ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនា​ដើរតួ​សំខាន់​ក្នុង​វិស័យ​អក្សរសាស្ត្រ

3 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​បាន​ដើរតួ​យ៉ាង​សំខាន់​ផង​ដែរ​នៅ​ក្នុង​វិស័យ​អក្សរសាស្ត្រ និង​ការ​តាក់តែង​និពន្ធ​ក្បួនច្បាប់​ផ្សេង​ៗ​ទុកជា​តម្រា​សម្រាប់​បច្ឆាជន​សិក្សា រៀនសូត្រ និង​ឈ្វេងយល់​គ្រប់​សម័យកាល ។ ហេតុនេះ​ហើយ​ទើប​ឃើញ​មាន​ជា​អត្ថបទ​គម្ពីរ​ពុទ្ធសាសនា​ជា​ច្រើន​នៅ​តាម​បណ្ណាល័យ​នានា ។ មិនតែប៉ុណ្ណោះ​អត្ថបទ​បែប​ព្រះពុទ្ធ សាសនា​ពោល​បែប​ទស្សនៈ​ពុទ្ធ​និយម​ត្រូវ​បាន​អ្នកនិពន្ធ​ខ្មែរ​យក​មក​ធ្វើ​ជា​វិធីសាស្ត្រ​ក្នុង​ការ​តាក់តែង​អត្ថបទ​របស់​ខ្លួន​ផង​ដែរ ។…

ព្រះពុទ្ធ​សាសនា​បាន​ដើរតួ​យ៉ាង​សំខាន់​ផង​ដែរ​នៅ​ក្នុង​វិស័យ​អក្សរសាស្ត្រ និង​ការ​តាក់តែង​និពន្ធ​ក្បួនច្បាប់​ផ្សេង​ៗ​ទុកជា​តម្រា​សម្រាប់​បច្ឆាជន​សិក្សា រៀនសូត្រ និង​ឈ្វេងយល់​គ្រប់​សម័យកាល ។ ហេតុនេះ​ហើយ​ទើប​ឃើញ​មាន​ជា​អត្ថបទ​គម្ពីរ​ពុទ្ធសាសនា​ជា​ច្រើន​នៅ​តាម​បណ្ណាល័យ​នានា ។

មិនតែប៉ុណ្ណោះ​អត្ថបទ​បែប​ព្រះពុទ្ធ សាសនា​ពោល​បែប​ទស្សនៈ​ពុទ្ធ​និយម​ត្រូវ​បាន​អ្នកនិពន្ធ​ខ្មែរ​យក​មក​ធ្វើ​ជា​វិធីសាស្ត្រ​ក្នុង​ការ​តាក់តែង​អត្ថបទ​របស់​ខ្លួន​ផង​ដែរ ។ ការ​លើកយក​ទស្សនៈ​បុណ្យ​បាប​របស់​ពុទ្ធសាសនា​មក​តាក់តែង​ឡើង​នេះ​ត្រូវ​បាន​អ្នក​សិក្សា​ខ្លះ​វិភាគ​ថា​ជា​ការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជា​ការ​លួងលោម​កុំឱ្យ​ពួក​គាត់​ធ្លាក់​ទឹកចិត្ត បាក់ទឹកចិត្ត ដោយ​ចាត់​ទុក​ហេតុការណ៍ ឬ​ទុក្ខ​លំបាក​វេទនា​ដែល​ខ្លួន​ជួប​ប្រទះ​នេះ​ជា​កម្ម​ពៀរ​របស់​ខ្លួន​ដែល​បាន សាង​មក​ពី​អតីតជាតិ​ ។

បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា កម្មផល​ពិតជា​មាន សត្វ​ធ្វើ​កម្ម​ណា​នឹង​ទទួលផល​អំពី​កម្ម​នោះ​ជា​ប្រាកដ ។ សត្វ​ទាំងឡាយ​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​កំណើត មានកម្ម​ជាទី​រលឹក​តប មានកម្ម​ជា​ពូជ គឺ​កម្មនេះ​ប្រៀប​បាន​នឹង​ស្រមោល​អន្ទោលតាមប្រាណ​គ្រប់ពេល គ្រប់​ជាតិ​មិន​ឃ្លា​តទៅ​ណា​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ