ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង ហ៊ឹ​ម សា​រ៉ា​ន់ ធ្វើ​ឱ្យជើង​ខ្លាំង អ៊ុំ កំសត់ បរាជ័យ​យ៉ាង​អស់ចិត្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាក​រហ៊ឹម សា​រ៉ា​ន់ គឺជា​កីឡាករ​ជើង​ខ្លាំង នៅ​ក្នុង​វិស័យ​ប្រដាល់​។ ក្នុង​ជំនួប​ជាមួយ​កីឡាករ​កំពុង​ឡើង​កូដ កីឡាករ អ៊ុំ…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាក​រហ៊ឹម សា​រ៉ា​ន់ គឺជា​កីឡាករ​ជើង​ខ្លាំង នៅ​ក្នុង​វិស័យ​ប្រដាល់​។ ក្នុង​ជំនួប​ជាមួយ​កីឡាករ​កំពុង​ឡើង​កូដ កីឡាករ អ៊ុំ កំសត់ នៅ​លើ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​សៅរ៍ ទី​២ ខែឧសភា ឆ្នាំ​២០២០​នេះ កីឡាករ​បង្គោល​ក្រហម ហ៊ឹ​ម សា​រ៉ា​ន់ បាន​ធ្វើ​ឱ្យ​បរាជ័យ​យ៉ាង​អស់ចិត្ត ពេញ​រយៈពេល​៥​ទឹក បើ​ទោះជា​បង្គោល​ខៀវ អ៊ុំ កំសត់ ប្រឹង​ស្ទុះស្ទារ​តាំងពី​ដើម​ទី​។

ការ​ប្រកួត​ជា​ថ្មី​ក្រោយ​បិទ​សង្វៀន ព្រោះតែ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នេះ មិន​មាន​អ្នក​ទស្សនា​ទៅ​កាន់​សង្វៀន​នោះ​ទេ គឺ​មាន​តែ​គណៈកម្មការ និង​ក្រុមការងារ​ប៉ុណ្ណោះ ដោយសារ​តែ​នោះ​គឺជា​ការ​ប្រកួត​បិទទ្វារ​ដែល​មិន​អនុញ្ញាតិ​អោយ​អ្នក​រស់នៅ​ជុំវិញ​សង្វៀន ក្នុងភូមិ​ព្រែក​កំ​ពិស ចូល​ទស្សនា​នោះ​ទេ​។

កីឡាករ​ល្បីឈ្មោះ ហ៊ឹ​ម សា​រ៉ា​ន់ ដែល​ជា​ជើង​ខ្លាំង​១​រូប​ផង ត្រូវ​ប៉ះ​កីឡាករ​ម្ខាង​ទៀត គឺ អ៊ុំ កំសត់ ដែល​ជា​កីឡាករ​ពូកែ​ស្នៀត និង​មាន​ថ្វីដៃ​មិនធម្មតា​ម្នាក់​។ ការ​ប្រកួត​នេះ ម្នាក់​ៗ​មានការ​រំពឹង​ថា កីឡាករ​បង្គោល​ក្រហម​នឹង​ឈ្នះ​ដោយ​មិន​ពិបាក បើ​ទោះជា​កីឡាករ​បង្គោល​ខៀវ អ៊ុំ កំសត់ មាន​សមត្ថភាព​មិនធម្មតា​ក៏​ដោយ​។

កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់ បាន​សារភាព​ថា ក្នុង​មួយ​រយៈ​ចុង​ក្រោយ គេ​រសាត់​ឆ្ងាយ​ពី​ការ​ប្រកួត​បើ​ធៀប​នឹង​រយៈពេល​មុន ប៉ុន្តែ​គេ​នៅ​តែ​ប្រឹងប្រែង​ហ្វឹកហាត់ មិនសូវ​ធ្វេសប្រហែស​នោះ​ទេ​។

យ៉ាងណាមិញ អ្នកខ្លះ​ក៏​យល់​ស្រប​តាំងពី​ដំបូង​ថា កីឡាករ​រូប​នេះ ដោយសារ​តែ​រវល់​តែ​នឹង​ការងារ​ខាងក្រៅ​ច្រើន​ជាង​ឡើង​ប្រដាល់ ពិតជា​ពិបាក​ឱ្យ​អ្នកគាំទ្រ​ជឿ​ថា គេ​នៅ​តែ​មាន​សមត្ថ​ភាព​ដូច​ដើម​ដូច្នេះ​មែន​។ អ៊ីចឹង​ហើយ ទើប​កីឡាករ អ៊ុំ កំសត់ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត ដោយ​សារ​​តែ​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ មិនសូវ​មានការ​វាយ​សម្រុក ហើយ​គ្រាន់តែ​ឈាន​ដល់​ទឹក​ទី​២ ក្នុង​ពេល​កីឡាករ​បង្គោល​ខៀវ សម្រុកចូល​វាយបក​តែ​មួយ​ប្រាវ ក៏​ត្រូវ​ម្ខាង​ទៀត​វ៉ៃ​ត្រូវ​យ៉ាង​អាម៉ាស់​ម្ដង​ជា​ពីរ​ដង​។

កីឡាករ​អ៊ុំ កំសត់ ស្ទុះ​វ័ធ​កែង​ផង ម៉ាត់​ផង ហើយ​ក្នុង​ពេល​អុក​មួយ​កែង​ចំ​ក្បាល ដោយ​កុំ​តែ​ការ​ប្រកួត​ត្រូវ​វាយ​ជួង​អោយ​សម្រាក កុំ​អី​ការ​ប្រកួត​នឹង​ត្រូវ​បញ្ចប់​។ អ៊ុំ កំសត់ និយាយ​ថា ខ្លួន​ខកចិត្ត​សម្រាប់​ការ​បរាជ័យ​ដោយ​ពិន្ទុ​នៅ​ក្នុង​ថ្ងៃ​នោះ ប៉ុន្តែ​លោក​ក៏​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ផង​ដែរ ដូច្នេះ​លោក​ពិតជា​ទទួលយក​លទ្ធផល និង​អស់ចិត្ត​សម្រាប់​ការ​កាត់ក្ដី​នោះ​។

ក្រោយ​លទ្ធផល​ស្ដែង​ឡើង​ថា កីឡាករ​បង្គោល​ខៀវ​ចាញ់ ទោះ​មិន​ទាន់​ប្រកាស​ផ្លូវការ ម្នាក់​ៗ​សុទ្ធតែ​លាន់មាត់​ថា អ៊ុំ កំសត់ ពិតជា​ធ្លាក់ដៃ​ជាង​មុន ប៉ុន្តែ​កម្លាំង និង​សមត្ថភាព​របស់​គេ គឺ​នៅ​តែ​ខ្លាំង ប្រសិនបើ​គេ​មិន​ស៊យ​ត្រូវ​ហ៊ឹ​ម សា​រ៉ា​ន់ វាយ​ចំ​ចំណុច​សំខាន់ និង​ចាញ់​ប្រៀប​ខ្លាំង​នៅ​ចុង​ទឹក​ទី​៥ ក៏​ប្រហែល​មិន​ចាញ់​យ៉ាង​អាម៉ាស់​នោះ​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ