ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​រួច​ចាក​ទុក្ខ​គប្បី​ដើរ​តាម​ផ្លូវ​ទាំង​៨

3 ឆ្នាំ មុន

ផ្លូវ​ដែល​ត្រូវ​ដោះ​ស្រ័យ​សម្រាប់​ជីវិត​បើ តឹង​ពេក ឆ្វេង​ពេក ប្រើ​អំណាច​ផ្តាច់​ការ​ពេក ធ្វើការ​ខ្លាំង​ពេក ផ្លូវ​ទាំងនេះ​សុទ្ធតែ​ជា​ផ្លូវ​នាំ​មក​នូវ​គ្រោះថ្នាក់​បំផុត យ៉ាងណាមិញ​បើ​ព្រះសង្ឃ​មាន​វិហារ​ថ្ម​ពីរ បី​ជាន់ កុដិ​ថ្ម​ល្អ​ៗ តែបើ​ឧបាសក​ឧបាសិកា​នៅ​ជុំវិញ​វត្ត​រស់នៅ​ផ្ទះស្លឹក…

ផ្លូវ​ដែល​ត្រូវ​ដោះ​ស្រ័យ​សម្រាប់​ជីវិត​បើ តឹង​ពេក ឆ្វេង​ពេក ប្រើ​អំណាច​ផ្តាច់​ការ​ពេក ធ្វើការ​ខ្លាំង​ពេក ផ្លូវ​ទាំងនេះ​សុទ្ធតែ​ជា​ផ្លូវ​នាំ​មក​នូវ​គ្រោះថ្នាក់​បំផុត យ៉ាងណាមិញ​បើ​ព្រះសង្ឃ​មាន​វិហារ​ថ្ម​ពីរ បី​ជាន់ កុដិ​ថ្ម​ល្អ​ៗ តែបើ​ឧបាសក​ឧបាសិកា​នៅ​ជុំវិញ​វត្ត​រស់នៅ​ផ្ទះស្លឹក ផ្ទះស្បូវ​រយីក​រយាក​នោះ ក៏​ជា​រឿង​មិនល្អ​ដែរ ។

សូម​មើល​ដំណើរ​ព្រះពុទ្ធ​ដែល​ព្រះ​អង្គ​ជ្រើសរើស​ផ្លូវ​មក​ដោះ​ស្រ័យ​សម្រាប់​ការ​ត្រាស់​ដឹង​របស់​ព្រះ​អង្គ គឺ​ព្រះ​អង្គ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​ផ្លូវ​ទាំង​៨ មិន​តឹង​ពេក មិន​ធូរ​ពេក ពោល​គឺ​ដើរ​ផ្លូវ​កណ្តាល ឬ​ហៅ​ថា អដ្ឋង្គិក​មគ្គ ។

ផ្លូវ​ទាំង​៨​ប្រការ​នោះ​គឺ ១-​គំនិត​ត្រូវ ២-​ការ​ត្រិះ​រិះ​ត្រូវ ៣-​ការងារ​ត្រូវ ៤-​អាជីវកម្ម​ត្រឹមត្រូវ ៥-​វាចា​ត្រូវ ៦-​ព្យាយាម​ត្រូវ ៧-​ការ​ភ្ញាក់រលឹក​ត្រូវ និង​៨-​ការ​តម្កល់ចិត្ត​ត្រូវ ។

ផ្លូវ​ទាំង​៨​នេះ​ទើប​ជា​ផ្លូវ​រួច​ចាក​ទុក្ខ មានមុខ​ឆ្ពោះទៅ​កាន់​បរមសុខ​លែង​ត្រឡប់​ក្រោយ​ទៀត​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ