ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត PSG ក្លាយជា​ម្ចាស់​ជើងឯក Ligue 1 រដូវ​កាល​នេះ

3 ឆ្នាំ មុន

ប្រទេស​បារាំង​ ៖ ក្លិប​បាល់ទាត់ Paris Saint-Germain ត្រូវ​បាន​ប្រកាស​ក្លាយជា​ម្ចាស់​ជើងឯក Ligue 1 រដូវ​កាល ២០១៩-២០…

ប្រទេស​បារាំង​ ៖ ក្លិប​បាល់ទាត់ Paris Saint-Germain ត្រូវ​បាន​ប្រកាស​ក្លាយជា​ម្ចាស់​ជើងឯក Ligue 1 រដូវ​កាល ២០១៩-២០ ជា​ផ្លូវការ បន្ទាប់​ពី​លី​គ​កំពូល​បាល់ទាត់​បារាំង​មួយ​បាន​សម្រេច​រំសាយ​ចោល ដោយសារ​តែ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ ។

នេះ​ជា​ការ​ឈ្នះ​ជើងឯក​លី​គ​កំពូល​បារាំង​លើក​ទី ៩ របស់​ក្រុម PSG ក្រោយ​ជា​ម្ចាស់​ជើងឯក​រដូវ​កាល ២០១៩-២០ នេះ ។

PSG បាន​នាំមុខ​តារាង​ដោយ​មាន ៦៨​ពិន្ទុ​ដាច់ ១២ ពិន្ទុ​ពី​ក្រុម Marseille មុន​ពេល​ដែល​រដូវ​កាល​ត្រូវ​បាន​ផ្អាក​នៅ​ពាក់​កណ្តាលខែ មីនា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង ២៤.០០០ នាក់​នៅ​ក្នុង​ប្រទេស​បារាំង​។

សេចក្តី​ប្រកាស​របស់​ស្ថាប័ន​គ្រប់គ្រង​លី​គ​បាល់ទាត់​បារាំង (LFP) ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី Edouard Philippe បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា «​លី​គ​កីឡា​អាជីព​ជា​ពិសេស​បាល់ទាត់​មិន​អាច​ចាប់ផ្តើម​ឡើង​វិញ នៅ​មុន​ខែកញ្ញា​បាន​ទេ ដោយសារ​តែ​ជំងឺ​រាតត្បាត​នា​ពេល​បច្ចុប្បន្ន​»​។

ប្រធាន LFP លោកស្រី Nathalie Boy de la Tour បាន​មាន​ប្រសាសន៍​ថា «​មិន​មាន​ភាព​ស្រពេចស្រពិល​អំពី​សេចក្តី​ប្រកាស​នេះ​ទេ ។ យើង​ចាំបាច់​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ​អំពី​រដូវ​កាល​នេះ​។ យើង​សូម​ធ្វើការ​ទទួលស្គាល់​ថា​រដូវ​កាល ២០១៩-២០ បាន​ចប់​សព្វគ្រប់​ហើយ​» ។

LFP បាន​រៀបចំ​តារាង​ចុង​ក្រោយ​តាម​រូបមន្ត​ចាស់​ដដែល ។ ជា​ក្នុង​នោះ​ក្រុម​ជើងឯក PSG និង​ក្រុម​លេខ​២ Marseille រួម​និង​ក្រុម​លេខ​៣ Rennes ទទួល​បាន​កៅអី​ជម្រុះ​ពានរង្វាន់ Champions League ។ ខណៈ​ដែល​ក្រុម​លេខ ៤ Lille ទទួល​បាន​កៅអី​ជម្រុះ​ពានរង្វាន់ Europa League ។

ដោយឡែក​ក្រុម​នៅ​បាត​តារាង Amiens និង Toulouse ត្រូវ​បាន​កាត់​ចោល​ទៅ​លេង Ligue 2 ស្រប​ពេល​ដែល​ក្រុម​កំពូល​តារាង Lorient និង Lens នៅ Ligue 2 ត្រូវ​ឡើង​មក​កាន់ Ligue 1 ៕​ (ដកស្រង់​ចេញពី AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ