ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​រោគ​ចិត្ត​កើតឡើង​សភាវៈ​ល្អ​ត្រូវ​បាត់​អស់

3 ឆ្នាំ មុន

សភាព​នៃ​ចិត្ត​ដែល​កើតឡើង​នូវ​អកុសល ពេល​នោះ​ចិត្ត​មិន​ដែល​មាន​សភាវៈ​ល្អ ថ្លា​ឡើយ តែងតែ​ងងឹតងងល់​ព្រោះ​មិនដឹង​នូវ​សភាវធម៌ ។ ងងឹតងងល់​ក្នុង​ទី​នេះ សំដៅ​ដល់​ការ​ងងឹត​នូវ​ស្មារតី មិន​មាន​សតិ​តាំង​មាំ​ក្នុង​ការ​រលឹក​ដឹង​សេចក្តី​ល្អ​ឡើយ ។ រោគ​ចិត្ត​កើតឡើង​រមែង​មានទោស​៦​យ៉ាង​គឺៈ…

សភាព​នៃ​ចិត្ត​ដែល​កើតឡើង​នូវ​អកុសល ពេល​នោះ​ចិត្ត​មិន​ដែល​មាន​សភាវៈ​ល្អ ថ្លា​ឡើយ តែងតែ​ងងឹតងងល់​ព្រោះ​មិនដឹង​នូវ​សភាវធម៌ ។ ងងឹតងងល់​ក្នុង​ទី​នេះ សំដៅ​ដល់​ការ​ងងឹត​នូវ​ស្មារតី មិន​មាន​សតិ​តាំង​មាំ​ក្នុង​ការ​រលឹក​ដឹង​សេចក្តី​ល្អ​ឡើយ ។

រោគ​ចិត្ត​កើតឡើង​រមែង​មានទោស​៦​យ៉ាង​គឺៈ ១- ធ្វើ​ឲ្យ​ងងឹតងងល់ ២- មិន​ឲ្យ​ចក្ខុ​ឃើញ​ធម៌​ពិត ៣- មិន​ឲ្យ​មាន​ប្រាជ្ញា​ឃើញ​ធម៌​ពិត ៤- ប្រព្រឹត្ត​ទៅ​ក្នុង​សេចក្ដី​ចង្អៀតចង្អល់ ៥- ធ្វើ​ឲ្យ​រលត់​នូវ​ប្រាជ្ញា និង​៦- មិន​ឲ្យ​ប្រព្រឹត្ត ម្បី​ព្រះ​និព្វាន​ ។

នៅ​ពេល​ដែល​ទោសចិត្ត​សេចក្ដី​ខឹង​ក្រោធ​កើតឡើង ពេល​នោះ​អកុសលចិត្ត​ក៏​កើតឡើង​ព្រម​គ្នា​គឺ​ក្នុង​ភ្នែក​នៃ​បុគ្គល​នោះ​មាន​តែ​អកុសល​តែ​ម្យ៉ាង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ