ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដំរីស្តព្រៃ១ក្បាល​​ពេល​ញ៉ែ​មេ​ដំរី​ស្រុក​​បរា​ជ័យ ទៅអុកឡុក​​មនុស្ស​ឱ្យភ័យខ្លាច

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​១១​ថ្ងៃហើយ ដែល​ដំរីស្ត​ព្រៃ​១​ក្បាល​បាន​ចូល​ទៅ​អុកឡុ​កភូមិ​ឋាន​ ពល​រដ្ឋ​ក្នុង​សង្កាត់រ​មនាក្រុង​សែន​មនោ​រម្យ រហូត​បណ្តាល​ឲ្យ​ផ្ទះ​អ្នក​ភូមិ​មួយ​ខ្នង​រងការ​ខូចខាត ​ដោយសារ​ដំរី​តប់​(​វាយប្រហារ​) ចំណែ​ក​អ្នក​ភូមិ​មិន​ហ៊ាន​ចូល​ទៅ​ដេក​ក្នុងផ្ទះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។…

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​១១​ថ្ងៃហើយ ដែល​ដំរីស្ត​ព្រៃ​១​ក្បាល​បាន​ចូល​ទៅ​អុកឡុ​កភូមិ​ឋាន​ ពល​រដ្ឋ​ក្នុង​សង្កាត់រ​មនាក្រុង​សែន​មនោ​រម្យ រហូត​បណ្តាល​ឲ្យ​ផ្ទះ​អ្នក​ភូមិ​មួយ​ខ្នង​រងការ​ខូចខាត ​ដោយសារ​ដំរី​តប់​(​វាយប្រហារ​) ចំណែ​ក​អ្នក​ភូមិ​មិន​ហ៊ាន​ចូល​ទៅ​ដេក​ក្នុងផ្ទះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​អាយុ
ជីវិត ។ សូមរំលឹកថា៖ មេដំរីស្រុកប្រឆាំងដាច់អហ័ង្ការ មិន​ព្រម​​ឱ្យ​​ដំរី​ស្តព្រៃរួម​រ័ក​ទេ

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២១ខែមេសា រហូត​ដល់​ថ្ងៃ​ទី​១ ​ឧសភា គឺ​មាន​រយៈពេល​១១​ថ្ងៃ​ហើយ​ដែល​ដំរីព្រៃ​បាន​ចូល​មករក​ញី​ដល់​ក្នុងភូមិ ។ ពេល​ចូល​មក​ដំបូង វា​បាន​នៅ​ក្រវែល​ៗ​ដំរី​ញី​ស្រុក​ចំនួន​៤​ក្បាល​នៅ​ភូមិ​ពូ​ត្រុំ​ថ្មី សង្កាត់រ​មនា ដែល​ហ្ម​ចង​ក្បែរ​មាត់​អូរ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ពី​ដំរីព្រៃ​ព្យាយាម​ទាក់ទង​ដំរី​ស្រុក​ញី​ជា​ច្រើន​ថ្ងៃ​មិន​បាន​សម្រេច​វា​ក៏​ដើរ​ចេញពី​ភូមិ​ពូ​ត្រុំ​ថ្មី កាត់​ព្រៃ​និង​ចម្ការ​អ្នកស្រុក​ឆ្ពោះទៅ​ភូមិ​ពូ​ត្រុំ​(​ភូមិ​ដំរី​ជាន់​) រហូត​ឈាន​ដល់​វា​ឈ្មុល​ផ្ទះ​អ្នក​ភូមិ​ខូចខាត​អស់​មួយ​ខ្នង ។ លោក ព្រំ វិបុល​រតនៈ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា មន្ត្រី​នៅ​មិន​ទាន់​មាន​វិធានការ​អ្វី​បន្ថែម​ទេ ដោយ​បាន​ត្រឹម​តាម​ឃ្លាំមើល​សកម្មភាព​របស់​វា​ប៉ុណ្ណោះ ។
ករណី​នេះ ក្រៅពី​ប្រើ​របៀប​សាម​ញ្ញា គឺ​មិន​ទាន់​អាច​ធ្វើ​អ្វី​បាន​ទៀត​ទេ ។ ទោះជា​យ៉ាងណា នៅ​ថ្ងៃ​ទី​១ ខែឧសភា កោះសន្តិភាព​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ទេ ។

មហាជន​បាន​លើក​ឡើង​ថា ខេត្តមណ្ឌលគិរី​ជា​តំបន់​សម្បូរ​ព្រៃ​ភ្នំ ហើយ​សម្បូរ​សត្វ​ព្រៃធំ​ៗហេតុ​អ្វី​អាជ្ញាធរ ជា​ពិសេស​មន្ទីរ​ជំនាញ​មិន​មាន​ត្រៀម​ឧបករណ៍​បង្ការ​ហានិភ័យ​ដែល​កើត​មាន​ឡើង ។ ឯ​អង្គការ​ចិញ្ចឹមសត្វ​ដំរី ដែល​មាន​ដំរី​ជាង​១០​ក្បាល​ក៏​មិន​មាន​វិធីសាស្ត្រ​ដើម្បី​បង្ការ​ករណី​នេះ​ទៀត ។ គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧ ដំរីចុះប្រេង​មួយ​ក្បាល​ត្រូវ​បាញ់​សម្លាប់ ព្រោះតែ​មិន​មាន​កាំភ្លើង​បាញ់​ឱ្យ​សន្លប់ ។ នេះ​ជា​បទ​ពិសោធន៍​ដ៏ឈឺចាប់ ខណៈ​ប្រទេស​កម្ពុជា​មាន​សត្វ​ប្រភេទ​កម្រ បែរជា​ត្រូវ​បាញ់​សម្លាប់​ព្រោះតែ​គ្មាន​កិច្ច​អន្តរាគមន៍​ច្បាស់លាស់​ពី​អ្នក​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ