ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ដឹក​ចៅស្រី​ទៅ​ស៊ី​ការក្មួយ បែរ​ជា​ជួប​គ្រោះ​អកុសល​លើ​ស្ពាន​ហា​យ​វ៉េ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តី​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បាន​កើតឡើង ខណៈ​ពេល​លោកតា​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ចៅ​ៗ២​នាក់​ទៅ​ចូលរួម​ពិធី​មង្គលការ​ក្មួយ​នៅ​ឯ​ស្រុក​ស្វាយ​ជ្រំ ក៏​មាន​រថយន្ត​១​គ្រឿង​បើក​កៀរ ហើយ​កិន​ពីលើ​ចៅស្រី​២​នាក់​បងប្អូន បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​លោកតា​រង​របួសស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តី​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បាន​កើតឡើង ខណៈ​ពេល​លោកតា​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ចៅ​ៗ២​នាក់​ទៅ​ចូលរួម​ពិធី​មង្គលការ​ក្មួយ​នៅ​ឯ​ស្រុក​ស្វាយ​ជ្រំ ក៏​មាន​រថយន្ត​១​គ្រឿង​បើក​កៀរ ហើយ​កិន​ពីលើ​ចៅស្រី​២​នាក់​បងប្អូន បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​លោកតា​រង​របួសស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​លើ​ស្ពាន​ហា​យ​វ៉េ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៥/១២៦ ស្ថិត​ក្នុងភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង​។

បើ​តាម​សម្តី​បុរស​ម្នាក់​ឈ្មោះ សុខ វ៉ា​ន អាយុ​៥៤​ឆ្នាំ ត្រូវ​ជាតា​របស់​កុមារី​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នេះ បាន​ឲ្យ​ដឹង​ថា ចៅស្រី​ដែល​ត្រូវ​រថយន្ត​កិន​នោះ​ទី​១-​ឈ្មោះ​វរៈ អា​យ៉ា អាយុ​១០​ឆ្នាំ និង​ទី​២-​ឈ្មោះ វ៉ា​ន ស្រី​វ៉ា អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយចេក ឃុំ​សំឡី ស្រុក​កំពង់​រោ​ទ៌​។ ហើយ​ចៅស្រី​ឈ្មោះ​វរៈ អា​យ៉ា គឺ​មាន​ឳ​ពុក​ឈ្មោះ កែន ដា​រ៉ា អាយុ​២៨​ឆ្នាំ បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ត្រូវរ​ថយ​ន្យ​បុក កាលពី​៧​ឆ្នាំ​មុន ឥឡូវ​កូនស្រី​ត្រូវ​រថយន្ត​កិន​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទៀត​។

តាម​សម្តី​លោកតា​របស់​កុមារី​រង​គ្រោះ​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ប្អូនប្រុស​គាត់​ឈ្មោះ​ប្រាក់ សុ​គ​ន្ធា​រី អាយុ​៥០​ឆ្នាំ បាន​ជិះ​មូ​តូ​ម៉ាក​ឡែ​ត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1-N6468 ដោយ​ឌុ​ប​ចៅស្រី​២​នាក់​ខាងលើ​ពី​ខាងកើត​ទៅ​លិច ក្នុង​គោលបំណង​ទៅ​ការក្មួយ​នៅ​ស្រុក​ស្វាយ​ជ្រំ ដែល​ត្រូវ​ចូល​រោង​នៅ​ថ្ងៃ​៣០ ខែមេសា​នេះ ហើយ​ត្រូវការ​នៅ​ថ្ងៃ​ទី​១ ខែឧសភា ស្អែក​នេះ​។

លោកតា​កុមារី​រង​គ្រោះ​បន្ត​ថា ហើយ​រូប​គាត់​ជា​បង បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ ដោយ​ដឹក​ចៅ​២​នាក់ លុះ​មក​ដល់​លើ​ស្ពាន​ហា​យ​វ៉េ កន្លែង​កើតហេតុ គឺ​មាន​រថយន្ត​មួយ​គ្រឿង​ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​បើក​យ៉ាង​លឿន​ស្រប​ទិស​គ្នា​ពី​កើតមក​លិច លុះ​ពេល​មក​ចំណុច​កើតហេតុ រថយន្ត​នោះ​ក៏​វ៉ា​ជែង​ម៉ូតូ ហើយ​ក៏​កៀរ​ប៉ះ​ដៃ​ម៉ូតូ​លោកតា និង​ចៅ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​តែ​ម្តង​។

លោ​កប​តា​បន្ត​ទៀត​ថា ពេល​នោះ​លោកតា​ដួល​ដោយ​ក្បាល​លោក​ទៅ​ទិស​ខាងជើង រីឯ​ចៅស្រី​ទាំង​ពីរ​របស់​លោកតា ដួល​បោក​ក្បាល​មក​ត្បូង ស្រាប់តែ​ចំ​កង់​រថយន្ត​ខាងក្រោយ កិន​ចំ​ពីលើ​ក្បាល (​ពាក់មួក​សុវត្ថិភាព​ទាំង​២​នាក់​) បណ្តាល​ឱ្យ​កិន​បែក​ទាំង​ក្បាល និង​បែក​ទាំង​មួក​សុវត្ថិភាព​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​មួយ​រំពេច​តែ​ម្តង រីឯ​រូប​គាត់​ជា​ជីតា​បាន​រង​របួសស្រាល ចំណែកឯ​ម៉ូតូ​គ្មាន​ខូច​អ្វី​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​នោះ រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេច​ទៅ​ទិស​ខាងលិច​បាត់​ស្រមោល​តែ​ម្តង បន្សល់​ទុក​សព​កុមារី​រង​គ្រោះ​២​នាក់​បងប្អូន និង​លោកតា​រង​គ្រោះ​នៅ​នឹង​កន្លែង​កើតហេតុ​។ បន្ទាប់​មក​សមត្ថកិច្ច​នគ​បាល​ក្រុង និង​នគ​បាល​ចរាចរណ៍​ខេត្ត បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ