ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​ដែល​នាំ​ឱ្យ​សម្រេចប្រយោជន៍​បច្ចុប្បន្ន

3 ឆ្នាំ មុន

ទិដ្ឋធម្មិក​ត្ថ​ប្រយោជន៍ ឬ​ហៅ​ថា​ប្រយោជន៍​ទាន់​ភ្នែក​មើលឃើញ ឬ​ក៏​ប្រយោជន៍​បច្ចុប្បន្ន ជា​តម្រូវការ ជា​សេចក្ដីសុខ​សម្រាប់​ជីវិត​ដែល​កំពុង​រស់នៅ ដែល​តាម​ធម្មតា​ការ​រស់នៅ​រមែង​ត្រូវការ​ទ្រព្យសម្បត្តិ វត្ថុ​គ្រឿង​សម្ភារ ចំណេះដឹង ដើម្បី​ឧបត្ថម្ភ​គាំទ្រ​លើក​ស្ទួយ​ជីវិត​ឲ្យ​មានដំណើរ​ការ​បាន​ងាយស្រួល ប៉ុន្តែ​បាន​របស់​អស់ទាំង​នោះ​មក​លុះណាតែ​បុគ្គល​មានការ​ព្យាយាម​រក…

ទិដ្ឋធម្មិក​ត្ថ​ប្រយោជន៍ ឬ​ហៅ​ថា​ប្រយោជន៍​ទាន់​ភ្នែក​មើលឃើញ ឬ​ក៏​ប្រយោជន៍​បច្ចុប្បន្ន ជា​តម្រូវការ ជា​សេចក្ដីសុខ​សម្រាប់​ជីវិត​ដែល​កំពុង​រស់នៅ ដែល​តាម​ធម្មតា​ការ​រស់នៅ​រមែង​ត្រូវការ​ទ្រព្យសម្បត្តិ វត្ថុ​គ្រឿង​សម្ភារ ចំណេះដឹង ដើម្បី​ឧបត្ថម្ភ​គាំទ្រ​លើក​ស្ទួយ​ជីវិត​ឲ្យ​មានដំណើរ​ការ​បាន​ងាយស្រួល ប៉ុន្តែ​បាន​របស់​អស់ទាំង​នោះ​មក​លុះណាតែ​បុគ្គល​មានការ​ព្យាយាម​រក ព្យាយាម​រៀនសូត្រ​អាន​ទន្ទេញ និង​ត្រូវ​ចេះ​រក្សា​ការពារ​ថែទាំ​រក្សា​សន្សំ​សំចៃទ្រព្យ​សម្បត្តិ និង​ចំណេះដឹង​ដែល​ខ្លួន​មាន​ដោយ​ស្មារតី​យប់​ថ្ងៃ​មិន​ធ្វេសប្រហែស​ទើប​គង់វង្ស​យូរអង្វែង ។ ប្រយោជន៍​បច្ចុប្បន្ន​មាន​៤​យ៉ាង​គឺ ៖

១- ដល់​ព្រម​ដោយ​សេចក្ដី​ព្យាយាម​ក្នុង​ការ​ប្រកប​កិច្ចការ​ចិញ្ចឹមជីវិត​ក្ដី ក្នុង​ការ​សិក្សា​រៀនសូត្រ​ក្ដី ក្នុង​កិច្ច​ធុរៈ​ជា​មុខ​នាទី​របស់​ខ្លួន​ក្ដី

២- ដល់​ព្រម​ដោយ​ការ​រក្សា គឺ​រក្សាទ្រព្យ​ដែល​រកបាន​មក​ដោយ​សេចក្ដី​ព្យាយាម មិន​ឲ្យ​អន្តរាយ​ទៅ​ក្ដី រក្សា​ការងារ​មិន​ឲ្យ​សាបសូន្យ​ទៅ​ក្ដី

៣- ភាព​ជា​អ្នកមាន​មិត្ត​ល្អ ឬ​កល្យាណមិត្ត គឺ​មិន​សេពគប់​មិត្ត​អាក្រក់

៤- ការ​ចិញ្ចឹមជីវិត​តាម​សមគួរ​ដល់​កម្លាំង​ទ្រព្យ​ដែល​រកបាន​មក គឺ​មិន​ត្បិតត្បៀត​ពេក តែ​ក៏​មិន​ខ្ជះខ្ជាយ​ពេក ឱ្យសមល្មម ។

ប្រយោជន៍​ទាំង​បួន​ប្រការ​ដូច​បាន​ពោល​មកនេះ​ជា​ផល​កើត​បាន​មក​អំពី​ការ​ព្យាយាម ដោយ​ខ្លួនឯង​គ្មាន​អ្នក​ណា​មក​ចាត់ចែង រក​បំពេញ ផ្តល់​សុខ​ចម្រើន​ឲ្យ​នោះ​ទេ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ