​ដប ធ្វើ​​ឱ្យ​​​ប្រកាច់​បែកពពុះ​មាត់​​​សន្លប់​​ឈឹងតែ​ម្តង​…ឥឡូវ​​កំពុង​សង្គ្រោះ​បន្ទាន់នៅ​​​មន្ទីរពេទ្យ​​ខេត្ត​ ៕