ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែក​រហែក​ជា​ចំណែក ទំនិញ​រាយ​​ពេញ​ផ្លូវ មិនដឹង​ថា​បើក​លឿន​ប៉ុណ្ណា​​ទេ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ឃ្លុប​ដឹក​ទំនិញ និង​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​បែក​រហែក​ជា​ចំណែក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នា​ម៉ោង​៤​និង​៣០​នាទី​នា​ព្រឹក ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ឃ្លុប​ដឹក​ទំនិញ និង​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​បែក​រហែក​ជា​ចំណែក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នា​ម៉ោង​៤​និង​៣០​នាទី​នា​ព្រឹក ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​នៃ​ការ​អនុវត្តន៍​អនុក្រឹត្យ​ថ្មី ស្តី​ពី​ការ​ផាកពិន័យ​អន្តរការណ៍​ដំបូង ស្ថិត​នៅ​ភូមិ​ដូន​រាជ្យ ឃុំ​គោក​ធ្លក ក្រោម ស្រុក​ជីក្រែង​។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ឃ្លុប​ដឹក​ទំនិញ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D 8105 បាន​បើកបរ​ដឹក​ទំនិញ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​ទៅ​បុក​ជាមួយ​រថយន្ត​យី​ឌុ​ប ពាក់​ស្លាក​លេខ​កំពង់ធំ 3A 1643 ខណៈ​កំពុង​ខូច ហើយ​ចត​នៅ​នឹង​លើ​ចិញ្ចើម​ផ្លូវ ស្ថិត​នៅ​ក្នុងភូមិ​ដូន​រាជ្យ ឃុំ​គោក​ធ្លក​ក្រោម ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ បែក​រហែក​ជា​ចំណែក និង​ធ្លាក់​ទំនិញ​រាយ​ពាសពេញ​ផ្លូវ​តែ​ម្តង ហើយ​ក៏​រេ​ចង្កូត​ទៅ​ស្នាមភ្លោះ ធ្វើ​ឲ្យ​រថយន្ត​ខូ​ត​ខាត​ជា​ធ្ងន់ធ្ងរ តែ​មិន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ ។

បើ​តាម​អ្នកបើកបរ​រថយន្ត​បង្ក​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់​គាត់​បាន​ដឹក​ទំនិញ​​ចេញ​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ពេល​មក​ដល់​កន្លែង​ហេតុ រូប​គាត់​បាន​ចាំង​ទៅ​នឹង​ភ្លើង​ហ្វា​ល​រថយន្ត​បើក​បញ្ច្រាស់ទិស​គ្នា ដោយ​មើលផ្លូវ​មិនឃើញ រូប​គាត់​ក៏​បាន​បើក​អែម​មក​ខាងស្តាំ​ដៃ ស្រាប់​តែ​ទៅ​បុក​នឹង​ចំហៀង​រថយន្ត​យី​ឌុ​ប​ដែល​ខូច​ចត​នៅ​នឹង​ចិញ្ចើម​ផ្លូវ ដោយ​រថយន្ត​នោះ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​មើល​មិន​ច្បាស់ ហើយ​ខណៈនោះ​ខ្លួន​គាត់​ក៏​បើកបរ​ក្នុង​ល្បឿន​លឿន​ផង​នោះ ទើប​បណ្តាល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ឡើង​តែ​ម្តង ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ស្រប​ទៅ​នឹង​ការ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍​របស់​រថយន្ត​យី​ឌុ​ប មិន​បាន​ត្រឹមត្រូវ ទើប​បណ្តា​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​នេះ​កើតឡើង ។

បច្ចុប្បន្ន រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ស្ទូច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ