ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំព្រា​អ្វី​បាន​តែ​កុំ​កំព្រា​ព្រះធម៌

3 ឆ្នាំ មុន

សូម​ព្យាយាម​យល់​ធម៌​របស់​សប្បុរស​ឲ្យ​បាន​ច្រើន​ដើម្បី​បាន​នូវ​ទីពឹង​ដ៏​ក្សេមក្សាន្ត​សម្រាប់​ខ្លួនឯង​ក្នុង​ជាតិ​នេះ​និង​បរលោក ។ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ថ្វី​ត្បិត​ព្រះ​អង្គ​ទ្រង់​បាន​យាង​ចូល​និព្វាន​ក៏​ពិតមែន តែ​ទ្រង់​បាន​ប្រ​តិ​ស្ថាន​នូវ​ព្រះធម៌​ថ្លៃ​ទុក​បានជា​ទីពឹង​សម្រាប់​សត្វលោក ។ ជន​ណា​បាន​យល់​ធម៌​របស់​សប្បុរស​ហើយ ជន​នោះ​នឹង​មិន​ឯកោ​ឡើយ ទោះបី​ថា កំព្រា​មាតាបិតា​បែប​ណា​ក៏​ដោយ…

សូម​ព្យាយាម​យល់​ធម៌​របស់​សប្បុរស​ឲ្យ​បាន​ច្រើន​ដើម្បី​បាន​នូវ​ទីពឹង​ដ៏​ក្សេមក្សាន្ត​សម្រាប់​ខ្លួនឯង​ក្នុង​ជាតិ​នេះ​និង​បរលោក ។

ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ថ្វី​ត្បិត​ព្រះ​អង្គ​ទ្រង់​បាន​យាង​ចូល​និព្វាន​ក៏​ពិតមែន តែ​ទ្រង់​បាន​ប្រ​តិ​ស្ថាន​នូវ​ព្រះធម៌​ថ្លៃ​ទុក​បានជា​ទីពឹង​សម្រាប់​សត្វលោក ។

ជន​ណា​បាន​យល់​ធម៌​របស់​សប្បុរស​ហើយ ជន​នោះ​នឹង​មិន​ឯកោ​ឡើយ ទោះបី​ថា កំព្រា​មាតាបិតា​បែប​ណា​ក៏​ដោយ ក៏​មិន​ឈ្មោះ​ថា​កំព្រា​ដែរ តែ​បើសិនជា​ជន​នោះ​កំព្រា​ធម៌​វិញ ទើប​ជាម​ហា​កំព្រា​នៃ​ជីវិត ។

បើ​កំព្រា​ធម៌​របស់​សប្បុរស​កាលណា​ហើយ គឺ​គ្មាន​ផ្លូវ​នឹង​រូ​ច​ចាក​ទុក្ខ​ទាំងពួង​បាន​ឡើយ បើ​មិន​រួច​ផុត​ចាក​ទុក្ខ​ហើយ តើ​គ្រប់​គ្នា​ត្រូវ​កំព្រា ងងឹត គ្មាន​ប្រាជ្ញា និង​កើត ចាស់ ឈឺ ស្លាប់ ប៉ុន្មាន​ម៉ឺន​ជាតិ​ទៀត​ទើប​រួច​ចាក​ទុក្ខ​បាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ