ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​អារាម​និង​បរិស្ថាន

3 ឆ្នាំ មុន

កាល​ជំនាន់​មុន​យើង​សង្កេត​ឃើញ​នៅ​តាម​ទី​វត្ត​អារាម​នានា ទាំង​ទីក្រុង និង​ជនបទ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា​ចំណុះ​ជើងវត្ដ​តែង​បាន​ដាំ​ដើមឈើ​ជា​ច្រើន មាន​ដើម​គគីរ ឈើទាល​ជាដើម និង​ដើមឈើ​ហូប​ផែ្ល​ផ្សេ​ង‍​ទៀត ហើយ​ជាក់​សែ្ត​ង​មាន​សល់​ខ្លះ​នា​ពេល​បច្ចុប្បន្ន​នេះ​…

កាល​ជំនាន់​មុន​យើង​សង្កេត​ឃើញ​នៅ​តាម​ទី​វត្ត​អារាម​នានា ទាំង​ទីក្រុង និង​ជនបទ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា​ចំណុះ​ជើងវត្ដ​តែង​បាន​ដាំ​ដើមឈើ​ជា​ច្រើន មាន​ដើម​គគីរ ឈើទាល​ជាដើម និង​ដើមឈើ​ហូប​ផែ្ល​ផ្សេ​ង‍​ទៀត ហើយ​ជាក់​សែ្ត​ង​មាន​សល់​ខ្លះ​នា​ពេល​បច្ចុប្បន្ន​នេះ​ ។

ឈើ​ដែល​ដាំ​ទាំងនេះ​មិន​គ្រាន់តែ​យក​ជា​ម្លប់ ជា​សោភណភាព​ទី​វត្ត​ប៉ុណ្ណោះ​ទេ តែបើ​យើង​ពិចារណា​ឱ្យ​ស៊ីជម្រៅ​ទៅ​តាម​លក្ខណ​ប​ចេ្ច​ក​ទេស​វិទ្យាសាស្ត្រ​វិញ​នោះ ទើប​អាច​វាយតម្លៃ​បាន​ថា បុព្វបុរស​យើង ពិតជា​មាន​ឧត្តមគតិ​ខ្ពស់ មានការ​យល់​ដឹង​ច្បាស់លាស់​ពី​តម្លៃ​ព្រៃឈើ​ដែល​ជា​ទូទៅ​ព្រៃឈើ ជា​សម្បត្តិ​ធម្មជាតិ​មួយ​ដ៏​វិសេសវិសាល​បំផុត​សម្រាប់​ទ្រទ្រង់​ជិ​វិត មនុស្ស សត្វ និង​រុក្ខជាតិ​គ្រប់​ប្រភេទ ។ ព្រៃឈើ​ជា​ប្រភព​មួយ​យ៉ាង​សំខាន់​របស់​ប្រទេស​ជាតិ ព្រៃឈើ វា​អាច​សម្រួល​ដល់​ការ​រស់នៅ​របស់​មនុស្ស សត្វ និង​ផ្តល់​នូវ​សារសំខាន់​យ៉ាងច្រើន ។

ម្យ៉ាងទៀត​យើង​ឃើញ​ថា ព្រះសង្ឃ និង​ឧបាសក ឧបាសិកា មាន​ឧត្តមគតិ​ខ្ពស់​ក្នុង​ការ កា​ពារ គុណភាព​ទឹក​សម្រាប់​ប្រើប្រាស់​ជា​ទូទៅ ដូច​ជា​ជីក​ស្រះ​ជាដើម វា​មិន​ត្រឹមតែ​ស្តុក​ទឹក​សម្រាប់​ប្រើប្រាស់​ប៉ុ​ណោះ​ទេ តែ វា​ក៏​ជា​ជម្រក​ដ៏​ភាព​សុខសាន្ត​របស់​មច្ឆជាតិ​ផង​ដែរ​។​ត្រី​គ្រប់ ប្រភេទ និង​ពពួកសត្វ​រស់នៅ​ក្នុង​ទឹក​ដទៃ​ទៀត អាច​រស់នៅ​ទី​នេះ ហើយ​បន្ត​កូនចៅ​នៅ​ក្នុង​ស្រះ​នេះ​ដោយ​ក្ស​ម​ក្សាន្ត ព្រោះ​ពុំ​មាន​ជន​ណា​បៀតបៀន ជិ​វិត​សត្វ​រស់នៅ​ក្នុង​វត្ត និង​ជុំវិញ​វត្ត​បាន​ទ្បើ​យ ។ ត្រី​ដែល​រស់នៅ​ដោយ​សុខសាន្ត​ក្នុង​ស្រះ​វត្ត​ដ៏​ជ្រៅ​មិន​ចេះ​រឹង​នោះ​ហើយ​ជា​ប្រភព​ធើ្វ​ឱ្យ​សម្បូរ​ត្រី​នៅ​តាម​វាលស្រែ​យើង ។

ហេតុនេះ​ការ​ដាំ​ដើមឈើ ការ​ជី​ការ​ស្រះ និង​ការ​ថែរក្សា​ពពួកសត្វ​ទាំងឡាយ ដែល​មាន ក្នុង​វត្ត​អារាម ព្រះសង្ឃ​ពិតជា​បាន​យល់​ដឹង​យ៉ាង​ច្បាស់លាស់​អំពី​បរិស្ថាន ។

ជា​រួម​មក​យើង​ឃើញ​ថា ពី​ដើម​វត្ត​អារាម​គឺជា​រមណីយដ្ឋាន​ដែល​ពោរពេញ​ទៅ​ដោយ​សួនច្បារ ដែល​មាន​ផ្កា​គ្រប់​ពូជ​ចម្រុះ​ព​ណ៍​ពោរពេញ​ដោយ​ដើមឈើ​តូច​ធំ​ចោល​ម្លប់​ត្រឈឹងត្រឈៃ ជាទី​ជម្រក​និរភ័យ​នៃ​បក្សាបក្សី​គ្រប់ជំពូក ។

វត្ត​អារាម​ពី​ដើម​មាន​ស្រះ​ទឹកថ្លា​ឆ្វង់​សេ្អ​ក​ស្កះ ពោរពេញ​ទៅ​ដោយ​មច្ឆជាតិ វារិ​ជាតិ​គ្រប់​ប្រភេទ វត្ត​អារាម​គឺជា​បរិស្ថាន គំរូ​និង​ជាទី​មនោ​រម្យ​ក្នុង​សង្គម​កម្ពុជា ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ