ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនា​នា​សម័យ​ខ្មែរក្រហម​មាន​លក្ខណៈ​ដូច​ម្តេច ?

3 ឆ្នាំ មុន

តាម​ប្រវត្តិសាស្ត្រ​បាន​ចារ​ទុក​មក​ថា កាល​កំឡុង​ឆ្នាំ​១៩៧៥​នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​បាន​ដណ្ដើម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ជា​ស្ថាពរ ពួក​គេ​បាន​បំបាត់​ចោល​ទាំងអស់​នូវ​ជំនឿ​សាសនា​ទាំងឡាយ​មិន​ឱ្យ​មានការ​គោរ ព ប្រតិបត្តិ​អ្វី​ទាំងអស់ សូ​ម្បី​តែ​ព្រះសង្ឃ​ជាទី​សក្ការៈ​ក៏​ត្រូវ​បាន​ពួក​នោះ​ចាប់​ផ្សឹក​ទាំងអស់​។ ទី​អារាម​បាន​ក្លា យទៅជា​ឃ្លាំង​ផ្ទុក​នូវ​សម្ភារ សព្វាវុធ និង​ជា​ឃ្លាំង​ស្រូវ…

តាម​ប្រវត្តិសាស្ត្រ​បាន​ចារ​ទុក​មក​ថា កាល​កំឡុង​ឆ្នាំ​១៩៧៥​នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​បាន​ដណ្ដើម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ជា​ស្ថាពរ ពួក​គេ​បាន​បំបាត់​ចោល​ទាំងអស់​នូវ​ជំនឿ​សាសនា​ទាំងឡាយ​មិន​ឱ្យ​មានការ​គោរ ព ប្រតិបត្តិ​អ្វី​ទាំងអស់ សូ​ម្បី​តែ​ព្រះសង្ឃ​ជាទី​សក្ការៈ​ក៏​ត្រូវ​បាន​ពួក​នោះ​ចាប់​ផ្សឹក​ទាំងអស់​។ ទី​អារាម​បាន​ក្លា យទៅជា​ឃ្លាំង​ផ្ទុក​នូវ​សម្ភារ សព្វាវុធ និង​ជា​ឃ្លាំង​ស្រូវ និង​ត្រូវ​បំផ្លាញ​ចោល​តែ​ម្តង ។

ក្រោយ​ជ័យជម្នះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៩ ជំនឿ​សាសនា​ត្រូវ​បាន​បើកចំហ​ឡើង​វិញ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ។ ព្រះពុទ្ធ​សាសនា​ក៏​ត្រូវ​បាន​លើកតម្កើង​សា​ជា​ថ្មី​ផង​ដែរ ដោយ​រដ្ឋាភិបាល​បាន​និមន្ត​ព្រះសង្ឃ​ខ្មែរ ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ជិតខាង​កាលពី​កំឡុង​សម័យ​ខ្មែរក្រហម​នោះ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដឹកនាំ​ព្រះពុទ្ធ​សាសនា​ឡើង​វិញ​។ នៅ​ឆ្នាំ​១៩៨១​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ត្រូវ​បាន​តែងតាំង​ជា​ព្រះសង្ឃ​ទី​១​នៃ​កម្ពុជា គណៈមហានិកាយ ព្រះ​នាម​ទេព វង្ស ។

បច្ចុប្បន្ន​ព្រះពុទ្ធ​សាសនា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស ពុទ្ធសាសនា​បាន​ក្លាយជា​អ្នក​អប់រំ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ ពុទ្ធសាសនា​ក៏​បាន​ជួយ​សង្គម​ខ្មែរ​ក្នុង​វិស័យ​ផ្សេង​ៗ​ផង​ដែរ ។

ព្រះសង្ឃ​មាន​ចំនួន​រាប់​ម៉ឺន​អង្គ​នៅ​ទូ​ទាំង​ប្រទេស ដែល​ទន្ទឹម​នឹង​នោះ​វត្ត​អារាម​ក៏​ត្រូវ​បាន​កសាង​ឡើងជា​បន្តបន្ទាប់​ពាសពេញ​ប្រទេស​ផង​ដែរ ។

ព្រះពុទ្ធ​សាសនា​ជា​សាសនា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សាសនា​របស់​រដ្ឋ ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ហើយ​ការ​ប្រកាន់​ជំនឿ​សាសនា​ដទៃ​ទៀត​ក៏​ត្រូវ​បាន​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ផង​ដែរ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ