ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ករណីផ្សេងគ្នា​​បង្ក្រាប​បានជិត១០នាក់​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា​ ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម…

ខេត្តបន្ទាយមានជ័យ ៖ ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា​ ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ មាស ច័ន្ទ​ពិសិដ្ឋ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​បង្ក្រាប​ករណីជួញដូរ និង​ប្រើប្រាស់​គ្រឿង​ចំនួន​​៣​ករណី​ជា​បន្តបន្ទាប់​ និង​ឃាត់ខ្លួនជនសង្ស័យ​សរុប​ចំនួន​៧​នាក់ រួម​ទាំង​វត្ថុ​តាង​ថ្នាំញៀន​មួយ​ចំនួន ។

​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​តបាន​ឱ្យ​ដឹង​បន្ត​ថា ​ករណី​ទី​១-កាលពី​វេលាម៉ោង​​៣ទៀបភ្លឺ​ថ្ងៃ​ទី​២ ​ខែឧសភា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ប៉ោយ​ប៉ែ​ត នៅ​ចំណុច​ផ្លូវ​បេតុង​មុខ​កាស៊ីណូ​ប៉ោយ​ប៉ែ​ត ផា​លេស​ផាស់​៩៩ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត បាន​​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់​រួម​មាន ១-ឈ្មោះ​យូ សា​រ៉េ​ត ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​មុខរបរ​​មិនពិតប្រាកដ​ ២-​ឈ្មោះ​កែវ ជីវ៉ា ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត មុខរបរ​អាជីវករ ៣-​ឈ្មោះ​សេង ប៊ុ​ន​ផា​នុ​ត ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ស្នាក់​នៅ​បណ្តោះ​អាស​ន្ត​ក្នុង​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត មុខរបរ​កម្មករ ។ សមត្ថកិច្ច​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​​ក្រាមពណ៌ស​​ចំនួន​៥​ថង់​​។​

ករណី​ទី​២-​​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​២ ​ខែឧសភា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​មុខ​កាស៊ីណូ​ឡាក់​គី ​ស្ថិត​ក្នុង​ភូមិ​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បាន​​ឃាត់ខ្លួន​​មុខសញ្ញា​សង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ ក្នុងនោះម្នាក់​​ជ័យ សុខា ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត មុខរបរ​​មិនពិតប្រាកដ និង​ម្នាក់ទៀត​​ឈ្មោះ​វុ​ធ ជូ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ។ សមត្ថកិច្ច​ពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅក្រាម​ពណ៌​ស​​ចំនួន​៦​ថង់​ ។​

​ករណី​ទី​៣-​កាលពី​​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣​ ខែឧសភា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា​ មាន​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​អន្លង់​ស្វាយ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​និមិត្ត​បាន​ចុះ​ទៅ​ដល់​កន្លែង​ដែល​មុខសញ្ញា​កំពុង​តែ​ប្រព្រឹត្តជាក់ស្តែង​ និង​ចាប់​​ឃាត់ខ្លួន​មុខ​​សញ្ញា​ជន​សង្ស័យ​ចំនួន២​នាក់ ​ក្នុងនោះ​​ម្នាក់ឈ្មោះ សិត បេ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ នៅ​ភូមិ​អន្លង់​ស្វាយ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​តុំ​ និងម្នាក់ទៀត​​ឈ្មោះ តំ ចាន់ ភេទ​ប្រុស​ អាយុ២០​ឆ្នាំ នៅ​ភូមិ​យាង​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។ សមត្ថកិច្ច​ពិនិត្យ​រក​ឃើញ​ម្សៅ​ក្រាម​ក្រាម​​ពណ៌​សចំនួន​៣​ថង់​​, ​ជ​ញ្ជី​ង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១,​ សំបក​ថង់​ប្លា​ស្ទិ​កមួយ​ចំនួន​,​ ទុយោ​កែ​ច្នៃ​សម្រាប់​ជក់​១,​ បំពង់​កែវ​សម្រាប់​ជក់​៣,​ កាំភ្លើង​កែ​ច្នៃ​បាញ់​គ្រាប់រំសេវ​១​ដើម​, ​កាំបិត​១ និង​​ពូថៅ​១​។

​លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា ស្នងការ​រង ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀនបាន​បញ្ជាក់​ថា​ ជន​សង្ស័យ​ទាំង​៧​នាក់ រួម​ទាំង​វត្ថុ​តាង​​ទាំងអស់ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ