ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​កូ​វី​ដ​១៩​បែប​ណា ក៏ ឆុំ វ​ត្តី នៅ​តែ​សម្រេច​បំណង​រៀប​ការ​ដដែល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ឆុំ វ​ត្តី បាន​រៀប​ការ​ហើយ​ព្រឹក​ម៉ិ​ញ ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង ឆុំ វ​ត្តី បាន​រៀប​ការ​ហើយ​ព្រឹក​ម៉ិ​ញ ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ។ ពិធី​មង្គលការ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ពេល​មុន​នេះ ម្នាក់​ៗ​នាំ​គ្នា​គិត​ថា​រំសាយ ព្រោះ​កូ​វី​ដ​១៩ ប៉ុន្តែ​ទីបំផុត ឆុំ វ​ត្តី និង​គូ​ដណ្តឹង បាន​យក​ថ្ងៃ​ទី​៤ នេះ​រៀប​ការ​ផ្លូវការ ដោយ​មិន​អាច​រំសាយ​បាន​។

យ៉ាងណាមិញ គ្រាន់តែ​កម្មវិធី​មង្គលការ​មក​ដល់​តារា​ស្រី​រូប​នេះ ក៏​បា​ម​បញ្ចេញ​រូបភាព Pre-wedding របស់​ខ្លួន និង​គូស្នេហ៍​ថត​នៅ​ឯ​ទឹកដី​ខេត្តសៀមរាប ក្នុង​ឈុត​សម្លៀក​បំពាក់​បុរាណ​ស្រស់​ស្អាត​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​ហ្វេ​ន​ៗ​គ្រប់​គ្នា​ឃើញ​ហើយ​សរសេរ​មិន​ដាច់​មាត់​ថែម​ទៀត​ផង​។

មង្គលការ​នេះ រៀបចំ​ធ្វើ​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ ស្ថិត​នៅផ្ទះ​ខាង​ប្រុស ម្តុំ​វត្ត​ទួល​សង្កែ រាជធានី​ភ្នំពេញ​។ បើ​តាម​ដឹង​វ​ត្តី គ្រោង​រៀប​ការ​ជប់លៀង​នៅ​កោះ​ពេជ្រ ប៉ុន្តែ​កម្មវិធី​ជប់លៀង​ពេល​ល្ងាច​នា កោះ​ពេជ្រ ត្រូវ​បាន​រំសាយ លើក​ពេល​ដោយ​ត្រៀម​មក​វិញ ក្រោយ​ពេល​ស្ងាត់​កូ​វី​ដ​១៩​។

យ៉ាងណាមិញ សិល្បករ​ទាំងអស់​បាន​សម្តែង​នូវ​ការ​រីករាយ​ដែល ឆុំ វ​ត្តី បាន​ដើរ​ដល់​គោលដៅ​ជីវិត​ជា​គូគាប់​។ ម្នាក់​ៗ​ជូនពរ​នាង​បាន​សម្រេច​បំណង ហើយនឹង​ខំ​មើលថែ​គ្នា​រៀង​រហូត​ចាស់ទុំ​។

វ​ត្តី ពេល​នេះ​ជា​កូនប្រសារ​អ្នកដឹកនាំ​រឿង លោក ទិ​ត្យ ធា​រិ​ទ្ឋ ហើយ​នាង​ក៏​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ប្រចាំ​ផលិតកម្ម​មួយ​។ មាន​តំណែង​ល្អ តែ​វ​ត្តី​នៅ​បំពេញការងារ​ជា​តារា​សម្តែង​ដោយ​មិន​បោះបង់​ឡើយ​។ ហើយ​គេ​បាន​ស្គាល់​នាង​តាម​រយៈ​រឿងបុរាណ​មួយ​ជា​តួឯក នៃ​រឿង​«​ហ្លួង​ព្រះស្តេច​កន​»​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ