ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ម្នាក់​ចែករំលែក​ពី​អ្វី​ដែល​លោក​ធ្វើ​ដើម្បី​រក​លុយ​បន្ថែម

3 ឆ្នាំ មុន

វិនិយោគិន និង​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ពិតជា​សុទិដ្ឋិនិយម​ណាស់​លើ​អនាគត​នៃ​បច្ចេកវិទ្យា Artificial Intelligence ។…

វិនិយោគិន និង​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ពិតជា​សុទិដ្ឋិនិយម​ណាស់​លើ​អនាគត​នៃ​បច្ចេកវិទ្យា Artificial Intelligence ។ មិន​ត្រឹមតែ​លោក​ផ្តល់​អាទិភាព​លើ​ការ​រៀន​បន្ថែម និង​វិនិយោគ​លើ​បច្ចេកវិទ្យា​នេះ​ទេ តែ​លោក​ថែម​ទាំង​ផ្តល់​យោបល់​ដល់​សហគ្រិន​ដទៃ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ធ្វើ​ដូច​លោក​ដែរ ។

ប្រសិនបើ​លោក ម៉ាក ឃ្យូ​បេន ចង់រក​ប្រាក់​ចំណូល​បន្ថែម តើ​មានការ​ងារ ឬ​អាជីវកម្ម​អ្វី​ដែល​លោក​ប្រកប?

លោក​បាន​ប្រាប់​ដល់ CNBC Make It ថា «​ខ្ញុំ​នឹង​ធ្វើ​ជា​អ្នកជំនាញ​សរសេរ​កូដ​សម្រាប់ Alexa និង Google Home និង Cortana និង​ទៅ​កន្លែង​ផ្សេង​ៗ​ដែល​លក់​ឧបករណ៍​ដែល​មាន​បច្ចេកវិទ្យា​ទាំងនេះ និង​បង្រៀន​ពួក​គេ​ពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ដើម្បី​រក​ប្រាក់​បាន​បន្ថែម​» ។

ការ​សរសេរ​កូដ​ដែល​លោក​បាន​លើក​ឡើង​នេះ​ទាក់ទិន​នឹង​ការ​សរសេរ​កូដ​ដែល​បញ្ជា​ដល់​ឧ​បករ ណ៍​ផ្សេង​ៗ​ដូច​ជា Echo ឬ Echno Dot របស់ Amazon ដែល​ប្រើប្រាស់​បច្ចេកវិទ្យា Artificial Intelligence ដើម្បី​បំពេញ​កិច្ចការ​មួយ ។លោក​បាន​បន្ថែម​ថា «​ការ​សរសេរ​កូដ​សម្រាប់ Alexa គឺ​ពិតជា​ងាយស្រួល​ណាស់ ។ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​គិត​ថា​វា​ពិបាក​ណាស់ ។ ហើយ​ទស្សនៈ​នេះ​បាន​កាត់​ផ្តាច់​ឱកាស​ដ៏​ល្អ​មួយ​» ។

លោក​បាន​បន្ថែម​ថា «​ខ្ញុំ​បាន​ប្រាប់​ដល់​កូន​ខ្ញុំ និង​កូន​អ្នក​ដទៃ​ឲ្យ​រៀន​ពី​វិធី​សរសេរ​កូដ ហើយ​ដើរទៅ​រក​អ្នក​ជិតខាង​ដែល​មាន​ឧបករណ៍​ប្រើ Alexa ហើយ​អ្នក​នឹង​អាច​រកបាន ២៥​ដុល្លារ ៣០​ដុល្លារ ៤០​ដុល្លារ​ក្នុង​មួយ​ម៉ោង​ឯណោះ​» ។

ក្រុមហ៊ុន Amazon បាន​ផ្តល់​នូវ​សម្ភារៈ​ដែល​អាច​បង្រៀន​នរណា​ក៏​បាន​ពី​វិធី​សរសេរ​កូ​ដើម្បី​បង្រៀន​ដល់​ឧបករណ៍​ដែល​ប្រើ Artificial Intelligence ដូច​ជា Alexa Skills Kit ជាដើម ។

លោក ឃ្យួ​បេន ធ្លាប់​បាន​ចែករំលែក​ដែរ​ថា មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​លើស ១​ទ្រី​លាន​ដុល្លារ គឺជា​មហាសេដ្ឋី​ដែល​មាន​ជំនាញ​លើ​បច្ចេកវិទ្យា Artificial Intelligence និង​អាច​ប្រើ​វា​លើ​អ្វី​ៗ​ដែល​ពួក​យើង​មិន​ដែរ​គិត​ឃើញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ