ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​ដំណាក់កាល​ជា​ថ្ងៃ​ដ៏​ពិសេសបំផុត​នៃ​ដំណើរ​ជីវិត​ព្រះពុទ្ធ

3 ឆ្នាំ មុន

ចាប់តាំងពី​ប្រសូត​រហូត​ដល់​បរិនិព្វាន​នៃ​ដំណើរ​ជីវិត​របស់​ព្រះសម្មាសម្ពុទ្ធ​មាន​៧​ដំណាក់កាល ដែល​អ្នកប្រាជ្ញ​ចាត់​ថា​ជា​ថ្ងៃ​ដ៏​ពិសេស​បំផុត និង​ជា​ថ្ងៃ​នក្ខត្តឫក្ស​ដែល​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​គួរ​ចង​ចាំ ។ ១-​ចុះ​ចាប់បដិសន្ធិ ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត​ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំរកា​។ ២-​ទ្រង់​ប្រសូត…

ចាប់តាំងពី​ប្រសូត​រហូត​ដល់​បរិនិព្វាន​នៃ​ដំណើរ​ជីវិត​របស់​ព្រះសម្មាសម្ពុទ្ធ​មាន​៧​ដំណាក់កាល ដែល​អ្នកប្រាជ្ញ​ចាត់​ថា​ជា​ថ្ងៃ​ដ៏​ពិសេស​បំផុត និង​ជា​ថ្ងៃ​នក្ខត្តឫក្ស​ដែល​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​គួរ​ចង​ចាំ ។

១-​ចុះ​ចាប់បដិសន្ធិ ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត​ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំរកា​។

២-​ទ្រង់​ប្រសូត ថ្ងៃ​សុក្រ ១៥​កើត​ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំច​។

៣-​អភិសេក ព្រះ​ជន្ម​១៦​វស្សា ថ្ងៃ​សៅរ៍ ១៥​កើត​ពេញបូណ៌មី ខែ​អាសាធ ឆ្នាំឆ្លូវ​។

៤-​ចេញ​បួស ព្រះ​ជន្ម​២៩​វស្សា ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត​ពេញបូណ៌មី ខែ​អាសាធ ឆ្នាំថោះ​។

៥-​ត្រាស់​ដឹង ព្រះ​ជន្ម​៣៥​វស្សា ថ្ងៃ​ពុធ ១៥​កើត​ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំរកា​។

៦-​ដាក់​ព្រះ​ជន្មាយុ ពេល​ចេញ​វស្សា​ទី​៤៥ ក្នុង​ព្រះ​ជន្មាយុ​៨០​វស្សា ថ្ងៃ​១៥​កើត​ពេញបូណ៌មី ខែមាឃ​ឆ្នាំម្សាញ់​។

៧-​បរិ​និ​ពា្វ​ន ព្រះ​ជន្ម​៨០​វស្សា ថ្ងៃ​អង្គារ ១៥​កើត​ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំម្សាញ់​ ។

ជន​ប្រុស​ស្រី​ទាំងឡាយ​ណា​ចង​ចាំ​ពេលវេលា​ទាំង​៧​ដំណាក់កាល​នេះ​បាន ជន​ទាំងឡាយ​នោះ​នឹង​បាន​នាម​ថា​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ពិតប្រាកដ និង​បាន​សិរី​សួស្តី សុខ​ចម្រើន​ក្នុង​លោក​ទាំង​ពីរ​ជាក់​ជា​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ