និយាយអំពីជីវិតដែលស្លាប់អំពីជាតិនេះទៅ បាបអកុសលនេះឯងតែងបញ្ជាសត្វឲ្យធ្លាក់នរក សត្វកើតជាប្រេត សត្វកើតជាអសុរកាយ សត្វកើតជាសត្វតិរច្ឆាន ក្នុងកំណើតថោកទាបយ៉ាងនេះ មិនមានសត្វណាចង់កើតទេ រឿងនេះមកអំពីអកុសលទេតើដែលនាំឲ្យសត្វកើតឡើងក្នុងភពយ៉ាងនេះ ។
អកុសលធម៌នេះទៀតសោតធ្វើមិនឲ្យសត្វលោកដឹងច្បាស់នូវសច្ចធម៌ មិនឲ្យមានប្រាជ្ញាដឹងធម៌ពិត ក្នុងលោកនេះ ធម៌មាន២យ៉ាងគឺ ធម៌ពិត ១ ធម៌មិនពិត១ ។
ដូចដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងអំពីធម៌ទាំងឡាយជា អនត្តា មិនមែនសត្វ មិនមែនបុគ្គលមិនមែនអត្តាតួខ្លួន នេះជាធម៌ពិត ។ ចំណែកធម៌មិនពិតគឺសត្វលោកតែងតែប្រកៀកប្រកាន់ហួងហែងនូវបញ្ចក្ខន្ធ(រូប សំឡេង ក្លិន រស សម្ផស្ស) ថាជារបស់ខ្លួនគឺអ្វីៗក្នុងលោកនេះសុទ្ធតែជារបស់ខ្លួន ។
បញ្ចក្ខន្ធនេះឯងជាគ្រឿងចងចិត្តសត្វឱ្យលិចលង់នៅក្នុងវាលវដ្តសង្សារគ្មានទីបំផុត ព្រោះប្រកាន់មាំក្នុងរបស់មិនពិតថាជារបស់ពិត ។ សាន សារិន
ចែករំលែកព័តមាននេះ