ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេចនំដូណាត់ខ្មែរវ័យ៨០ឆ្នាំរៀបការ​ជា​មួយក្រមុំ​បាត់ដំបង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្តេចនំដូណាត់ខ្មែរវ័យ៨០ឆ្នាំ រៀបការជាមួយក្រមុំវ័យ២៣ឆ្នាំ​ ហើយប្រិយមិត្តមួយ​ចំនួន​ប្រហែលជាស្គាល់ លោកតឹក ង៉ូយ ដែលជាបុគ្គលឆ្នើមមួយរូបខាងធ្វើនំដូណាត់ខ្មែរ​​​ល្បីពេញទឹក​ដី​អាមេរិក គ្រាដែលលោកភៀសខ្លួននៅអាមេរិក។ ​យ៉ាងណា…

រាជធានីភ្នំពេញ ៖ ស្តេចនំដូណាត់ខ្មែរវ័យ៨០ឆ្នាំ រៀបការជាមួយក្រមុំវ័យ២៣ឆ្នាំ​ ហើយប្រិយមិត្តមួយ​ចំនួន​ប្រហែលជាស្គាល់ លោកតឹក ង៉ូយ ដែលជាបុគ្គលឆ្នើមមួយរូបខាងធ្វើនំដូណាត់ខ្មែរ​​​ល្បីពេញទឹក​ដី​អាមេរិក គ្រាដែលលោកភៀសខ្លួននៅអាមេរិក។

​យ៉ាងណា លោកតឹក ង៉ូយ បានមករស់កម្ពុជាវិញ ជាមួយវ័យកាលច្រើនបែបពោះម៉ាយ ​លោកបានសាង​ភាពភ្ញាក់ផ្អើលដោយ ស្រាប់តែរៀបការជាមួយក្រមុំខ្មែរម្នាក់វ័យត្រឹមតែ២៣ឆ្នាំ ​។ លោកតឹក ង៉ូយ បានរៀបការជាមួយនារីខ្មែរម្នាក់ រស់នៅខេត្តបាត់ដំបង មានអាយុ២៣ឆ្នាំ។

ពិធីមង្គលការនោះ បានរៀបចំធ្វើឡើងកាលពីម្សិលមិញថ្ងៃទី១ ឧសភា ឆ្នាំ២០២០ នាភោជនីយដ្ឋានមួយ រាជធានីភ្នំពេញ ដោយមានការចូលរួមពីផលិតករ អ្នកដឹកនាំកម្មវិធីទូរទស្សន៍មួយចំនួន។ តាមការ​ឱ្យ​ដឹង លោកតឹក ង៉ូយ និងភរិយាក្មេងវ័យ ជ្រើសរើសជាគូគាប់ជានិស្ស័យ ដោយមិនអាចនិយាយតែលើភាព​ត្រេកត្រអាលបានឡើយ ។

ទស្សនៈលោកតឹក ង៉ូយ ព្រោះលោកជាជនចាស់ជរា​នៅកម្ពុជាម្នាក់ឯងយូរឆ្នាំ កូនៗមានគ្រួសារ បង្កើតទាំង កូនលោកមានទាំងចៅ ។ ដូចនេះ ស្នេហាពិតមិនប្រកាន់អាយុវ័យ សំខាន់គឺការយល់ចិត្តគ្នាពិត ។ លោក សម្តែង​ភាពរីករាយ ដែលមានស្ត្រីម្នាក់នៅស្រស់ស្អាត សម្រេចចិត្តដើរចូលជីវិតលោក មើលថែ​ទាំ​ដោយ​ការពេញចិត្ត ។ ទាំងនេះ ជាហេតុផលដែល លោកជ្រើសគូគាប់ក្នុងវ័យដែលគេសមចូលវត្តស្តាប់ធម៌។

គួរបញ្ជាក់ថា លោក តឹក ង៉ូយ បានចាប់ផ្តើមជីវិតពីជនភៀសខ្លួនដ៏ក្រីក្រម្នាក់ ក្រោយមក​លោកក៏បាន​ក្លាយ​ជាអ្នកមានទ្រព្យសម្បត្តិដ៏ស្តុកស្តុម្ភ ។ លោកបានអំពាវនាវដល់ជនភៀសខ្លួនខ្មែរ ​រាប់រយរាប់ពាន់នាក់​ដែល​រស់នៅសហរដ្ឋអាមេរិក ឱ្យមកប្រកបរបរលក់នំដូណាត់ រហូតបានក្លាយជាអ្នកមានលុយរាប់លានដុល្លារ​ដូចរូបលោកផងដែរ។

អត្ថបទសរសេរ ដោយ