ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​ព្រឹក​នេះ គ្មាន​អ្នក​ឆ្លង​ថ្មី ហើយ​ក៏​គ្មាន​អ្នកជា​ស្បះ​ស្បើយ​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ដំណឹង​ល្អ​បន្ត​សម្រាប់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​3 ខែឧសភា ឆ្នាំ​2020 នេះ ដោយ​មិន​មាន​ករណី​ឆ្លង​ថ្មី និង​ជា​សះស្បើយ នៃ​អ្នកជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ដំណឹង​ល្អ​បន្ត​សម្រាប់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​3 ខែឧសភា ឆ្នាំ​2020 នេះ ដោយ​មិន​មាន​ករណី​ឆ្លង​ថ្មី និង​ជា​សះស្បើយ នៃ​អ្នកជំងឺ​កូ​វី​ដ​១៩ នោះ​ទេ​។ នេះ​បើ​យោង​តាម​ក្រសួងសុខាភិបាល​។

យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​3 ខែឧសភា​នេះ បាន​ឲ្យ​ដឹង​ថា គ្មាន​អ្នក​ឆ្លង និង​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ខណៈ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​អ្នកជំងឺ​ជា​សះស្បើយ​ចំនួន​120​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​នេះ​122​នាក់​នៅ​ទូ​ទាំង​ប្រទេស​ ពោល​​គឺ​នៅ​តែ​ចំ​នួ​ច​2​នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ទោះជា​មាន​អ្នកជំងឺ​ព្យាបាល​ស្បះ​ស្បើយ​អស់​ចំនួន​ច្រើន​យ៉ាងណា​ក្តី ក៏​ក្រសួងសុខាភិបាល នៅ​តែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​។

ក្រសួង​បាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​នៅ​តែ​ធ្វើ​តាម​ការ​ណែនាំ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងសុខាភិបាល បន្ទាប់​កាលពី​ពេល​កន្លង​មក​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ