ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អនុញ្ញាត​ជា​បន្ទាន់​ឲ្យ​ប្រើ​ថ្នាំ​មួយ​ប្រភេទ​ប្រឆាំង​វីរុស COVID-19

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​សន្និសីទ​សារព័ត៌មានប្រចាំ​ថ្ងៃមួយ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​ថា ទីភ្នាក់ងារ​ថ្នាំពេទ្យ​អា​មេ​រិ​ក FDA បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​បន្ទាន់​ថ្នាំ​ប្រឆាំង​វីរុស REMDESIVIR…

សហរដ្ឋអាមេរិក ៖ ក្នុង​សន្និសីទ​សារព័ត៌មានប្រចាំ​ថ្ងៃមួយ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​ថា ទីភ្នាក់ងារ​ថ្នាំពេទ្យ​អា​មេ​រិ​ក FDA បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​បន្ទាន់​ថ្នាំ​ប្រឆាំង​វីរុស REMDESIVIR ដែល​ជួយ​កាត់​បន្ថយ​រយៈពេល​សម្រាប់​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស​COVID-19 បាន​ធូរស្រាល​ឡើង​វិញ ។

នៅ​សេត​វិមាន​លោក​ត្រាំ​ថ្លែង​នា​ថ្ងៃ​ទី​២ ​ឧសភា​ថា ខ្ញុំ​មាន​ក្ដី​រីករាយ​ប្រកាស​ថា​យើង​បាន​ទទួល​ការ​អនុញ្ញាត​របស់ FDA អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​បន្ទាន់​ថ្នាំ REMDESIVIR ។ ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំ REMDESIVIR នៅ​តាម​មន្ទីរពេទ្យ​នានា សម្រាប់​អ្នកជំងឺឆ្លង​វីរុស​ធ្ងន់ ឧទាហរណ៍​អ្នក​ត្រូវការ​ជំនួយ​អុក​ស៊ីហ្សែ​ន ជា​ការ​អនុញ្ញាត​ដោយ​មិន​ចាំបាច់​ឆ្លងកាត់ការ​សាកល្បង​គ្លីនិក ។

ជា​អាទិភាព​ថ្នាំ​នោះ​នឹង​ត្រូវចែកចាយ​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ទាំងឡាយ ដែល​រង​ការ​​​ប៉ះ​ពាល់​ខ្លាំ​ង​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស ។

FDA ថ្លែង​ថា​វា​ជា​ការ​សម​ហេតុផល​ដែល​គិតថា ថ្នាំ REMDESIVIR អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស COVID-19 និង​ថា ខណៈ​នៅ​ពុំ​ទាន់មានការ​ព្យាបាល​ច្បាស់លាស់​មួយ ត្រូវ​បាន​អនុម័ត ឬ​មាន​រួច​ហើយ នោះ​បណ្ដា​លទ្ធផល​ដែល​ទទួល​បាន​និង​សក្ដានុពល​សម្រាប់​ការ​ព្យាបាលវីរុស​ដែល​កាច​សាហាវ​និង​សម្លាប់​មនុស្ស​ងាយបំផុត​នោះ ពិតជា​មាន​គ្រោះថ្នាក់​ខ្ពស់​ជាង​ការ​ប្រើថ្នាំ​នោះ​ទៅ​ទៀត ។

ប៉ុន្មាន​ថ្ងៃមុន​នេះ​មន្ទីរពិសោធន៍​អា​មេ​រិ​ក GILEAD ធ្លាប់​បាន​ប្រកាស​ថា ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នោះ​បង្ហាញ​លទ្ធផល​ជា​វិជ្ជមាននានា ចំពោះ​បណ្ដា​អ្នកជំងឺ​ធ្ងន់​ឆ្លង​វីរុស​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​សាកល្បង​គ្លីនិក​មួយ ដែល​ធ្វើ​ជាមួយការ​ចូលរួម​របស់​បណ្ដា​វិទ្យាស្ថាន​សុខភាព​អា​មេរិ​កលើ​អ្នកជំងឺ COVID-19 ចំនួន​៨០០​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ