ខេត្តមណ្ឌលគិរី ៖ រមណីយដ្ឋានធម្មជាតិភ្នំដោះក្រមុំគឺជាកន្លែងមួយដ៏ល្បីល្បាញថា មានបារមីពូកែស័ក្តិសិទ្ធិសំរាប់អ្នកបួងសួងសុំសេចក្តីសុខ និងរកស៊ីមានបានសំបូរធូរធារ។ ដោយសារតែភាពល្បីល្បាញនេះ រមណីយដ្ឋានភ្នំដោះក្រមុំតែងតែមានភ្ញៀវទៅសែនព្រេន និងបួងសួងមិនដែលដាច់ជារៀងរាល់ថ្ងៃ។ អ្នកទៅសែនព្រេនមានដូចជាជនជាតិព្នង ខ្មែរ ចិន វៀតណាមជាដើម។ ភ្នំដោះក្រមុំមានទីតាំងស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
តាមប្រសាសន៍របស់លោកយាយអុក សារុន អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ និងជាអ្នករៀបចំមើលថែទាំកន្លែងសែនព្រេននៅលើភ្នំដោះក្រមុំមានប្រសាសន៍ថា គាត់មកនៅទីនេះចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ។ ចំពោះភ្ញៀវដែលទៅសុំសេចក្តីសុខ អុជធូបសែនព្រេនរៀងរាល់ថ្ងៃមិនដែលខានទេ ជួនមានច្រើន ជួនមានតិច ជាពិសេសថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គឺមានភ្ញៀវច្រើនណាស់។ អ្នកខ្លះចង់លក់ដីធ្លី ឬផ្ទះសំបែង លក់ដូរគ្រឿងទេសមិនដាច់ ខ្លះឈឺច្រើនពេក បានទៅបួងសួងសូមឱ្យអ្នកតាថែរក្សាភ្នំដោះក្រមុំជួយឱ្យបានសំរេចដូចប្រាថ្នា ។
លោកយាយគុជ សៀន អាយុ៥៨ឆ្នាំ ប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១ ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានចាត់តាំងឱ្យគាត់ទៅចាំមើលថែនៅភ្នំដោះក្រមុំអស់រយៈពេលជាង៧ឆ្នាំមកហើយ រួមជាមួយចាស់ទុំចំនួន២ទៅ៣នាក់ទៀតសំរាប់រៀបចំតង្វាយ។ គាត់មានប្រសាសន៍ថា អ្នកដែលមកបួងសួងខ្លះមកពីរាជធានីភ្នំពេញ ខ្លះទៀតមកពីបណ្តាខេត្តផ្សេងៗ មានជនជាតិខ្មែរ ព្នង ចិន វៀតណាម និងបារាំងជាដើម។ បន្ទាប់ពីបួងសួងបានប្រកបដូចក្តីប្រាថ្នាហើយនោះអ្នកមានធូរធារគេថ្វាយជ្រូកខ្វៃ មាន់ស្ងោរ គោដុត ផ្លែឈើ គ្រប់មុខ។ លោកយាយបញ្ជាក់ថា អ្នកខ្លះរៀបការយូរឆ្នាំហើយមិនមានកូនបានទៅបួងសួងសុំឱ្យមានកូននឹងគេ និងមានគូស្នេហ៍ខ្លះទៀតទៅស្បថស្បែឱ្យលោកតាភ្នំដោះក្រមុំជួយធ្វើជាសាក្សី បើអ្នកណាហ៊ានក្បត់ពាក្យសន្យា លោកតានឹងកាច់ក គឺស័ក្តិសិទ្ធិណាស់ ៕
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃទី២៣ កុម្ភៈ បានដឹកនាំមន្ត្រីជំនាញទៅចូលរួមសហការជាមួយលោកឧត្តមសេនីឯក ស ថេត អគ្គស្នងការរង...
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...