ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធម៌​មាន​ន័យ​ដូច​ម្តេច ?

3 ឆ្នាំ មុន

យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​វា ធម៌​គឺជា​សភាវៈ​ដែល​ទ្រទ្រង់​សត្វលោក បាន​ដល់​ទាំង បុណ្យ បាប សុចរិត និង​ទុច្ចរិត ។ ធម៌​នេះ​មាន​ពីរ​គឺ ធម៌​ស​និង​ធម៌​ខ្មៅ…

យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​វា ធម៌​គឺជា​សភាវៈ​ដែល​ទ្រទ្រង់​សត្វលោក បាន​ដល់​ទាំង បុណ្យ បាប សុចរិត និង​ទុច្ចរិត ។

ធម៌​នេះ​មាន​ពីរ​គឺ ធម៌​ស​និង​ធម៌​ខ្មៅ ធម៌​ស​រមែង​មាន​រសជាតិ​ផ្អែម​បរិសុទ្ធ ចំណែក​ធម៌​ខ្មៅ​រមែង​មាន​រស់ជាតិ​លាយឡំ​ច្រើន​ដោយ​រស់​ល្វីង​ជូរ​ចត់ ។

ដួងចិត្ត​មនុស្ស​យើង​គ្រប់​គ្នា គ្មាន​នរណា​ម្នាក់​ដែល​ចង់បាន​អ្វី​ដែល​មិនល្អ​ឡើយ គឺ​សុទ្ធតែ​ចង់បាន​របស់​ល្អ​គ្រប់​ៗ​គ្នា ពោល​គឺ​កិត្តិយស កេ​រិ៍្ត​ឈ្មោះ សុខ ចម្រើន ដែល​ជា​បំណងប្រាថ្នា​របស់​មនុស្ស​ទូទៅ ។

ធម៌​អសប្បុរស​មិនមែន​ជា​ផែនទី​សម្រាប់​ចង្អុល​ប្រាប់ផ្លូវ​នៃ​ការ​រួច​ចាក​ទុក្ខ​ឡើយ តែ​វា​គឺជា​ប្រភព​នៃ​បញ្ហា ឬ​ចំណង ឬ​ជា​រនាំង​បិទ​បាំង​មិន​ឲ្យ​យើង​មើលឃើញ​នូវ​ធម៌​របស់​សប្បុរស​ទៅ​វិញ​។

កាលណា​បើ​យើង​មើល​មិនឃើញ​នូវ​ធម៌​នៃ​ជន​ជា​សប្បុរស​ហើយ​នោះ យើង​គ្រប់​គ្នា​ក៏​មិន​អាច​នឹង​រួច​ចាក​ទុក្ខ​ទៅ​បាន​ឡើយ មាន​តែ​ធម៌​ស​ប៉ុណ្ណោះ​ដែល​នាំ​សត្វ​ទៅ​រក​ផ្លូវ​ល្អ ផ្លូវ​រួច​ចាក​ទុក្ខ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ