ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជនមហាសំណាង ៤រូបទៀតហើយបានឈ្នះរង្វាន់ពី សែលកាត សរុបទឹកប្រាក់ ៦ម៉ឺនដុល្លារប្រចាំខែមីនា !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សូមចូលរួមអបអរសាទរដល់អតិថិជនមហាសំណាងចំនួន ៤រូប បន្ថែម ទៀតដែលបានឈ្នះរង្វាន់ពី សែលកាត នូវទឹកប្រាក់សរុបរហូតដល់ទៅ ៦ម៉ឺន ដុល្លារអាមេរិកឯណោះប្រចាំខែមីនា ឆ្នាំ…

រាជធានីភ្នំពេញ៖ សូមចូលរួមអបអរសាទរដល់អតិថិជនមហាសំណាងចំនួន ៤រូប បន្ថែម ទៀតដែលបានឈ្នះរង្វាន់ពី សែលកាត នូវទឹកប្រាក់សរុបរហូតដល់ទៅ ៦ម៉ឺន ដុល្លារអាមេរិកឯណោះប្រចាំខែមីនា ឆ្នាំ ២០២០នេះ ។

អតិថិជនមហាងសំណាងទាំងនេះជាកសិករ អាជីវករ និងមន្ត្រីរាជការមកពីខេត្ត នានា និងរាជធានីភ្នំពេញ ដោយពួកគាត់គ្រាន់តែចូលរួមលេងនៅក្នុងកម្មវិធីឈ្នះ ១ម៉ឺន ដុល្លាររៀងរាល់ថ្ងៃក្នុងខែមីនា មកនេះតែប៉ុណ្ណោះ ។ ខាងក្រោមនេះ គឺជាអតិថិជនដែលមានសំណាងទាំង ៤រូប៖

ទី ១-ឈ្មោះ ធឿន ចាន់ថា ជាកសិករ រស់នៅខេត្តបាត់ដំបង បានត្រូវរង្វាន់កាលពី ថ្ងៃទី ៣០ខែមីនា ចំនួន ១០.០០០ដុល្លារអាមេរិក, ទី ២- ឈ្មោះ ឃឿន សុជាតិ ជាអាជីវករ លក់អង្ករនៅមុខរារទេះភ្លើង រាជធានីភ្នំពេញ ត្រូវរង្វាន់កាលពីថ្ងៃទី ២៩ខែមីនា ចំនួន ១០.០០០ដុល្លារ, ទី ៣- ឈ្មោះ ឃឹម សិលា ជាមន្ត្រីរាជការ រស់នៅខណ្ឌដង្កោរ រាជធានី ភ្នំពេញ ត្រូវរង្វាន់កាលពីថ្ងៃទី ៣១ខែមីនា ចំនួន ១០.០០០ដុល្លារ និងទី ៤- ឈ្មោះ ថម វាសនា ជាមន្ត្រីរាជការ ត្រូវរង្វាន់កាលពីថ្ងៃទី ២៨ខែមីនា ចំនួន ៣០.០០០ដុល្លារ ។

ចំណែកលោកអ្នកដែលមិនទាន់មានសំណាងទទួលបានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ កុំទាន់អាលអស់សង្ឃឹមឱ្យសោះ ព្រោះឱកាសនៅមាននៅឡើយ ​ដោយលោកអ្នក គ្រាន់តែផ្ងើសារ 10K ទៅ 8888 ឬតេទៅលេខ 8888 ប៉ុណ្ណោះ ហើយកុំភ្លេចរង់ចាំទស្សនា ការផ្សាយ ផ្ទាល់ពីការចាប់រង្វាន់រៀងរាល់ថ្ងៃវេលាម៉ោង ៦ល្ងាចលើ Cellcard YouTube របស់ សែលកាត ដើម្បីដឹងថា តើអតិថិជនមហាសំណាងរូបណា ឬក៏ជាអ្នកដែលនឹងមាន ឱកាសទទួលរង្វាន់ដ៏អស្ចារ្យនេះបន្តទៀត ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ