ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សាក​សព​​ជា​ច្រើន​នាក់​ដាក់​​តម្រៀប​គ្នា​តាម​បណ្តា​​រថយន្ត​កា​មី​ញ៉ុ​ង​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​អ្នកដំណើរ​កាលពីថ្ងៃ​ទី​២៩ មេ​សា បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ពី​ការ​ធំ​ក្លិនស្អុយ​យ៉ាង​ខ្លាំង​នៅ​តាម​វិ​ថី​មួយ​នៃ​ក្រុង​ញូ​វ​យ៉​ក ។ អាជ្ញាធរ​ក្រុង​ញូ​វ​យ៉​កបាន​បើក​ការ​ស៊ើ​ប​អង្កេត​មួយ​នា​ថ្ងៃ​ទី​៣០ មេ​សា លើ​សហគ្រាសរ​កស៊ី​ខាង​បញ្ចុះសព​នៅ BROOKLYN…

សហរដ្ឋអាមេរិក ៖ បណ្ដា​អ្នកដំណើរ​កាលពីថ្ងៃ​ទី​២៩ មេ​សា បាន​រាយការណ៍​ប្រាប់​ប៉ូលិស​ពី​ការ​ធំ​ក្លិនស្អុយ​យ៉ាង​ខ្លាំង​នៅ​តាម​វិ​ថី​មួយ​នៃ​ក្រុង​ញូ​វ​យ៉​ក ។

អាជ្ញាធរ​ក្រុង​ញូ​វ​យ៉​កបាន​បើក​ការ​ស៊ើ​ប​អង្កេត​មួយ​នា​ថ្ងៃ​ទី​៣០ មេ​សា លើ​សហគ្រាសរ​កស៊ី​ខាង​បញ្ចុះសព​នៅ BROOKLYN បន្ទាប់​ពីប៉ូលិស​រក​ឃើញ​នៅ​មុខ​ច្រកចូល​ក្រុមហ៊ុន​នេះ នូវ​សាក​សព​មនុស្ស​ច្រើន​សិប​នាក់ ដែល​ស្អុយរលួយ​ដាក់​តម្រៀប​គ្នា​ក្នុង​បណ្ដា​រថយន្ត​កាំ​មី​ញ៉ុ​ង ។

តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19​ មក ក្រុង​ញូ​វ​យ៉​ក​ជា​ក្រុង​រង​ការ​ប៉ះ​ពាល់​​ខ្លាំង​ជាងគេ​ជាមួយ​មនុស្ស​​បាត់​បង់​ជីវិត​ដល់​ទៅ​១៧.០០០​នាក់ ។ ការ​បាត់​បង់​ជីវិត​​ច្រើន​បែប​នេះ​នាំ​ឲ្យផ្នែក​បញ្ចុះសព​វិលក្បុង​ពិបាក​រក​កន្លែង​កប់ ។ បណ្ដា​រថយន្ត​កាំ​មី​ញ៉ុ​ង​កា្ល​សេ ​ត្រូវ​បាន​គេ​ឃើញ​នៅ​ពាសពេញ​ទីក្រុង ដើម្បី​ជួយ​គ្រប់គ្រង​សាកសពដែល​មាន​ច្រើន ។

កាលពី​ថ្ងៃ​ទី​២៩ មេ​សា សាកសព​មនុស្ស​ច្រើនសិប​នាក់ ដែល​តាម​សារព័ត៌មាន​អា​មេ​រិ​ក​ទាំង​ឡាយ​ថា ​រហូត​ដល់​៦០​នាក់​ត្រូវ​បាន​រក​ឃើញ​ក្នុងបណ្ដា​រថយន្ត​កា​មី​ញ៉ុ​ង នៅ​មុខ​ក្រុមហ៊ុន​បញ្ចុះ​សព ANDREW CLECKLEY ជា​សហគ្រាស​មួយ​ស្ថិត​នៅ​តាម​មហាវិថី​ធំ​មួយ​នៃ​សង្កាត់ BROOKLYN ។ អភិបាលក្រុង​ញូ​វ​យ៉​ក​លោក​ប៊ី​ល​ដឹ​ប្លា​ស៊ីយ៉ូ បាន​ចាត់​ទុក​សភាពការណ៍​នោះ​ថា​ជា​សភាពការណ៍​ដ៏​ទារុណ និង​មិន​អាច​ទទួលយក​បាន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ