ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ​ប៉ុណ្ណោះ នគរបាល​ផាក​ពិន័យ​​យានយន្ត​ជាង​៥៧០០​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ថ្ងៃ ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ពោល​គឺ​ថ្ងៃ​ទី​០១-០២ ខែឧសភា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​យានយន្ត​ជាង​៥៧០០​គ្រឿង…

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ថ្ងៃ ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ពោល​គឺ​ថ្ងៃ​ទី​០១-០២ ខែឧសភា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​យានយន្ត​ជាង​៥៧០០​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​៤៥០០​គ្រឿង និង​រថយន្ត​ជាង​១២០០​គ្រឿង​។

ដោយឡែក​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្តន៍​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក (​ចាប់ពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​ម៉ោង​៤​រសៀល​) សមត្ថកិច្ច​នគរបាល​ចរាចរណ៍​អនុវត្ត​ច្បាប់​ទូ​ទាំង​ប្រទេស បាន​រក​ឃើញ​យានយន្ត​ល្មើសច្បាប់​២,៦៥៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ ២១៩៨​គ្រឿង និង​រថយន្ត​៤៦០​គ្រឿង​។

បើ​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ក្នុង​ចំណោម​ម៉ូតូ​ល្មើសច្បាប់ ២១៩៨​គ្រឿង​មាន ៖ អត់​មួក​១៩១០​គ្រឿង​, អត់​កញ្ចក់​១៦៥​គ្រឿង​, ល្មើស​សញ្ញា​ចរាចរណ៍​៦៥​គ្រឿង​, ដឹក​លើស​ចំណុះ​២​គ្រឿង​, អត់​ស្លាក​លេខ ១៣២​គ្រឿង​, ប្រើ​ទូរស័ព្ទ​ពេល​បើកបរ​៥​គ្រឿង និង​បទល្មើស​ផ្សេង​ៗ៨៤​គ្រឿង​។

សម្រាប់​រថយន្ត​ល្មើ​សមាន​ចំនួន​៤៦០​គ្រឿង ក្នុង​នោះ​រថយន្ត​ធុន​ស្រាល​៣៩៤​គ្រឿង និង​រថយន្ត​ធុន​ធ្ងន់​៦៦​គ្រឿង​៖ បើក​ល្មើស​ល្បឿន​៥៥​គ្រឿង​, អត់​ប័ណ្ណបើកបរ​៣២​គ្រឿង​, ល្មើស​សញ្ញា​ចរាចរណ៍​១០​គ្រឿង​, អត់​ពាក់​ខ្សែក្រវាត់​២៦៣​គ្រឿង​, ដឹក​លើស​ចំណុះ​៨​គ្រឿង​, អត់​ស្លាក​លេខ​១៤​គ្រឿង​, ប្រើ​ទូរស័ព្ទ​ពេល​បើកបរ​៣​គ្រឿង និង​បទល្មើស​ផ្សេង​ៗ ៧៥​គ្រឿង​។

នៅ​ថ្ងៃ​ទី​២ ខែឧសភា វិញ (​គិត​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​២​រសៀល​) រក​ឃើញ​យានយន្ត​ល្មើស ៣០៨៦​គ្រឿង ៖ ១-​ម៉ូតូ​២៣៤៦​គ្រឿង​, មិន​ពាក់មួក​១៦៤២​គ្រឿង​, កញ្ចក់​២៥៨​គ្រឿង​, បត់​/​ជែង​១​គ្រឿង​, ស្រវឹង​២​គ្រឿង​, ល្មើស​សញ្ញា​៨២​គ្រឿង​, អត់​ស្លាក​លេខ​២០៤​គ្រឿង​, បើកបរ​ទូរស័ព្ទ​៤​គ្រឿង​, ផ្សេង​ៗ១៤៦​គ្រឿង (​អត់​ប័ណ្ណ ស៊ី​ផ្លេ​ខុស​បច្ចេកទេស​)​។

២- រថយន្ត ៧៤០ គ្រឿង (​ស្រាល​៥៥១​គ្រឿង​, ធ្ងន់​១៨៩ គ្រឿង​), ល្មើស​ល្បឿន​៥៤​គ្រឿង​, អត់​ប័ណ្ណបើកបរ​១៤​គ្រឿង​, ល្មើស​សញ្ញា​១៦​គ្រឿង​, បត់​/​ជែង​១​គ្រឿង​, អត់​ខ្សែ​ក្រ​វ៉ា​ត់​៣២១​គ្រឿង​, ល្មើស​ចំណុះ​៤៩​គ្រឿង​, អត់​ស្លាក​១០​គ្រឿង​, បើកបរ​ទូរស័ព្ទ​១០​គ្រឿង​, ផ្សេង​ៗ២៦៥​គ្រឿង (​បិទ​កញ្ចក់​ខ្មៅ បើកបរ​ខុស​បច្ចេកទេស​) ។

នា​ពេល​កន្លង​មក សម្តេច​ក្រឡាហោម​ក៏​បាន​បញ្ជាក់​ថា ៖ មូល​ហ​តុ​ដែល​ត្រូវ​តែ​អនុវត្ត គឺ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​យ៉ាង​គំហុក​ក្នុង​ពេល​កន្លង​ទៅ ដែល​បាន​បណ្តាល​ឱ្យ​មាន​អ្នក​បាត់បង់​ជីវិត របួស និង​ពិការ​ជា​ច្រើន ពី​មួយ​ឆ្នាំទៅ​មួយ​។ មូលហេតុ​អ្វី​បានជា​ការ​អនុវត្ត «​ហើយ​ក្នុង​គោលបំណង​អ្វី?​… មូលហេតុ​ដូច​យើង​បានដឹង​ទាំង​អស់ហើយ​ថា គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ មានការ​កើន​ឡើងជា​គំហុក ហើយ​ភាគច្រើន​អ្នក​ប្រើប្រាស់​ផ្លូវ​មិន​បាន​គោរព​ច្បាប់​បាន​ត្រឹមត្រូវ​នៅឡើយ ។

ហើយ​ការ​ខាតបង់​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​មាន​ភាព​ធ្ងន់ធ្ងរ​ណាស់ ដែល​បណ្តាល​ឲ្យ​បាត់​បង់​​អាយុជីវិត​បង្ក​ទុក្ខ​លំបាក​ដល់​ក្រុម​គ្រួសារ និង​បង្ក​ឲ្យ​មាន​កុមារ​កំព្រា និង​វិនាស​ព្រាត់​ប្រាស់​គ្រួសារ ខាតបង់​ទ្រព្យសម្បត្តិ​គ្រួសារ និង​ទ្រព្យសម្បត្តិ​សាធារណៈ ព្រមទាំង​បាន​បន្សល់​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាត​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ